អ្នកលក់លតឆា សង្ស័យឈ្លោះដណ្តើមម៉ូយគ្នាបង្កហិង្សា រហូតដុតបំផ្លាញរទេះលតឆាឆេះខ្ទេចគ្មានសល់(Video inside)

 
 

(ភ្នំពេញ)៖ អណ្តាតភ្លើងសន្ធោសន្ធៅ ខ្មួលខ្មាញ់ឆេះចេញពី រទេះលក់លតឆាមួយ ដែលត្រូវគេលួចដុតចោលវេលាម៉ោង១៖២០នាទីឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចជិតកំពង់ចម្លងអរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺវេលាល្ងាចថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ មានការឈ្លោះគ្នារវាងបងប្អូនអ្នកលក់ប្រហិតចៀន លតឆា នៅជិតកំពង់ចម្លងអរិយ្យក្សត្រ រហូតឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នាបែករបស់របរជាច្រើន ហើយក៏ស្ងប់ទៅវិញទៅ។ 


ប្រភពដដែលបន្តបានទៀតថា បន្ទាប់ពីត្រូវគេវាយខ្ទេចខ្ទីរបស់របររួចមក ម្ចាស់រទេះលក់លតឆា ប្រហិតចៀនបានគ្របរទេះចោល មិនមានធ្វើការលក់ដូរទេ។ ស្រាប់តែនៅវេលាកើតហេតុខាង ក៏មានការផ្អើលឆោឡោរទេះឆេះតែម្តង។

ក្រោយពេលកើតហេតុម្ចាស់រទេះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឲ្យសម្ថកិច្ចជួយរកមុខអ្នក ដែលលួចដុតរទេះ ដើម្បីឲ្យចេញសងថ្លៃខូចខាត និងជំងឺចិត្តដល់ម្ចាស់រទេះវិញ ៕ 





ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានក្រុមអ្នកចាប់ម៉ូយតាក់ស៊ីក្រុងប៉ោយប៉ែត ផ្ទុះហិង្សាដេញវាយគ្នាដូចហ្វូងគោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវទេសចរជាតិនិងអន្តរ ជាតិ កាលពី ថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០១៤ នៅចំណុចសណ្ឋាគារ លីហួត ជាប់មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមអ្នកបើកតាកស៊ី រួមទាំងអ្នកចាប់ម៉ូយ មានគ្នាប្រមាណ ៥ទៅ៦នាក់ នៅចំណតរថយន្ត ចំណុច រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើសកម្មភាពចាប់ភ្ញៀវ(ម៉ូយ) ប្រទាញប្រទង់រញ៉េរញ៉ៃ យកទៅដាក់ក្នុងរថយន្តរបស់ខ្លួន ដោយគ្មានសណ្តាប់ធ្នាប់ យ៉ាងអនាធិបតេយ្យនិងធ្វើឲ្យមានការធុញទ្រាន់ផងដែរ ។

ប្រភពបន្តថា ក្រោយពីក្រុមអ្នកចាប់ម៉ូយទាំងនោះ ធ្វើសកម្មភាព របៀបអនាធិបតេយ្យរួចមក គេឃើញពួកគេមាន ជម្លោះពាក្យសម្តីយ៉ាងតឹងសរសៃ.ក ដាក់គ្នា ហើយក៍ផ្ទុះហិង្សាដេញវាយ ប្រតាយប្រតប់គ្នា ដូចហ្វូងគោនៅលើទីសាធារណៈនោះតែម្តង ដោយពុំមានខ្លាចរអែងក្រែងចិត្ត ដល់ស្ថាប័នមានសមត្ថកិច្ចបន្តិចសោះឡើយ ៕ 


ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម