ឈ្នះអាផាតមិននៅដឺហ្គាដិនរេស៊ីដិន ជាមួយយុទ្ធនាការ ដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ របស់ធនាគារមេយប៊ែង
ភ្នំពេញ៖ ធនាគារមេយប៊ែងបានចាប់ផ្តើមយុទ្ធនាការ ដាក់ប្រាក់សន្សំឈ្នះរង្វាន់ដំបូង គេបង្អស់ក្នុង វិស័យធនាគារនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញឱ្យអតិថិជន របស់ខ្លួនដាក់ប្រាក់សន្សំរួមជាមួយនឹង ឱកាសឈ្នះរង្វាន់ជាអាផាតមិន ដែលមានបន្ទប់ គេង១ចំនួន១រង្វាន់។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២២កក្កដា លោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិ នៃធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានថ្លែងប្រាប់ឱ្យដឹងថា៖ យុទ្ធនាការទីផ្សារ ថ្មីនេះគឺជាកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន JS LAND LIMITED ដែលជាក្រុម ហ៊ុនឯកទេសក្នុងការវិនិយោគ អចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ដែលបានសាង សង់អាផាតមិននៅ ដឺហ្គាដិនរេស៊ីដិនស៊ី មានទីតាំងនៅរាជធានីភ្នំពេញ។
លោកស្រីបានបន្ថែមទៀតផងដែរថា យុទ្ធនាការដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំរបស់ធនាគារ មេយប៊ែងមានសុពលភាព រហូតដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០១៦ សម្រាប់អតិថិជនថ្មីនិងចាស់ ដែលបានបើកគណនីសន្សំ ឬដាក់ប្រាក់សន្សំបន្ថែម ទៅក្នុងគណនីរបស់ពួកគេដែល មានស្រាប់ជាមួយនឹង ធនាគារមេយប៊ែង។
លោកស្រី ស៊ីនត្សៀ លីវ បានពន្យល់លម្អិតថា៖ ចំនួនសំបុត្រ ដែលអាចចូលរួមចាប់ ឆ្នោតយករង្វាន់នឹងកំណត់ ដោយផ្អែកទៅលើសមតុល្យរយៈពេល៧ខែ ដោយគិតចាប់ តាំងពីខែមិថុនារហូតដល់ ខែធ្នូឆ្នាំ២០១៦ដែលសមតុល្យជាមធ្យម នៅក្នុងគណនីរបស់ អតិថិជនត្រូវតែច្រើនជាង សមតុល្យជាមធ្យមដែលពួកគេមានក្នុងខែឧសភាឆ្នាំ២០១៦។ រាល់ការកើនឡើងនៃប្រាក់សន្សំចំនួន ៥០០ដុល្លារអាមេរិកនឹងទទួលបានសំបុត្រចូលរួម ចាប់ឆ្នោតយករង្វាន់១សន្លឹក។
Dato Jack Yap អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន JS LAND បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកពិតជា មានមោទនភាពខ្លាំងណាស់ ដែលបានរួមសហការជាមួយនឹង ធនាការមេយប៊ែង ក្នុងការផ្តល់ឱកាសឱ្យ ប្រជាជននៅក្នុងតំបន់មានឱកាសទទួលបាន គេហដ្ឋានដ៏ប្រណិតមួយនេះ។ យុទ្ធនាការទីផ្សារមួយនេះនឹងជម្រុញឱ្យប្រជាជន កម្ពុជាធ្វើការដាក់ប្រាក់សន្សំរបស់ពួកគេ បន្ថែមទៀតនៅក្នុងធនាគារ ហើយមាន ឱកាសក្នុងការក្លាយទៅ ជាអ្នកឈ្នះរង្វាន់ធំគឺអាផាតមិន ដ៏ប្រណិតនៅដឺហ្គាដិនរេស៊ីដិនស៊ី ដែលមានតម្លៃជាទឹកប្រាក់ប្រហែល ៤២.០០០ដុល្លារអាមេរិក។
លោកក៏បានបន្ថែមថាក្រុមហ៊ុនរបស់លោក នឹងផ្តល់ជូនឱកាសពិសេសបន្ថែមទៀតសម្រាប់ អតិថិជនដែលបានប្រើប្រាស់កម្ចីទិញផ្ទះ របស់ធនាគារមេយប៊ែងដើម្បីទិញងាផាតមិននៅ ដឺហ្គាដិនរេស៊ីដិនស៊ី ដែលស្ថិតនៅក្រោមគោលការណ៍DIBS នូវការមិនតម្រូវឱ្យមាន ការបង់កម្រៃការប្រាក់ក្នុងកំឡុងពេលដែល ដឺហ្គាដិនរេស៊ីដិនស៊ីមិនទាន់ប្រគល់អាផាតមិន ជូននោះទេ ហើយការទូទាត់កម្រៃការប្រាក់នឹងត្រូវបាន លើកលែងសម្រាប់គោលការណ៍នេះ។ លើសពីនេះគោលការណ៍ DIBS នឹងផ្តល់ជូនឱកាសដល់អតិថិជនអាច ក្លាយជាម្ចាស់គេហដ្ឋានដ៏ ប្រណិតនៅក្នុងតម្លៃសមរម្យដែលមានទីតាំងក្នុងខណ្ឌសែនសុខ ដែលរួមមាន អាងទឹកចំនួន២ សួនច្បារជាន់លើចំនួន២ សួនច្បារលើដំបូល១ និងការរក្សាសុវត្ថិភាពពេញ ២៤ម៉ោង។
លោកស្រី ស៊ីនត្សៀ លីវ បានបន្ថែមផងដែរថា សម្រាប់អតិថិជន ដែលបានទិញអាផាត មិននៅដឺហ្គាដិនរេស៊ីដិនស៊ី តាមរយៈកម្ចីទិញផ្ទះពីធនាគារមេយប៊ែងនឹងមានឱកាសចូល រួមនៅក្នុងយុទ្ធនាការដាក់ប្រាក់ សន្សំឈ្នះរង្វាន់ធំ និងឱកាសទ្វេរដងសម្រាប់ការចាប់ ឆ្នោតផ្សងសំណាង។ ក្រៅពីនេះធនាគារមេយប៊ែង ក៏មានយុទ្ធសាស្រ្តទីផ្សារផ្សេង ទៀតក្នុងការជម្រុញឱ្យអតិថិជន ដាក់ប្រាក់សន្សំជាមួយនឹងរង្វាន់ដល់អតិថិជនជាអត្រា ការប្រាក់ខ្ពស់រហូតដល់ ៤%សម្រាប់គណនីសន្សំរបស់ពួកគេ។ ក្រៅពីនេះក៏មានការ ប្រើប័ណ្ណឥណពន្ធដែលមានរង្វាន់លើកទឹកចិត្ត និងការបង្កើតឱ្យមានប្រិបត្តិការ ធនាគារតាមរយៈទូរស័ព្ទ គឺមានបំណងលើកកម្ពស់ និងជម្រុញឱ្យអតិថិជនពេញចិត្ត ប្រើប្រាស់ជាមួយធនាគារមេយប៊ែង។
គួរបញ្ជាក់ដែរថា ដោយផ្សារភ្ជាប់ជាមួយនឹងយុទ្ធនាការ ដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ របស់ធនាគារមេយប៊ែង យើងបានធ្វើការចាប់ឆ្នោតលើកដំបូង ដើម្បីជ្រើសរើសយក អតិថិជនដែលមានសំណាងឈ្នះ រង្វាន់ចំនួន៦នាក់ដំបូង ក្នុងចំណោមអតិថិជនជាង ៦០០០នាក់ ដែលបានចុះឈ្មោះចូលរួមនៅ ត្រឹមខែមិថុនាឆ្នាំ២០១៦ សម្រាប់យុទ្ធនាការ ប្រកួតប្រជែងដាក់ ប្រាក់សន្សំរបស់ធនាគារមេយប៊ែង។ ការចាប់ឆ្នោតលើកក្រោយ ទៀតនឹងត្រូធ្វើឡើង នៅពេលដែលយុទ្ធនាការទីផ្សារ ត្រូវបញ្ចប់ដោយអាស្រ័យលើចំនួន នៃអ្នកចុះឈ្មោះចូលរួម។ យុទ្ធនាការប្រកួតប្រជែងដាក់ប្រាក់សន្សំជាមួយនឹងធនាគារ មេយប៊ែងនឹង ត្រូវធ្វើឡើងរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!