បុរស ២នាក់ ស្ទើរតែបាត់បង់ជីវិត ដោយសារលេងហេ្គម Pokemon Go
អាមេរិក៖ កាលពីថ្មីៗនេះ មានបុរសពីរនាក់ បានធ្លាក់ពីលើជ្រោះ ខណៈពេល ពួកគេកំពុងតែលេងហេ្គម Pokemon Go ដោយពួកគេកំពុងព្យាយាមប្រមូលនិម្មិតសញ្ញា Pokemons នៅក្នុងទូរស័ព្ទ។
យោងតាមប្រភពបានឱ្យដឹងថា បុរសទាំងពីរនាក់នោះ បានធ្លាក់ពីលើជ្រោះ មកខាងក្រោមឆ្នេរខ្សាច់ ដោយមានកម្ពស់ជ្រោះខុសៗគ្នាដូចជា៖ បុរសទី១ បានធា្លក់ពីលើជ្រោះ ដែលមានកម្ពស់ ពី ២៤ ទៅដល់ ២៧ម៉ែត្រ រីឯ បុរសទី២ បានធ្លាក់ពីលើជ្រោះ ដែលមានកម្ពស់ ១៥ម៉ែត្រ។
គួររំលឹកដែរថា ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Encinatas ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ពួកគេទាំងពីរ បានត្រូវបញ្ចូនទៅមនី្ទរពេទ្យ Scripps La Jolla ដោយពួកគេមានការរងរបួសយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចបានឲ្យដឹងថា មានស្លាកសញ្ញាដាក់នៅលើរបងប្រកាសជាសាធារណៈដែរថា «ភ្នំនេះជាតំបន់អសិ្ថរភាព» ។
ក្រោយកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ បានយកខ្សែមកជួយទាញឡើងបុរសម្នាក់ ដែលបានធ្លាក់ទៅខាងក្រោមច្រាំងថ្ម រីឯបុរសម្នាក់ទៀត ដែលធ្លាក់ទៅខាងឆ្នេរខ្សាច់ ត្រូវបានជួយសង្រ្គោះដោយសន្តិសុខ។
គួរបញ្ជាក់ផងដែរថា ហេ្គមដ៏ប្រជាប្រិយនេះ ជាប្រភេទហេ្គម ដែលអនុញ្ញាត ឱ្យអ្នកលេងផ្លាស់ទីគ្រប់កន្លែង ដើម្បីប្រមាញ់តួអង្គសត្វ ដែលបានលេចឡើងនៅកន្លែងមួយចំនួនជាក់លាក់។ អ្នកលេងអាចស្វែងរក តាមរយៈការប្រើកាមេរ៉ាទូរស័ព្ទ ដើម្បីរកមើលតួអង្គសត្វទាំងនោះ និងចាប់ពួកវា ចូលទៅក្នុងប្រអប់ Pokeballs បាន៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!