ករណីឃាតកម្មកាប់ជាច្រើនពូថៅប្លន់យកមាសនៅកោះកុង ជនសង្ស័យជាប់គុកអស់មួយជីវិត
ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ សាលាដំបូងខេត្តកោះកុង បានបើកអង្គសវនាការលើករណីឃាតកម្មកាប់ជាច្រើនពូថៅប្លន់យកទ្រព្យសម្បត្តិលើជនរងគ្រោះឈ្មោះ ម៉េង សៃ ភេទស្រី អាយុ៥៣ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
គួររំលឹកថា ករណីខាងលើ ដំបូងឡើយមតិមហាជនបានយល់ច្រឡំថាជាករណីកូនស្រីបង្កើតសម្លាប់ម្តាយរបស់ខ្លួនប្លន់យកមាសប្រាក់កេរ្តិ៍មរតកដែលម្តាយមិនព្រមចែកឲ្យ គឺកូនស្រីឈ្មោះ ប៉ាន់ ណៃស៊ីម អាយុ៣២ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកូនស្រីបង្កើតរូបនេះ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ជា មុំ ភេទស្រី អាយុ៤៥ឆ្នាំ ដែលជាមនុស្សស្និទស្នាលជាមួយស្ត្រីរងគ្រោះ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល១ខែ កូនស្រីឈ្មោះ ប៉ាន់ ណៃស៊ីម ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ចំណែកជនសង្ស័យឈ្មោះ ជា មុំ ត្រូវបានសមត្ថកិច្ចរកឃើញវត្ថុតាងដូចជា ខ្សែក ខ្សែដៃ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់ខ្លួន ត្រូវជាប់បន្ទុកក្នុងករណីឃាតកម្មនេះ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០កក្កដានេះ ក្នុងអង្គសវនាការ លោកចៅក្រម អាំង ចិន្តា បានចេញសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសជនសង្ស័យឈ្មោះ ជា មុំ ដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យឈ្មោះ ជា មុំ សងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីគឺកូនស្រីឈ្មោះ ប៉ាន់ ណៃស៊ីម ចំនួន២០លានរៀល តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត យុវជនម្នាក់ត្រូវបានជនមិនស្គាល់មុខ កាប់ស្លាប់នៅវេលាម៉ោង០៦ និង៣០នាទី ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅជាប់ក្រោយរបងរោងចក្រ MV ស្ថិតក្នុង ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះ ជិះកង់ត្រឡប់ទៅផ្ទះ ។ លោក ឆាយ ខែមរ័ត្ន អធិការ នគរបាលក្រុងកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹម សៅសុធារ៉ា អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង។
លោកបានស្រង់សម្ដី ម្តាយជនរងគ្រោះបាននិយាយថា កូនប្រុសគាត់មានមុខរបរ ជួសជុល និងប៉ះកង់មុខ រោងចក្រ MV ។ នៅមុនពេលកើតហេតុ កូនប្រុសគាត់បានរៀបចំទុកដាក់សម្ភារប៉ះកង់ ជិតរួចរាល់ហើយ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានទូរសព្ទ័ ចូលមកទូរសព្ទ័ដៃ កូនប្រុសគាត់ បន្ទាប់មកកូនប្រុសគាត់ប្រាប់គាត់ថា ខ្ញុំទៅណោះ មួយភ្លែត ហើយកូនប្រុសគាត់ក៏ជិះកង់ចេញពីកន្លែងប៉ះកង់ ពីមុខរោងចក្រទៅខាងក្រោយរោងចក្រ បាន មួយសន្ទុះ ក៏ស្រាប់តែគាត់ទទួលដំណឹងថា កូនប្រុសគាត់ត្រូវគេកាប់ស្លាប់ នៅក្រោយរោងចក្របាត់ទៅហើយ ។
ប្រភពដដែលបានដកស្រង់សម្ដីម្តាយជនរងគ្រោះបន្តថា កាលពីប៉ុន្មានថ្ងៃមុន កូនប្រុសគាត់ ត្រូវបានជនមិនស្គាល់មុខ មានគ្នា២នាក់បានមកគម្រាមថា ឯងប្រយ័ត្នងាប់ ។ ក្រោយមកបានប៉ុន្មានថ្ងៃ កូនប្រុសគាត់ ត្រូវគេកាប់ស្លាប់ពិតមែន ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ថា ឃាតកម្មខាងលើនេះអាចថា ជារឿងគំនុំក្នុងផ្លូវរកស៊ីមិនស្របច្បាប់ ហើយក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យ សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!