បុកគ្នាទុកម៉ូតូកណ្តាលផ្លូវ រថយន្តកិនថែម
រាជធានីភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីម ជិះឆ្លងផ្លូវបុកម៉ូតូស្តេបដួលរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ទៅព្យាបាលនៅគ្លីនិកឯកជនអស់ហើយ នៅសល់តែម៉ូតូមិនទាន់បានលើកទៅដាក់ចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តដឹកភ្ញៀវទេសចរណ៍ដែលប្រញាប់ដឹកជនជាតិបរទេសឡើងយន្តហោះ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមអូសជាប់ក្រោមរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២១ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខស្ថានីយប្រេងឥន្ធនៈស៊ូគីម៊ិច ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានដឹកអ្នករងរបួសធ្ងន់២នាក់យកទៅព្យាបាលនៅ គ្លីនិកឯកជន ចំណែកឯអ្នករងរបួសស្រាល បានទៅព្យាបាលនៅគ្លីនិកនៅក្បែរកន្លែងកើតហេតុ រីឯម៉ូតូទាំងពីរគ្រឿង មិនទាន់បានវាស់វែងយកទៅទុកអែបខាងនៅឡើយផង ស្រាប់តែមានរថយន្តដឹកភ្ញៀវទេសចរណ៍ ពាក់ស្លាកលេខ ព្រះសីហនុ 3C 9651 ដឹកបរទេសប្រញាប់ឡើងយន្តហោះ ដើម្បីត្រឡប់ទៅប្រទេសកំណើតវិញ បើកពីលិចទៅកើត មកដល់ផ្លូវងងឹត ហើយលឿនមើលអត់ឃើញសញ្ញាសម្គាល់ និងម៉ូតូនៅកណ្តាលថ្នល់ បានបើកបុកម៉ូតូអូស ជាប់ក្រោមរថយន្តជិត១០០ម៉ែត្រ ទើបអ្នកបើកបរឈប់ទាញម៉ូតូ ចេញពីក្រោមរថយន្ត ដោយប្រញាប់នាំភ្ញៀវឡើងយន្តហោះ ក៏បម្រុងបើករថយន្តទៅមុខទៀត ទើបធ្វើឲ្យប្រជាពលរដ្ឋឃើញហេតុការណ៍ផ្ទុះហិង្សា ដោយសារតែបើករថយន្ត បុកម៉ូតូហើយមិនទទួលខុសត្រូវ ។ ប្រជាពលរដ្ឋបានរារាំង មិនឲ្យសាងភ្ញៀវបរទេស ពីកន្លែងកើតហេតុទេ ទាល់តែសមត្ថកិច្ចមកជួយសម្រួល ឲ្យហៅរថយន្តមួយគ្រឿងទៀត មកដឹកភ្ញៀវបរទេសទៅឡើងយន្តហោះ ដើម្បីកុំឲ្យខកខានដំណើរ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កើតឡើងកាលពីឆ្នាំ ២០១៤ កន្លងទៅ បុរសម្នាក់ស្រវឹង ស្រាជោគបើករថយន្ត កាមរីបាឡែន មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុក រថយន្តវិស្តូ រុញកិនម៉ូតូ សងកូរ៉េ ហើយរថយន្ត បង្កបន្តទៅបុកបង្គោល ភ្លើងមួយដើមទៀត រងការខូចខាត កាលពីវេលាម៉ោង ២៣និង៣០នាទី យប់ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៤ កន្លងទៅ នៅចំណុចមុខ ផ្ទះលេខ៣៨ ផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ស្រាវឹងស្រាជោគ បើករថយន្តមួយគ្រឿងមាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ភ្នំពេញ 2Q-8001 ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ១៣៨ ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿន យ៉ាងលឿន និងរ៉េពេញផ្លូវ លុះមកដល់ ចំណុចកើត ហេតុស្រាប់ តែជ្រុលបុករថយន្ត ម៉ាកវិស្តូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T-1905 ដែលចតនៅ មុខផ្ទះនិងរុញទៅ កិនម៉ូតូសងកូរ៉េ មួយគ្រឿងទៀត រងការខូចខាត ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុក បង្គោលភ្លើង បណ្លាឲ្យរថយន្ត គាបជាប់រងការ ខូចខាតផ្នែកខាង មុខស្ទើរទាំងស្រុង។
នគរបាលមូលដ្ឋាន បានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមាន មនុស្សណាម្នាក់ រងរបួសនោះទេ ដោយសារពេល ដែលគ្រោះថ្នាក់ម្ចាស់រថយន្តវីស្តូ បានចូល ទៅក្នុង ផ្ទះបាត់អស់ ចំណែកម្ចាស់ រថយន្តកាមរីបាឡែន ត្រូវបានពោង សុវត្តិភាព ផ្ទះចេញក្រៅ ការពារមិន ឲ្យមានគ្រោះថ្នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ មកដល់ចំណុច កើតហេតុសហការ ជាមួយនិង ជំនាញស្ទូចយក រថយន្តទៅរក្សាទុក នៅករិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយ តាមច្បាប់ ។ គួបញ្ជាក់ផងដែថា ទាក់ទិននិងគ្រោះថ្នាក់ ចរាចណ៍នេះបង្កឡើង ដោយសារតែម្ចាស់ រថយន្តកាមរី បាឡែន បើកក្នុងស្ថានភាព ស្រវឹងស្រាជោគជាំ និងក្នុងល្បឿនលឿន ទើបបង្កឲ្យមាន គ្រោះថ្នាក់បែបនេះ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!