ញាក់សាច់ ! ដេញប្រផាប់ចាប់ប្រភីងទម្រាំចាប់បាន
ខេត្តស្វាយរៀង ៖ ជនវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតសហការជាមួយនគរបាលស្រុកស្វាយទាបពួនស្ទាក់ដេញប្រផាប់ចាប់ប្រភីងទម្រាំចាប់បាន បន្ទាប់ពីជនសង្ស័យរូបនោះបានលួចកាច់កម៉ូតូនៅក្រុងបាវិតហើយជិះគេចខ្លួនរហូតដល់ស្រុកស្វាយទាប តែសមត្ថកិច្ចក្របួចចាប់បានកាលពីវេលាម៉ោង៧ និង២៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទិញ វ៉ាន់ទិញ អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ផ្កា រស់នៅភូមិដុងតឹម ឃុំទិនឡុក ស្រុកទិនប៊ៀង ខេត្តតៃនិញ,ប្រទេសវៀតណាម ។
ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ កែវ សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ចំណែកម៉ូតូដែលចោរបានកាច់កនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ គ្មានស្លាកលេខ មានលេខតួ-លេខម៉ាស៊ីន ៨៤៨៩៦៣៥ ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានបន្តថា ក្រោយពីទទួលព័ត៌មានថា មានករណីជនជាតិវៀតណាមកាច់កម៉ូតូ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត កម្លាំងរបស់លោកបានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយទាបតាមរយៈវីទ្យុទាក់ទងរហូតមកដល់ម៉ោង៧ និង២៥នាទីព្រឹក ទើបសមត្ថកិច្ចបានឃើញជនស្ស័យជិះមកដល់ចំណុចខាងលើ ហើយដោយឃើញសភាពការណ៍មិនស្រួល ជនសង្ស័យក៏បានទម្លាក់ម៉ូតូរត់គេចខ្លួន ប៉ុន្តែស៊យធំក៏ត្រូវបានសមត្ថកិច្ចដែលចាំស្ទាក់ចាប់បានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ក្រុមចោរ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!