នគរបាលសង្កាត់កោះទ្រង់ ចាប់ខ្លូនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព រំលោភក្មេងស្រី អាយុ៩ឆ្នាំ បានមួយថ្ងៃ
(ក្រចេះ)៖ កម្លាំងនគរបាលសង្កាត់កោះទ្រង់ ក្រុងក្រចេះ បានធ្វើការចាប់ខ្លូនជនសង្ស័យម្នាក់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីជនសង្ស័យរូបនេះ បានចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំម្នាក់។
បើតាមរបាយការណ៍ សមត្ថកិច្ចសង្កាត់កោះទ្រង់ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អេង សិលា អាយុ៤៤ឆ្នាំ បានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ ម្នាក់ឈ្មោះ ខ ច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចផ្ទះឈ្មោះ ឌឹម សុឃឿន ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីកសាងសំណុំរឿង ការចាត់ការតាមនីតិវិធី៕
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
យ៉ាងណាមិញ ករណីចាប់រំលោភនេះ ក៏ទើបតែកើតឡើងដូចគ្នា នៅឯខេត្ដក្រចេះ ដែលជនម្នាក់ បានល្បូងក្មេងស្រីអាយុ៥ឆ្នាំរំលោភ បានសម្រេចនៅរោងចាំចម្ការ។
នេះបើតាមកម្លាំងនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី៤ ខែកក្កដា ជននេះបានល្បួងក្មេង ស្រីអាយុ៥ឆ្នាំម្នាក់ ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តងនៅក្នុងខ្ទមចម្ការនៅក្រោយភូមិ ខណៈដែលឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះមិននៅ។
អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកស្នួលលោក ប៊ុត នឿន បានឲ្យដឹងថា ជនល្មើស ត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជីដូន និងឪពុក ម្តាយក្មេងស្រីរងគ្រោះ។ ដោយជនល្មើសបានព្យាយាមរត់គេចពីការដេញតាមចាប់ ហើយរត់ទាល់ច្រកក៏បានឡើងដើមដូងដើម្បីសម្ងំលាក់ខ្លួន តែយ៉ាងណាក៏ត្រូវបាននគរបាល រកឃើញ។
កម្លាំងនគរបាលបានបន្ថែមថា កាលពីថ្ងៃកើតហេតុ ខណៈដែលជននេះនៅមើលទូរទស្សន៍ក្នុង រោងចម្ការជាមួយនឹងក្មេងស្រីរងគ្រោះ ជននេះបានល្បួងនាងរំលោភបានសម្រេចតែមិនស៊ីជម្រៅខ្លាំង។ ហើយក្រោយពីរំលោភសម្រេច ជននេះមិនបានគេចខ្លួនទៅណាភ្លាមៗទេ ដោយធ្វើដូចជាមិនដឹងរឿង។
តែយ៉ាងណា ក្មេងស្រីរងគ្រោះបានប្រាប់រឿងនេះទៅប្រាប់ ជីដូន និងឪពុកម្តាយនាង ទើបមានការមកប្តឹង ហើយក៏ឈានឲ្យមានការចុះទៅចាប់ខ្លួន។ លោកអធិការរងបានបញ្ជាក់ថាក្រោយពីមានការនាំខ្លួនមកសាកសួរ ជនល្មើសបាន ទទួលឆ្លើយសារភាព ទើបកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនបន្តមកស្នងការដ្ឋាន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!