AFF U-16៖ វៀតណាម និងអូស្ដ្រាលី ឡើងវគ្គផ្ដាច់ព្រ័ត្រ ពាន AFF U-16
ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ យុវជនក្រោមអាយុ ១៦ឆ្នាំប្រចាំតំបន់អាស៊ាន ឬពាន AFF U16 Championship ឆ្នាំ២០១៦ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺមានក្រុមយុវជនវៀតណាម និងក្រុមកីឡាករមាឌធំអូស្ដ្រាលី ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមការពារតំណែងជើងឯកថៃ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ ។
សម្រាប់ក្រុមយុវជនវៀតណាម បានយកឈ្នះក្រុមយុវជនកម្ពុជា ទាំងពិបាកកាលពីយប់មិញជាមួយនឹងលទ្ធផល ១-០ ។ ការប្រកួតនេះក្រុមភ្ញៀវវៀតណាម បានដាក់សម្ពាធខ្លាំងនៅដើមតង់ទី១ ហើយថែមទាំងរកបានគ្រាប់បាល់នាំមុខ ១-០ លើក្រុមយុវជនកម្ពុជា ដោយកីឡាករ Nguyen Xuan Kien នៅនាទីទី២៨ ទៀតផង ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ យ៉ាងណាមិញក្រុមយុវជនកម្ពុជា ក៏មានឱកាសវាយបាកនៅចុងតង់ទី១ និងតង់ទី២ផងដែរ ប៉ុន្ដែធ្វើមិនអាចទម្លាយរបាំងការពារក្រុមវៀតណាមបានឡើយ ។
ចំណែកក្រុមយុវជនអូស្ដ្រាលី បានយកឈ្នះក្រុមយុវជនថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីជាមួយនឹងលទ្ធផល ៥-៤ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ការប្រកួត ៩០នាទីដោយលទ្ធផលស្មើគ្នា ៣-៣ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកថៃ ខកចិត្តជាខ្លាំង បន្ទាប់ពីធ្វើការនាំមុខ ៣-២ លើក្រុមយុវជនអូស្រ្ដាលី រហូតដល់នាទីទី៩០ទៅហើយ បែរជាភ្លាត់ស្នៀតឲ្យរបូតគ្រាប់បាល់នៅនាទីទី៩០+២ ទើបបណ្ដាលឲ្យមានការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយមិនមានម៉ោងបន្ថែម ១៥នាទីតែម្ដង ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងអតីតក្រុមជើងឯកឆ្នាំ២០១០ វៀតណាម និងអតីតក្រុមជើងឯកឆ្នាំ២០០៨ អូស្ដ្រាលី នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាចុងសប្ដាហ៍នេះ នៅលើទីលានពហុកីលដ្ឋាន។ ជាមួយគ្នានោះក្រុមយុវជនកម្ពុជា ក៏ត្រូវជួបក្រុមយុវជនថៃ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ AFF U16 Championship ឆ្នាំ២០១៦ នេះផងដែរ ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា បានវិលមកជួបក្រុមនៅជិតរបងគ្នា U-16 វៀតណាម ជាថ្មីនាម៉ោង ៦៖៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF U-16 Youth Championship 2016 ក្រោយខកខានជួបគ្នា៣ឆ្នាំមកនេះ គិតចាប់តាំងពីឆ្នាំ២០១៣ មក។
នេះជាការជួបគ្នាលើកទី១ នៅទឹកដីកម្ពុជា ក្នុងនាមជាក្រុមឆ្លងផុតនៃវគ្គជម្រុះពាន AFF U-16 ឆ្នាំ២០១៦ ពូលផ្សេងគ្នា ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយវៀតណាម ជាក្រុមលេខ១ ចេញពីពូល A គ្រាដែលម្ចាស់ផ្ទះកម្ពុជា លេខ២ ចេញពីពូល B ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។
U-16 កម្ពុជា ពុំធ្លាប់លេងឈ្នះ U-16 វៀតណាម ម្តងណាឡើយ សូម្បីតែស្មើក៏គ្មានដែរ ពោលគឺចាញ់តែរហូតក្នុងប្រវត្តិ ជួបគ្នា ៤ប្រកួតចុងក្រោយមកនេះតាំងពីឆ្នាំ២០០៩មក ក្រោមលទ្ធផល ៧-១, ៤-១, ៥-០ និងចុងក្រោយឆ្នាំ២០១៣ កម្ពុជា បន្តចាញ់ ៦-០ ទៀត សុទ្ធតែការប្រកួតធ្វើឡើងនៅទឹកដីកណ្តាលទាំងអស់។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!