នារីអ្នកចម្រៀង ដែលស្លាប់ ក្នុងបន្ទប់ជួល សង្ស័យប្តី ជាអ្នកសម្លាប់
ភ្នំពេញ៖ នៅម៉ោង០៦៖៣០នាទី ថ្ងៃទី២០ខែកក្កដានេះ ថ្ងៃមានករណី ស្លាប់ នៅបន្ទប់ផ្ទះជួលលេខ១ ស្ថិតនៅផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងករណីនេះ សមត្ថកិច្ចបានដាក់ការង្ស័យទៅប្តីនារីរគ្រោះ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុកម្លាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរសង្កាត់បាន ចុះមកពិនិត្យដល់ទីតាំង ដោយឡែកសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យពិនិត្យនៅកន្លែងកើតហេតុ រកភស្តុតាង និងស្នាកស្នាមមួយចំនួន នៃការស្លាប់បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយច្របាច់ក ។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំ មុខរបរ ច្រៀងតាម ភោជនីយ៍ដ្ឋានមានស្រុកកំណើត ភូមិព្រែកតាបេះ ឃុំព្រែកពោ ស្រុក ស្រីសន្ធ ខេត្តកំពង់ចាមដោយឡែកជនសង្ស័យជាប្តីឈ្មោះភា ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ស្ពឺ មុខរបដឹកឈើ ។ ប្រភពអោយដឹងថា ប្តីប្រពន្ធទាំង២នាក់ រួមរស់ជាមួយគ្នា អស់រយៈពេល២ឆ្នាំមកហើយ៕
ប្រភព ៖ ដើមអម្ពិល
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកដែរថា កាលពីម្សិលមិញនេះ ក៏មានករណីភ្ញាក់ផ្អើលមួយផងដែរ នៅឯតំបន់ទេសចរណ៍ទន្លេបាទី ខេត្តតាកែវ ដែលនារីម្នាក់ ត្រូវបានគេសម្លាប់ និងទម្លាក់ចូលទឹក។
យ៉ាងណាមិញ នារីវ័យក្មេងម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។
លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវ បានបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេកាប់ទម្លាក់ទឹក រួចហើយត្រូវបានគេស្រង់មកដាក់លើផ្ទះទឹកវិញ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ
លោកបានបន្តទៀតថា នៅពេលនេះកម្លាំងនគរបាល បាននិងកំពុងចុះស្រាវជ្រាវលើករណីនេះហើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!