ផលិតកម្មរស្មីហង្សមាស សម្រុកចេញចម្រៀងស្នាដៃនិពន្ធថ្មី ជាច្រើនបទ ព្រមទាំងបង្អួត MV Trailer មិនធម្មតា! (មានវីដេអូ)
ភ្នំពេញ៖ បច្ចុប្បន្នប្រិយមិត្តទាំងអស់អ្នកដែលនិយម ចូលចិត្តនិងស្រលាញ់វិស័យចម្រៀង កំពុងតែងាកមកចាប់អារម្មណ៍ និងឲ្យតម្លៃបទចម្រៀង Original Song ស្នាដៃនិពន្ធថ្មី ដោយមិនចម្លងពីបរទេស។
គួររំលឹកថា ក្រោយពេលវិស័យសិស្បៈខ្មែរ ធ្លាក់ចុះ ធ្លាប់ត្រូវបានវាយប្រហារយ៉ាងខ្លាំង ពីប្រទេសជិតខាង ដោយសារចម្លងពីគេ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ យ៉ាងណាមិញ សទ្ទុះនៃការគាំទ្រ ជាការជម្រុញទឹកចិត្តយ៉ាងខ្លាំង ដល់អ្នកនិពន្ធគ្រប់រូប ឲ្យមានកំលាំងចិត្ត និងកំលាំងកាយ ក្រោកឈរឡើង និពន្ធចម្រៀងស្នាដៃនិពន្ធថ្មីមិនចម្លង។
មួយរយៈពេលចុងក្រោយនេះវិញ យើងសង្កេតឃើញផងដែរថា វិស័យចម្រៀង ស្នាដៃនិពន្ធថ្មី ឬ Original Song របស់កម្ពុជា កំពុងតែរីកចម្រើន និងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង នៅលើទីផ្សារកម្ពុជា។
ក្នុងនោះ ផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងស្នាដៃនិពន្ធថ្មី របស់ខ្លួនជាច្រើនបទ ច្រៀងដោយ តារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជារួមមានដូចជា លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា សុគន្ធ និសា, អ្នកនាង ពេជ្រ សោភា, លោក Step, កញ្ញា ទេព បូព្រឹក្ស និងតារាជាច្រើនរូបទៀត។
ក្រឡេកមកមើលការដឹកនាំសម្តែង ប្លង់ថត ក្រាហ្វិក ការរៀបចំឈុតឆាក និងការកាត់ត ជាដើម មានភាពទាន់សម័យ និងអភិវឌ្ឍន៍ខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ ទទួលបានការកោតសរសើរច្រើន ពីសំណាក់ទស្សនិកថែមទៀតផង៕
ដូចនេះកុំឲ្យខាតពេលយូរ យើងមកស្តាប់នូវចម្រៀងខ្លីៗមួយចំនួន ខាងក្រោមនេះ ជាមួយខ្មែរឡូតទាំងអស់គ្នា៖
បទ៖ អូនទៅហើយ
ច្រៀងដោយ៖ ពេជ្រ សោភា
និពន្ធបទភ្លេងថ្មី៖ STEP
និពន្ធទំនុកច្រៀង៖ ពេជ្រ សោភា
បទ៖ Twerk
ច្រៀងដោយ៖ ទេព បូព្រឹក្ស
និពន្ធបទភ្លេងថ្មី៖ Tony Winson
ដឹកនាំសម្ដែង៖ កៅ សីហា
ចម្រៀងខាងក្រោមនេះ ជាTrailerបង្ហើបសាច់ចម្រៀងខ្លីៗ ទៅកាន់ប្រិយមិត្ត ប៉ុន្តែនៅមិនទាន់បង្ហើបចំណងជើងនៅឡើយទេ។ ដូចនេះ មានតែរង់ចាំមើលទាំងអស់គ្នា ថាមានអ្វីពិសេសនៅពេលបន្ទាប់ទៀត។
កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះផងដែរ ផលិតកម្ម ថោន ថ្មីៗនេះ បានបញ្ចេញបញ្ចីឈ្មោះ ស្នាដៃនៃការនិពន្ធបទចម្រៀង Original Song ចំនួន២៦៥បទ ដើម្បីបង្ហាញប្រាប់ឲ្យមហាជន បានដឹងជាសាធារណៈថា ផលិតកម្ម ថោន លែងចម្លងបទពីបរទេសទៀតហើយ និងក្នុងន័យបន្សាបការរិះគន់ទាំងឡាយ ដែលតែងជះកំហឹង ចំពោះបទចម្លងពីបរទេស។
ភ្ជាប់ជាមួយគ្នានឹងការបង្ហោះ តារាងបញ្ជីឈ្មោះនៃបទចម្រៀង Original Song ទាំង២៦៥បទនេះ ខាងក្រុមហ៊ុនផលិតម្ម ថោន ក៏បានបញ្ជាក់ថា «តើអ្នកដឹងទេ? បទខាងក្រោម ដែលអ្នកធ្លាប់ស្ដាប់កន្លងមកនេះ គឺជាបទ Original Song!»។ តាមរយៈការបង្ហោះតារាបទចម្រៀង Original Song ចំនួន២៦៥បទនេះ ក៏មានទស្សនិកជាច្រើន បានផ្តល់ការគាំទ្រ និងជម្រុញលើកទឹកចិត្ត ឲ្យបន្តជ្រើសយកការនិពន្ធ បទចម្រៀង Original Song ឲ្យបានកាន់តែច្រើន ជាងនេះបន្ថែមទៀត។
ដូច្នេះ ដើម្បីដឹងថា Original Song ទាំង២៦៥បទ ដែលជាស្នាដៃនិពន្ធ របស់ផលិតកម្ម ថោន នោះមានអ្វីខ្លះសូមទស្សនិកជនទស្សនា ក្នុងតារាងបញ្ជីឈ្មោះ បទចម្រៀងខាងក្រោមនេះ ទាំងអស់គ្នា៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!