នាយករដ្ឋមន្ត្រី​នេប៉ាល់ គ្មានទ្រព្យ​សម្បត្តិអ្វី ទាំងអស់មានតែ​ទូរស័ព្ទដៃ ២គ្រឿងគត់

 
 

នេះបើតាមសម្តីពី ជំនួយការផ្ទាល់របស់លោក ថ្លែងប្រាប់សារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនាកន្លងទៅ។

លេខាធិការនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Basanta Gautam បានឲ្យដឹងថា «លោក Koirala មិនមានផ្ទះ ឬក៏ដីផ្ទាល់ខ្លួននោះទេ ហើយលោកក៏មិនមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនណាមួយដែរ ដោយសូម្បីតែរថយន្ត ឬក៏ម៉ូតូ១គ្រឿងក៏លោក Koirala គ្មានជិះផង »។

នាយករដ្ឋមន្ត្រីវ័យ ៧៥ឆ្នាំរូបនេះ ក៏មិនមានមាស ប្រាក់ ដើម្បីពាក់លំអឲ្យសាកសម ទៅនឹងមុខងាររបស់គាត់នោះឡើយ។ Koirala មានត្រឹមតែទូរស័ព្ទដៃផ្ទាល់ខ្លួន ចំនួន២គ្រឿង ប៉ុណ្ណោះ នេះបើតាមការប្រកាសទ្រព្យសម្បត្តិ ជាផ្លូវការរបស់លោក។

សូមបញ្ជាក់ថា លោក Sushil Koirala ត្រូវបានបោះឆ្នោត ជាប់ជានាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ដោយលោកធ្លាប់បានជាប់ ជាប្រធានសភា ប្រទេសនេប៉ាល់តាំងពីឆ្នាំ២០១០មកម្ល៉េះ៕

By lookingtoday


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម