នគរបាលអន្តោប្រវេសន៍ និងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនជាតិ វៀតណាម១៣នាក់ ជិះម៉ូតូស្លាកលេខ វៀតណាម
(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៣នាក់ (ស្រីម្នាក់) ពីបទជិះម៉ូតូពាក់ស្លាកលេខវៀតណាមចំនួន១១គ្រឿង ដើរលក់តង់ និងប្រើប្រាស់ទិដ្ឋាការខុសទិសដៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើង នៅចំណុចផ្ទះសំណាក់ ថ្មត្រជាក់ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងធ្វើការបណ្តេញចេញឲ្យទៅ ប្រទេសរបស់ខ្លួនវិញ។
គួររំលឹកផងដែរ ជនបរទេសទាំងឡាយ ដែលប្រើប្រាស់ មធ្យោបាយធ្វើដំណើរ មិនមែនជាស្លាកលេខរបស់កម្ពុជា ត្រូវធ្វើការទាក់ទងទៅមន្រ្តីគយ និងសមត្ថកិច្ចពាក់ព័ន្ធ តាមបណ្តាច្រកទ្វារអន្តរជាតិនៃកម្ពុជា ឲ្យបានត្រឹមត្រូវតាមច្បាប់ និងប្រើប្រាស់ទិដ្ឋាការឲ្យចំទិសដៅ៕
ប្រភព ៖ Fresh News
កំណត់ត្រាខ្មែរឡូត៖
គួររំលឹកថា កាលពីវេលាម៉ោង៦នាទីព្រឹកថ្ងៃទី២១ កក្កដា ២០១៦ កន្លងទៅនេះ ក៏មានកម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តចុះពិនិត្យការរស់នៅខុសច្បាប់របស់ជនជាតិវៀតណាម ស្ថិតនៅចំណុចទីតាំងផ្ទះជួលជាច្រើនបន្ទប់ តាមបណ្តោយផ្លូវបេតុង ក្នុងក្រុមទី៥ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើង ដឹកនាំដោយកម្លាំងផ្ទាល់ពីសំណាក់លោកសៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូង និងលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី ។ ហើយជាលទ្ធផលជាក់ស្តែង សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន៥១នាក់ ក្នុងនោះស្រីមាន១៦នាក់ ដែលពួកគេគ្មានលិខិតឯកសារពាក់ព័ន្ធអ្វីទាំងអស់ ។ ក្រោយការឃាត់ខ្លួន ពួកគេត្រូវបានបញ្ចូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ភ្លាមៗ រង់ចាំចាត់ការទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ។
លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្រនេះ សមត្ថកិច្ចរកឃើញមានកាំភ្លើងខ្លីមួយដើមម៉ាកកា៥៤ គ្រាប់ចំនួន២១ ថ្នាំញៀនម្សៅក្រាម.សថ្លា ហៅម៉ាទឹកកកចំនួន៤៩កញ្ចប់ ក្នុងនោះ២កញ្ចប់ធំ និង៤៧កញ្ចប់តូច, ដាវសាមូរ៉ៃ៣ដើម ស្លាកលេខខេមរភូមិន្ទ១ រួមជាមួយវត្ថុតាង ក៏ដូចជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំ នៅក្នុងបន្ទប់របស់ជនជាតិវៀតណាម២នាក់ និងបក្សពួកមួយចំនួនកំពុងរត់គេចខ្លួន ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!