តារាល្បីៗទាំង១០នាក់ ដែលមានរូបរាង ស្រដៀងនឹងតុក្កតា Pokémon
បរទេស៖ ថ្មីៗនេះក្រុមហ៊ុន Nintendo បានបញ្ចេញនូវហ្គេមកម្សាន្ត ដ៏ថ្មីស្រឡាងមួយ មានឈ្មោះថា Pokémon Go ដែលបានធ្វើឲ្យមនុស្សជាច្រើន នៅលើពិភពលោក ឈ្លក់វង្វេងនឹងលេងហ្គេមមួយនេះ ស្ទើរតែក្លាយខ្លួនជាមនុស្សឆ្កួតទៅហើយ។
សម្រាប់ហ្គេម Pokémon Goនេះ មានតែប្រទេសមួយចំនួនតែប៉ុណ្ណោះ ដែលអាចលេងហ្គេមនេះបាន ដូចជាសហរដ្ឋអាមេរិកជាដើម រីឯប្រទេសផ្សេងៗទៀត ដូចជាប្រទេសកម្ពុជា ថៃក្នុងតំបន់អាស៊ី និង ប៉ែកខាងអឺរ៉ុបមួយចំនួន ក៏មិនទាន់មាន ការបើកដំណើរឲ្យ លេងហ្គេមមួយនេះនៅឡើយទេ ខណៈនៅឯប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះបានបើកដំណើរការខ្លះៗហើយ ប៉ុន្តែនៅមិនទាន់ធំទូលាយនោះទេ គឺមានតែតំបន់ពិសេសមួយចំនួននោះទេ ដែលអាចលេងហ្គេមនេះបាន ដោយសារតែហ្គេម Pokémon Goនេះ ត្រូវការរឹតបន្តឹង និងជាក់លាក់ទៅលើភូមិសាស្រ្តនានា ដោយវាត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើ ផែនទីGoogle ឬ(Google Maps)។
មិនថាយ៉ាងណា សូមបង្វែរអារម្មណ៍ប្រិយមិត្តងាកមកចាប់អារម្មណ៍ មកលើសមាជិកនៃតុក្កតា Pokémon នេះវិញម្តង។ ដោយសមាជិកនៃ Pokémon គឺសុទ្ធសឹងតែជាតុក្កតាល្បីៗ ដោយក្នុងនោះរួមមានដូចជា តុក្កតា Pikachu ជាតុក្កតាដែលល្បីជាងគេ, បន្ទាប់មក Squirtle, Charmeleon, Charizard និងមានជាច្រើនទៀត។
ក្នុងនោះផងដែរ មានអ្នកគាំទ្រជាច្រើនសង្កេតឃើញថា គឺមានតារាKpop មួយចំនួន ដែលពួកគមានរូបរាង និងមុខមាត់ស្រដៀងទៅនឹងតុក្កតា Pokémon គួរឲ្យចាប់អារម្មណ៍ លើសពីនេះក៏មានអ្នកស្រី Angelina Jolie ផងដែរ ដែលអ្នកស្រីមានរូបរាងស្រដៀងទៅនឹង តុក្កតា Goldeen។
ដូចនេះ បើចង់ដឹង ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
◆ Squirtle – Ha Yeon Soo
◆ Clefairy – EXO Baekhyun
◆ Cyndaquil – INFINITE Sungkyu
◆ Snubbull – Kim Gu Ra
◆ Snorlax – Yoo Min Sang
◆ Eevee – TWICE Tzuyu
◆ Charmander – Super Junior Donghae
◆ Charmeleon – BIGBANG T.O.P
◆ Charizard – Kim Woo Bin
BONUS:
◆ Goldeen – Angelina Jolie
ប្រភព៖ Koreaboo
ចំណាប់អារម្មណ៍ខ្មែរឡូត៖
ដោយឡែក គួរឲ្យដឹងបន្ថែមទៀតពី Pokemon GO ដែរថា វាជាហ្គេមមួយដែលលេងដោយប្រើប្រព័ន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំង iOS និង Android។ សម្រាប់បច្ចុប្បន្ននេះវាកំពុង តែមានឈ្មោះល្បីណាស់នៅអាមេរិក។
អ្នកលេងហ្គេម Pokemon GO ត្រូវនៅលើអេក្រង់ទូរស័ព្ទ។ វាជាប្រភេទហ្គេមថ្មី និងប្លែកដែល មិនធ្លាប់មានពីមុនមក។ ទោះបីជាយ៉ាងនេះក្តី ក៏នៅមានហេតុផលមួយចំនួនដែលអ្នក ទាំងអស់គ្នាមិនគួរលេងហ្គេមនេះផងដែរ។ នេះគ្រាន់តែជាការណែនាំ និងចែករំលែក ចំណេះដឹងខ្លះៗតែប៉ុណ្ណោះ ជឿមិនជឿ លេងឬមិនលេងវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្នាហើយ។ តាមដានទាំងអស់គ្នាខាងក្រោម៖
១.ពាក់ព័ន្ធទិន្នន័យផ្ទាល់ខ្លួន៖ នៅក្នុងលេងហ្គេម Pokemon GO ជាចាំបាច់អ្នកត្រូវតែ បញ្ចូលទិន្នន័យផ្ទាល់ខ្លួនចូលទៅក្នុងគណនី Google ពីទីតាំងបច្ចុប្បន្នរបស់អ្នកលេង។ ដូច្នេះមនុស្សអាក្រក់មួយចំនួន អាចដឹងព័ត៌មានពីអ្នកយ៉ាងច្រើន ដែលអាចនិយាយបានថា បើគេមានបំណងប៉ុនប៉ងធ្វើបាបអ្នក នោះប្រហែលជាមិនពិបាកទេ។
២.ត្រូវគេលួចអានអ៉ីម៉ែល៖ ប្រសិនបើអ្នកប្រើ Google ដើម្បីចូលទៅលេងហ្គេម Pokemon ដោយប្រើ Gmail នោះមានន័យថា បណ្តាញរបស់ហ្គេម អាចចូលទៅដំណើរ ការអ៉ីម៉ែលរបស់អ្នកបានដូចគ្នាផងដែរ។
ចុចអានបន្ត៖ មូលហេតុ គ្រោះថ្នាក់ ៤ប្រការ ដែលអ្នកមិនគួរ លេងហ្គេម Pokemon GO
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!