រថយន្ដតារាកំប្លែងនាយខ្ចឹប បត់ចូលផ្ទះត្រូវរថយន្ដ កុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច
(ភ្នំពេញ)៖ រថយន្ដរបស់តារាកំប្លែងនាយខ្ចឹប បត់ចូលផ្ទះ ស្រាប់តែមានរថយន្ដកុងទីន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួតសូងួន បើកមកពីក្រោយក៏ជ្រុលទី បុកបណ្តាលឲ្យបែកកញ្ចក់ខ្ទេច តែមិនមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886 បើកបរដោយតារាកំប្លែងនាយខ្ចឹប ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ រថយន្ដបានបត់ឆ្វេងគោលបំណងចូលផ្ទះ ពេលនោះស្រាប់តែមានរថយន្ដកុងទីន័រ មួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួតសូងួន មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្ដរបស់នាយខ្ចឹបបែកកញ្ចក់ខ្ទេច ប៉ុន្ដែមិនមានអ្នកណារងរបួសនោះទេ។
ក្រោយពេលកើតហេតុភាគីទាំង២បានសម្រួលគ្នាដែរ ប៉ុន្ដែមិនត្រូវគ្នា ក្រោយមកសមត្ថកិច្ចជំនាញបានយករថយន្ដទាំង ២ ទៅរក្សាទុកដើម្បីដោះស្រាយ តាមក្រោយ៕
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
ករណីស្រដៀងនេះដែរ បានកើតឡើងកាលពីម៉ោង ១២៖២២នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩ និង១៥០ ដែលរថយន្តដឹកកុងតឺន័រដឹកទំនិញ បានបុកគូថរថយន្តហ៊ីណូ ដឹកទំនិញដូចគ្នាពេញមួយទំហឹង ដែលខូចចតលើចញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកុងទឺន័រដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A-1837 បើកបរដោយឈ្មោះ ជា សិលា អាយុ៣២ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិឡត៏ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រវាំងភ្លើងហ្វារថយន្តមួយភាំង ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0853 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលខូចចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។
លោកអធិកាបានបន្តថា ក្រោយពេលកើតហេតុកម្លាំងរបស់អធិការស្រុក និងកម្លាំងមូលដ្ឋាន បានចុះជួយអន្តរាគមន៍ ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍ និងបង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។ ដោយឡែកជនរងគ្រោះ ឈ្មោះ ជា សិលា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!