ពីរនាក់ប្តីប្រពន្ធជិះម៉ូតូបត់ឆ្វេង ត្រូវរថយន្តបុកប៉ើង៥ម៉ែត្រ
ខេត្តស្វាយរៀង ៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាលខណៈជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តបុកពេញទំហឹងកាលពីវេលាម៉ោង០៧និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅលើផ្លូវជាតិលេខ០១ត្រង់ចំណុចផ្លូវបំបែកជាបីស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បណ្តាលឲ្យស្ត្រីជាប្រពន្ធបាក់ភ្លៅខាងឆ្វេង និងបែកចិញ្ចើមខាងស្តាំធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង រីឯបុរស់ជាប្តីរបួសស្រាល មូលហេតុជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យយដឹងថាជនរងគ្រោះទាំង២នាក់ប្ដីមានឈ្មោះ គង់ សាវុធ អាយុ៣៨ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ព្រំ ម៉ៃ អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-0455 ឌុបប្រពន្ធ លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិច។
លុះមកដល់ចំណុចផ្លូវបំបែកជាបី( ច្រមុះជ្រូក)ជនរងគ្រោះក៏បានជិះម៉ូតូបត់ឆ្វេងដោយគ្មានការប្រុងប្រយត្ន័បណ្តាលឲ្យរថយន្តម៉ាកហាយឡែនឌរ័ ពណ៌ទឹកមាសមួយគ្រឿង មិនចាំស្លាកលេខដែលបើកបរស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងចំពីជំហៀងខាងក្រោយ ប៉ើងចម្ងាយ៥ម៉ែត្រខ្ទាតស្ត្រីរងគ្រោះចេញពីម៉ូតូបោកទៅលើខឿនសួនច្បារភូមិថ្មីបាក់ភ្លៅខាងឆ្វេង បែកចិញ្ចើមខាងស្តាំ សន្លប់នៅនឹងកន្លែងរីឯប្តីរបួសស្រាលចំណែកម៉ូតូត្រូវខូចខាតទាំងស្រុង។ ចំពោះអ្នកបើករថយន្តម៉ាកហាយឡែនឌរ័បង្កហេតុនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុបានបន្ថែមល្បឿនបើកគេចខ្លួនភ្លាមៗបាត់ស្រមោលតែម្តង។
ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៏មកសមត្ថកិច្ច និងហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ ចំពោះម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយករក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង និងធ្វើការស្រាវជ្រាវរករថយន្តដែលបង្កហេតុមកចូលដោះស្រាយតាមច្បាប់។ មូលហេតុម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ រីឯរថយន្តបើកបរល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់(ផ្លូវបំបែក)៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ស្ត្រីម្នាក់ខណៈដើរឆ្លងផ្លូវជាតិលេខ៥ ត្រូវរថយន្ត ម៉ាក កាមរីគូតប៉ោង ពណ៌ស មិនស្គាល់ស្លាកលេខ បុកចំពេញទំហឹង ប៉ើងជិត៥០ម៉ែត្រ បណ្តាលអោយ ស្លាប់ភ្លាមៗ នៅម៉ោង១១៖៥០នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ហុក ឈូង អាយុ៤៣ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវជាតិ លេខ៥ ចំណុចទល់មុខ ស្លាកយីហោគីម ឡុងកាហ្វេ គ្រាន់តែដើរឆ្លងផ្លូវ ពីលិចទៅកើត បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេចមុខ រថយន្តម៉ាក កាមរីគូតប៉ោង ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បើកយ៉ាងលឿនដូចហោះ ទិសដៅពីជើងទៅត្បូង ជ្រុលចង្កូត ទៅបុកជនរងគ្រោះ ពេញទំហឹងប៉ើងជិត ៥០ម៉ែត្រ បណ្តាលអោយស្លាប់ ភ្លាមៗ នៅកន្លែងកើតហតុ។ ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងប្តី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!