គ្រោះ​អកុសល កើតលើ​បុរស​ចាំ​ដី​ឱ្យ​គេ​

 
 

​ខេត្តកណ្តាល ៖ ​សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ​បុរស​ម្នាក់​​មិនដឹងភ្លាត់ស្នៀត​យ៉ាង​ម៉េច បាន​ជិះ​ម៉ូតូ​​ធ្លាក់​​ចូល​​អូរទឹក​មួយ​​កន្លែង​​បណ្តាលឱ្យ​​ស្លាប់​ភ្លាមៗ ដែលហេតុ​ការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់​​ផ្អើល​ ​កាលពី​វេលាម៉ោង​០៧ និង៤៥​នាទីព្រឹក​ថ្ងៃ​ទី​២០ ០៧ ស្ថិត​នៅ​ចំណុច​អូរ​ទន្ទឹម ​ក្នុងភូមិកំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះដែល​ស្លាប់​ត្រូវគេ​ស្គាល់​​ឈ្មោះ​សៀន សម្បត្តិ ​អាយុ​៤៤​ឆ្នាំ ជា​អ្នក​ចាំ​ដី​​ឱ្យ​​គេ បច្ចុប្បន្នស្នាក់​នៅ

បណ្ដោះ​​​អាសន្ន​​ចំណុច​អូរ​ទន្ទឹម ភូមិ​កំពង់ទួល​ឃុំ អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មានស្រុក​ក​ណើ​ត​នៅ​ភូមិត្រពាំង ឃុំ​សំអក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​ជិះម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ ។

​​ក្រោយកើតហេតុ ត្រូវសមត្ថកិច្ច​​ធ្វើកោសល្យវិច័យលើសាកសពថា ពិតជា​ករណីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន រួច​ប្រគល់​សាកសពទៅឱ្យគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ។

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត រថយន្ត​មួយ​គ្រឿង​បើក​ចុះទូក​ដរ​លឿន​ជ្រុល បណ្ដាល​ឱ្យ​ធ្លាក់​ក្នុង​ទឹក​ទន្លេបាសាក់ ស្លាប់​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា កន្លងទៅ នៅ​កំពង់ចម្លង​តា​លន់ ចុង​កោះ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ក្នុង​ហេតុការណ៍​នេះ ជា​ជន​ពិការ​ជើង ខ្វិន​ពី​កំណើត ឈ្មោះ ធុន វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជិះ​ក្នុង​រថយន្ត ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ពីរ​បាំង ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-6152 បើកបរ​ដោយ​បងស្រី​ជន​រង​គ្រោះ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​នោះ​ដឹក​ក្រុម​គ្រួសារ មាន​គ្នា​៦​នាក់​ត្រឡប់ មក​ពី​បុណ្យ ប្រាំពី​ថ្ងៃ​សព​បងប្អូន នៅ​ភូមិ​កើតហេតុ​។ នៅ​ពេល​កើតហេតុ​នោះ រថយន្ត​ខាងលើ បើក​មក​ដល់​កំ​ព់ង​ដ ក៏​បាន​ឈប់​ឱ្យ អ្នក​រួម​ដំណើរ ជាមួយ​នោះ​ចុះ​ពីលើ​រថយន្ត គឺ​នៅ​សល់​តែ​ជន​រង​គ្រោះ ដែល​ពិការ​ជើង​មិន​អាច​ចុះ​ដើរ​បាន ជាមួយ​តៃកុង​។

ពេល​បើក​ចុះ​ទូកដ ដែល​មានឈ្មោះ​ហៃ ជា​អ្នក​បើក​ទូកដ​នោះ​បាន​ដាក់​ក្ដា និង​ដាក់​កំណល់​ត្រឹមត្រូវ ហើយ​រថយន្ត​នោះ​បើក​ចុះ​ពី​ច្រាំង​មក​លើ​ទូកដ តែ​លឿន​ពេក ក៏​ទៅ​បុក​កំណល់​ខ្លាំង​ជ្រុល​ធ្លាក់​ទឹកទន្លេ​លិច​រថយន្ត​ចូល​ក្នុង​ទឹក​ជ្រៅ​តែ​ម្ដង​។ ពេល​នោះ​អ្នក​បើក​ទូកដ និង​អ្នក​ឃើញ​ហេតុការណ៍ បាន​មុជទឹក​ជួយ​សង្គ្រោះ ទាញ​ជន​រង​គ្រោះ​ចេញពី​រថយន្ត ប៉ុន្តែ​ជា​អកុសល​ជួយ​សង្គ្រោះ​បាន​តែ អ្នកបើកបរ​រថយន្ត​ម្នាក់ ចំណែក​ម្នាក់​ដែល​ខ្វិន​ជើង​នោះ បាន​ស្លាប់​បាត់​ទៅ​ហើយ​៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម