រន្ធត់! ទារកធ្លាក់មកក្រោមជណ្តើរយន្ត ក្រោយពីម្តាយភ្លេចចាប់ រទេះរុញ (មានវីដេអូ)
ចិន៖ កាលពីពេលថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ បាននាំទារកជាកូន មកដើរលេងកម្សាន្តក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសចិន តែចៃដន្យអាក្រក់ បែរជាកើតមានហេតុការណ៍ដ៏រន្ធត់ទៅវិញ។
តាមរយៈវីដេអូឃ្លីបបានបង្ហាញពី ស្រី្តជាម្តាយបានបាត់បង់លំនឹង ក្នុងការចាប់រទេះរុញ ដែលជាហេតុធ្វើឱ្យកូនរបស់នាង ធ្លាក់ពីកាំជណ្តើរយន្តជាមួយរទេះរុញ ទៅខាងក្រោមជាច្រើនកាំ ធ្វើឲ្យនាងស្ទុះរត់ទៅជួយកូន និងឈរអោបកូនរបស់នាង នៅឯបាតជណ្តើរយន្តជាច្រើននាទី ខណៈដែលមិនបង្ករបួសស្នាមដល់អ្នកដទៃ ដែលឈរនៅខាងក្រោម។ គួររំលឹកផងដែរ នៅពេលដែលនាង បានរត់មកជួយកូនរបស់នាង នៅឯបាតក្រោមជណ្តើរយន្ត ក៏មានអ្នកមកជួយ ចុចប៉ូតុងសង្គ្រោះបន្ទាន់ផងដែរ ដើម្បីឱ្យជណ្តើរយន្តនោះឈប់ដំណើរការ បើមិនដូច្នោះទេ មិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ។
យ៉ាងណាមិញ ក៏មិនមានការរាយការណ៍ណាមួយបញ្ជាក់ថា ទារកដែលមានអាយុមិនដល់ ១ឆ្នាំនេះ បានរងគ្រោះដល់កម្រិតណានោះទេ គ្រាន់តែអាចដឹងថា ទារកនេះបានរងរបួស ហើយវីដេអូនេះ ក៏ត្រូវបានបង្ហោះ ក្នុងបណ្តាញសង្គម ដែលមានអ្នកទស្សនាប្រមាណជាច្រើនជាង ៤,៥០០ ដង រួចមកហើយ។
នេះជាមេរៀនមួយ ដែលស្ដ្រីជាម្ដាយ ឬអាណាព្យាបាលទារកទាំងឡាយ មិនគួរណាដាក់ទារកនៅក្នុងរទេះរុញ នៅពេលជិះជណ្ដើរយន្ដនោះទេ គួរណាតែលើកទារកចេញមកបី ឬប្រើប្រាស់ជណ្ដើរយន្ដប្រអប់ប្រសើរជាង៕
ប្រភព ៖ បរទេស
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៥ នៅក្នុងប្រទេសចិនកន្លងទៅនេះ ក៏មានរឿងរ៉ាវ ស្រ្តីជាម្តាយសុខចិត្តលះបង់ជីវិត ជួយកូនតូច ឲ្យរួចផុតពីគ្រោះថ្នាក់ ដ៏រន្ធត់មួយ ទាក់ទងនឹងជណ្ដើរយន្ដ នៅក្នុងផ្សារទំនើបមួយកន្លែង និងត្រូវបានបណ្ដាសារព័ត៌មានធំៗ នៅជុំវិញ ពិភពលោក ធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។
នេះបើយោងតាមប្រភពវីដេអូ ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើបនោះ បានបង្ហាញ ឲ្យឃើញថា ស្រ្តីម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីជណ្តើរយន្ត មួយខ្សែ បានបាក់ស្រុត បណ្តាលឲ្យនាង ផុង និងគៀបគាប់ ត្រឹមពាក់កណ្តាលខ្លួន រួចធ្លាក់ចុះទៅក្រោម ស្លាប់ភ្លាមៗ តែម្តង។ ហេតុការណ៏ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងផ្សារទំនើប មួយកន្លែង ស្ថិតក្នុងទីក្រុង Jingzhou ខេត្ត Hubei កាលពីថ្ងៃសៅរ៏ ទី២៥ ខែកក្កដា កន្លងទៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីរងគ្រោះ ជាម្តាយរូបនោះ បានប្រើវេលាចុងក្រោយ លើកកូនប្រុសតូច របស់នាង ចេញពីជណ្តើរ ដែលបាក់ស្រុតនោះ ឲ្យមានសុវត្ថិភាព៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!