បុរសម្នាក់បើករថយន្ត Camry បាឡែនពាក់ស្លាកលេខ នគរបាល 2-1171 ដឹកស្រីស្នេហ៍ទាំងស្រវឹងទៅបុកបង្គោលភ្លើងបាក់រាបដល់ដី(មានវីដេអូ)

 
 

(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរ និងមិត្តស្រីស្នេហ៍ បានបើក រថយន្តCamry បាឡែនមួយគ្រឿង ពាក់ស្លាកលេខ នគរបាល2-1171 តាមបណ្ដោយផ្លូវមុនីរ៉េតទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ នៅមុខវត្តស្ទឹងមានជ័យ បានរេចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យរថយន្តហោះ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ហើយរថយន្តកល់លើទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖៤០នាទីថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ 

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត Camry បាឡែនមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ នគរបាល2.1171 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមិនដឹងថា ជាមន្រ្តីនគរបាល ឫមួយអត់នោះ បានបើករថយន្តពីលិចទៅ កើតយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យ រថយន្តហោះទៅបុកបង្គោលភ្លើង បាក់អស់១ដើមរៀបដល់ដីរួចរថយន្ត ទៅកល់ជាប់លើសួនពុះចែកទ្រូងផ្លូវ ទៅមុខលែងរួចតែសំណាល្អមិនបណ្តាលឲ្យ មនុស្សរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ ចមូលដ្ឋានទំនាក់ទំនងហៅ ជំនាញមកស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរងចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយតាមផ្លូវច្បាប់ ៕ 



ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានបុរសម្នាក់ស្រវឹងស្រាជោកជាំ រួមដំណើរជាមួយស្រីស្នេហ៍ ដ៏ស្រស់ស្អាតម្នាក់ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង បុកចូលក្នុងការិយាល័យ ក្រុមហ៊ុនបេតុង BST ពេញទំហឹងលាន់ដូចរន្ទះ តែសំណាងល្អ ក្នុងហេតុការណ៍នេះ មិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតរថយន្ត និងសម្ភារៈក្នុងការិយាល័យយតែប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក Toyota Prado ពាក់ស្លាកលេខភ្នំពេញ 2T-9678 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងរួមដំណើរដោយស្រីស្នេហ៍ម្នាក់ផងនោះ បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ បានបុកចូលក្នុងការិយាល័យ របស់ក្រុមហ៊ុនបេតុង BST ពេញទំហឹងលាន់ដូចរន្ទះ។

សេចក្តីរាយការណ៍បញ្ជាក់ទៀថា ក្រោយពេលកើតហេតុភាគីខាងរថយន្ដ សុំធ្វើការចរចារផ្តល់សំណងដើម្បីបញ្ចប់រឿង ព្រោះមិនចង់វែងឆ្ងាយ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម