រថយន្តដឹកខ្សាច់ ក្រុមហ៊ុនរុនមករា ហៅម៉ាប់បុកក្មេងស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ
កណ្តាល៖ រថយន្តធុនមធ្យមរបស់ក្រុមហ៊ុន រុនមករា ហៅម៉ាប់ បើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកក្មេងរត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅគ្លីនិកក្រុងតាខ្មៅ ប៉ុន្តែត្រូវបានស្លាប់បន្ទាប់ពី បញ្ជូនមកដល់គ្លីនិក ចំណែកអ្នកបើកបរបានព្យាយាម រត់គេចខ្លួនបាត់ នៅម៉ោង ១៤៖៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចផ្លូវលេខ២១ A ភូមិលេខ២ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្ដបង្ក ម៉ាកវ៉ុងហ្គោ ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (រត់គេចខ្លួន) ជាប្រភេទរថយន្តដឹកខ្សាច់ ចំណែកក្មេងប្រុស រងគ្រោះឈ្មោះ ភារ៉ា សត្យា អាយុ៣ឆ្នាំរស់នៅក្នុងបន្ទុក មានឪពុកម្តាយ ដែលមានឪពុកឈ្មោះ រិន ភារ៉ា អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ ថាច សារ៉ាត់ អាយុ៣០ឆ្នាំ មុខរបរកសិកររស់នៅ ភូមិ ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបានបន្តថា មុនពេលកើតហេតុ រថយន្តបង្កដែលគេស្គាល់ថា ជារថយន្តដឹកខ្សាច់ របស់ក្រុមហ៊ុន រុនមករា ហៅម៉ាប់ បានបើកក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់ក្មេងប្រុសរងគ្រោះ បានរត់ឆ្លងផ្លូវធ្វើឲ្យអ្នកបើកបរ បាត់ម្ចាស់ការក៏ជ្រុលទៅបុកក្មេងប្រុស រងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ បានឪពុកម្តាយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកក្រុងតាខ្មៅ ក្រោយមកក៏បានស្លាប់តែម្តង ។ចំណែកអ្នកបើកបរបាន ព្យាយាមរត់គេចខ្លួនបាត់
ក្រោយពេលកើតហេតុ កម្លាំងនគរបាលទៅដល់ ធ្វើការវាស់វែង រួចយករថយន្តបង្ក មករក្សាទុកនៅអធិការរដ្ឋាន ស្រុកស្អាង ដើម្បីកសាងសំណុំចាត់ការ ទៅតាមនីតិវិធី ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ត្រាខ្មែរឡូត៖
យ៉ាងណាមិញ ករណីស្រដៀងនេះក៏ទើបតែកើតឡើងផងដែរ កាលពីដើមកក្កដានេះ ដែលសិស្សសាលាម្នាក់ ត្រូវរថយន្តធុនធំ កិនស្លាប់ និងម្នាក់ទៀត រងបួសស្រាល គួរឲ្យរន្ធត់។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក បើកកិនក្មេងស្រី សិស្សសាលា អាយុ ១៥ឆ្នាំ បណ្តាលឲ្យស្លាប់ម្នាក់ និងក្មេងប្រុសម្នាក់ទៀត រងរបួសស្រាល នៅវេលាម៉ោង ១១និង៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ យ៉ាងអាណោចអាធម នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងសិស្សសាលា ២នាក់ ឌុបគ្នា ពេលកំពុងធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តសណ្តោងរ៉ឺម៉ក ក៏បានកៀរប៉ះដៃចង្កូតម៉ូតូស្កូបពី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DG - 5985 របស់ជនរងគ្រោះ បណ្តាលឲ្យដួល ហើយបានខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម ចំណែកក្មេងប្រុសដែលជិះម៉ូតូ ជាមួយបានរងរបួសស្រាល ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!