ហេតុតែចង់ជួប! អ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹក ជាង១គីឡូម៉ែត មកជួប Messi ដល់លើទូក លទ្ធផលចុងក្រោយ...
អេស្ប៉ាញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ ពីដំណើរកម្សាន្តលំហែកាយរបស់ Messi ជាមួយក្រុមគ្រួសារនៅកោះ Ibiza ប្រទេសអេស្ប៉ាញ ដែលកីឡាកររូបនេះ ចំនាយពេលរហូតដល់មួយសប្តាហ៍ នៅលើកោះនេះ ក៏ដូចគ្នាទៅនឹងកីឡាករ Crisitiano Ronaldo ដែរ ប៉ុន្តែគ្រាន់តែជិះទូកខុសគ្នា។
ទាក់ទងនឹងដំណើរកម្សាន្តរបស់ Messi នេះដែរ កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រម្នាក់ សុខចិត្តហែលទឹកសមុទ្រជាង ១គីឡូម៉ែត ដើម្បីមកជួបជាមួយ Messi ផ្ទាល់នៅលើទូកកម្សាន្តនោះ។ បុរសដែលជាអ្នកគាំទ្រនោះឈ្មោះថា Suli ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររបស់ Atl. Madrid ប៉ុន្តែមិនថ្វី កីឡាករកំពូលលំដាប់ពិភពលោក ពីណាមិនចង់ជួប? Suli បានហែលចេញពីច្រាំងសមុទ្រ ដែលមានចម្ងាយជាង ១គីឡូម៉ែត ពីទូកកម្សាន្តដែល Messi ស្នាក់នៅ ជាមួយនឹងទូរស័ព្ទរបស់ខ្លួនដែលដាក់ក្នុងថង់ប្លាស្ទិច ។ នៅពេលដែលហែលទៅដល់ទូកភ្លាមSuli ដែលជាអ្នកគាំទ្រ បានធ្វើឲ្យ Messi ភ្ញាក់ផ្អើល ជាមួយការពុះពាររបស់គេ ក៏បានអញ្ជើញគេឡើងមកលើទូកតែម្តង។
តែគួរឲ្យសោកស្តាយ ទូរស័ព្ទនៅក្នុងថង់ប្លាស្ទិច ដែលគេហែលនាំមកជាមួយក្នុងគោលបំណងដើម្បីថតរូបជាមួយ Messi នោះបានខូច ដោយសារជ្រាបទឹកសមុទ្រ តែយ៉ាងណាមិញ ពួកគេនៅតែបានថតរូបជាមួយគ្នា នៅលើទូកនោះ ជាមួយការជជែកកម្សាន្ត និងទទួលទានភេសជ្ជៈ ជាមួយគ្នាផងដែរ។ Suli បានចំណាយពេលជាង២០នាទី នៅលើទូកនោះ ទើបត្រលប់មកវិញ ។
ក្នុងនោះដែរ ជាមួយសម្តីផ្ទាល់របស់ Suli គេបាននិយាយថា « Messi ពិតជារាក់ទាក់មែនទែន។ គាត់មិនចេះប្រកាន់ ហើយការនិយាយស្តីវិញ មើលទៅគាត់ហាក់បីដូចជាមិនមែនតារាសោះ នៅពេលដែលនិយាយជាមួយខ្ញុំ គឺគាត់ធ្វើខ្លួនសាមញ្ញៗ ដែលមិនអាងខ្លួនជាមនុស្សល្បី សូម្បីតែគ្រួសាររបស់គាត់ក៏រាក់ទាក់ដូចគ្នាដែរ» ។
ជាចុងក្រោយ នៅពេលដែល Messi ត្រលប់ទៅមាត់ច្រាំងវិញ គាត់ក៏បានចំណាំមុខ អ្នកគាំទ្រ Suli ដែរ ហើយថែមទាំងថតរូបរួមគ្នាជាមួយមិត្តភក្កិរបស់គេទៀតផង៕
ប្រភព ៖ The Sun
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!