ឌីជេ ហេរ៉ូ ដើរចេញពី​​កម្មវិធី \"តន្ត្រីអាស៊ី​អាគ្នេយ៍\" ទាំងគ្មាន​ហេតុផល

 
 

ភ្នំពេញ៖ កម្មវិធី "តន្ត្រីអាស៊ីអាគ្នេយ៍" បង្កើតឡើង​​ជិត៣ឆ្នាំ ដែលធ្វើការផ្សាយ​​ផ្ទាល់ ចាប់ពីម៉ោង​​៥ល្ងាច រហូតដល់ ម៉ោង៨យប់ គេសង្កេត​ឃើញមាន ពិធីករ និងពីធី​​ការិនី៤រូប តែពិធីការិនីដែល​​ល្បីល្បាញ ជាងគេ មានតែ កញ្ញា ឌួង ហ្សូរីដា ជាប្រធាន​ក្រុម ខេមបូឌា ស៊ូភើមូឌែល និង ឌីជេ ហេរ៉ូ ជាអ្នក​បរិយាយ តាមវិទ្យុអាស៊ី​អាគ្នេយ៍ផងដែរ ។ ប៉ុន្តែ​ថ្មីៗនេះ បែរបាត់វត្តមានឌីជេ ហេរ៉ូ មិនឃើញ​បង្ហាញមុខ លើឆាកតន្រ្តី ដូចរាល់ដង ធ្វើឲ្យមហាជន​កើត​​ក្ដីសង្ស័យថា អាចមានបញ្ហាអ្វីមួយ​កើតឡើង នៅពីក្រោយ​កម្មវិធីនេះ ។
កម្មវិធីនេះ ថ្វីត្បិតតែមិនសូវល្បី​​ល្បាញខ្លាំង តែក៏មានអ្នកឧបត្ថម្ភ​កម្មវិធីច្រើន និងអាចដំណើរ​ការបាន យូរគួរសម ភាពលេចធ្លោ​នៃកម្មវិធីនេះ គឺការរួមបញ្ចូលគ្នា រវាងការប្រគំតន្ត្រី​ទាំងបែបយុវវ័យ និងមនុស្ស​ចាស់ ពិសេសវត្ត​មាន​តារាល្បីៗ ពីគ្រប់ផលិតកម្ម ។ អ្វីដែលគួរឲ្យ​ភ្ញាក់ផ្អើល ថ្មីៗនេះ លោក ហេរ៉ូ បានប្រើប្រាស់ បណ្ដាញ​សង្គមហ្វេសបុក រួចនិយាយពីអារម្មណ៍​សោកសៅ និងបានបង្ហោះ ពាក្យពេចន៍ ទាំងនោះថា "នេះជាស្នាមញញឹម ចុងក្រោយ​របស់ខ្ញុំ ដែលខ្ញុំត្រូវបែកពីកម្មវិធី "តន្ត្រីអាស៊ីអាគ្នេយ៍" តែងតែធ្វើ​ការផ្សាយផ្ទាល់ រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង៨យប់ ។ ខ្ញុំបានធ្វើ​កម្មវិធីនេះ អស់រយៈពេលជាងបីឆ្នាំ ។ អរគុណយ៉ាង​ជ្រាលជ្រៅបំផុត ចំពោះ​ការគាំទ្រ របស់បងប្អូន និងមិត្តនា ពេលកន្លងមក ។ សូមសំណាងល្អ កើតមានដល់​បងប្អូន គ្រប់ពេលវេលា...!" ។
បន្ទាប់មានការសរសេរ ជាសាធារណៈ​បែបនេះ នាំឲ្យមិត្តរបស់​លោក នៅក្នុងហ្វេសប៊ុក មានមន្ទិល​សង្ស័យ ចំពោះ​ការចាកចេញ របស់លោក ដែលប្រិយមិត្តខ្លះ ក៏បានសួរលោក​ត្រង់ៗថា "ទៅណា ហេតុអ្វីក៏ឈប់ ? "តែសំណួរទាំង​អស់ គឺគ្មានចម្លើយនោះទេ ។ អ្វីដែលគួរឲ្យចាប់​អារម្មណ៍ បំផុតគឺកញ្ញា ឌួង ហ្សូរីដា បានបញ្ចេញមតិ​ក្នុងសារនោះថា "មិនអីទេ.. រៀនច្រៀងទៅមិត្តភក្តិ ចាំគេហៅ​ឡើងច្រៀង ជាតារាកិត្តិយស វិញ..!" ។
ទោះជាមិនបានដឹងច្បាស់ ពីហេតុ​ផលនៃការជ្រុះបាត់តំណែង​បាត់ របស់លោក ហេរ៉ូ តែមហាជន ជាច្រើន មានការ​សោកស្ដាយ ចំពោះការបាត់​បង់លោក ពីកម្មវិធី ព្រោះលោកជា​មនុស្ស ពូកែកំប្លែង និងលេងសើចច្រើន នាំឲ្យកម្មវិធី​មានភាពសប្បាយ​រីករាយ និង ស្នាមញញឹម ។

(ប្រភព៖ដើមអម្ពិល)

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម