ឃាតករលាក់មុខឆក់យកជីវិតស្ត្រីម្នាក់
ខេត្តត្បូងឃ្មុំ ៖ ភ្លៀងបានបង្អុរធ្លាក់ចុះមកកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ដោយមានបាតុភូតធម្មជាតិរន្ទះបាញ់ចំស្ត្រីម្នាក់ដែលកំពុងងូតទឹក និងបោកសម្លៀកបំពាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅសំយាបផ្ទះ ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែក បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហូវ សុខហេង អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុ ។ ខណៈមេឃកំពុងតែបង្អុរភ្លៀង ស្ត្រីរងគ្រោះបានចេញមកងូតទឹក និងបោកសម្លៀកបំពាក់នៅខាងក្រៅផ្ទះនៅខាងក្រោមទរបង្ហូរពីលើដំបូល ស្របពេលនោះស្រាប់តែរន្ទះបានបាញ់មកចំស្ត្រីរងគ្រោះជាហេតុបណ្តាលឲ្យដួលដេកទៅលើដីស្លាប់ភ្លាមៗមួយរំពេចតែម្តង ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែក បានប្រាប់ឲ្យដឹងថា បន្ទាប់មកបុរសជាប្តីបានរត់ចេញមកក្រៅមើលឃើញពីហេតុការណ៍ប្រពន្ធស្លាប់ក៏បានទ្រហោរយំ ហើយបានភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ក្នុងពេលនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រែក បានចុះទៅពិនិត្យសពឃើញមានស្នាមខ្មៅរោលត្រង់ក និងខ្លួនប្រាណ ដោយសារតែត្រូវរន្ទះបាញ់ ចំណែកខ្សែកដែលពាក់នៅនឹងកត្រូវបានជ្រុះដាច់ជាកំណាត់ៗ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែ ខណៈដែលកំពុងតែ ដេញគោហើយ និយាយទូរស័ព្ទ មានភ្លៀងរលឹមស្រិចៗ កាលពីម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខេន សុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។
ហើយនៅមុន ពេលហេតុការណ៍នេះ ឡើងជនរងគ្រោះបាន ទៅដេញគោនៅវាលស្រែ ខាងត្បូងភូមិចំង្ងាយប្រមាណ ៥០០មដោយមាន ភ្លៀងរលឹមស្រិចៗ និងនិយាយទូរស័ព្ទ លេងស្រាប់មានរន្ទះបាញ់ផាំង ធ្វើឲ្យដួលផ្កាប់មុខកណ្តាល វាលស្រែស្លាប់ភ្លាមៗតែម្តង ។
ក្រោយពីកើតហេតុ អ្នកភូមិបានផ្អើលឈួឆរនាំ គ្នារត់ទៅមើលជនរងគ្រោះ តែមិនអាចជួយសង្គ្រោះ បាននោះទេព្រោះបានដាច់ ស្លាប់បាត់ទៅហើយ ។ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕
ដោយឡែក ស្រីវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណ:គាត់កំពុងតែទប់សំអាតភ្លឺស្រែ នៅខាងក្រោយផ្ទះ កាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា កន្លងទៅ ឆ្នាំ២០១៦ ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
កូនចៅនិងញាត្តិជិតខាង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានលីចបទៅទប់ភ្លឺស្រែ នៅខាងក្រោយផ្ទះ ប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ពេលនោះមេឃស្រទំ ហើយធ្លាក់ភ្លៀង មិនបានប៉ុន្មានដំណក់ផងព្រមទាំងពុំមានខ្យល់កន្ត្រាក់អ្វីផង ស្រាប់តែឮសម្លេងឆាំង ពេលនោះឃើញលោកយាយ ដួលដាច់ខ្យល់ស្លាប់ទៅហើយ ឃើញស្នាមរហែកសំពត់ និងអាវព្រមទាំងរបើុកដើមចន្ទីទៀតផង។
ស្ត្រីរងគ្រោះឈ្មោះសៀ លាងអាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយទីលំនៅភូមិល្អក់ ឃុំកំពង់ថ្មស្រុកសន្ទុក មានកូនចំនួន៤នាក់ស្រី៣ប្រុស១តែ ហើយ បច្ចុុប្បន្នកូនៗទាំង៤នាក់ មានប្តីប្រពន្ធអស់ហើយសព្វថ្ងៃ គាត់រស់នៅជាមួយកូនទី២។ សពស្ត្រីរងគ្រោះត្រូវបានកូនចៅ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!