របៀបនៃការថែទាំសុខភាព មាត់ធ្មេញរបស់លោកអ្នក
មាត់ធ្មេញ គឺជាផ្នែកមួយយ៉ាងសំខាន់របស់មនុស្ស ជាពិសេសយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ យើងប្រើប្រាស់វា សម្រាប់ទំពាអាហារ ការញញឹម ការទំនាក់ទំនង និងការបង្ហាញក្តីស្រលាញ់ តាមរយៈការថើបជាដើម។ បើធ្មេញសំខាន់បែបនេះ តើត្រូវធ្វើដូចម្តេចដើម្បីរក្សា វាឲ្យមានសុខភាពល្អ?
១.របបអាហារ និងទម្លាប់គួរជៀសវាង
-សូមកុំបរិភោគអាហារប្រភេទសាច់ច្រើនពេក គួរពិសារបន្លែជំនួសវិញ និងការដុសសំអាតធ្មេញ អោយបានទៀងទាត់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (២ ទៅ ៣ដងក្នុងមួយថ្ងៃ បន្ទាប់ពីការបរិភោគអាហាររួច 20 ទៅ 40នាទី)
-របបអាហាររបស់កុមារវិញ គឺពិតជាលំបាកក្នុងការគ្រប់គ្រង ពីព្រោះក្មេងៗចូលចិត្តញ៉ាំអាហារណា ដែលមានជាតិស្ករស្អិត ឧទាហរណ៍ៈ ដូចជា ស្ករគ្រាប់ សូកូឡា ជាដើម។ ដោយពិបាកហាមឃាត់ ដូចនេះមាតាបិតាគួរយកចិត្តទុកដាក់បំផុត ចំពោះការកាត់បន្ថយប្រភេទអាហារបែបនេះ និងត្រូវជម្រុញឲ្យកូនៗដុសសំអាតធ្មេញ ក្រោយពួកគេបរិភោគ ចំណីអាហារទាំងនោះរួច។
-មានទម្លាប់មួយចំនួនដែលគួរជៀសវាង៖
ប្រើប្រាស់ប្រភេទច្រាសដុសធ្មេញ ដែលមានសសៃរឹង
ការដុសសង្កត់ទៅលើធ្មេញខ្លាំងពេក
ទម្លាប់ បៀម ឬខាំរបស់ប្រើប្រាស់ដែលរឹង ដូចជា ប៉ិច ខ្មៅដៃ រឺដុំទឹកកកជាដើម ដែលបណ្តាលអោយធ្មេញ ទទួលរងនូវសំណឹក
២.ប្រការគួរអនុវត្តន៍ដើម្បីទទួលបានសុខភាពមាត់ធ្មេញ
- ជ្រើសរើសប្រភេទច្រាសដុសធ្មេញអោយបានត្រឹមត្រូវ
- ជ្រើសរើសប្រភេទថ្នាំដុសធ្មេញដៃលមានជាតិ Fluoride ដែលជួយអោយធ្មេញស រឹងមាំ និងជួយការពារជម្ងឺពុកធ្មេញ, ស្រៀវធ្មេញ និងការរលាកអញ្ចាញធ្មេញ
-ប្រើប្រាស់ខ្សែអំបោះទាក់ (Dental Floss) ដើម្បីសំអាតចំណីអាហារ ដែលជាប់នៅចន្លោះធ្មេញ និងក្រោមអញ្ចាញធ្មេញ យ៉ាងតិច ២ ដងក្នុងមួយថ្ងៃ
-ប្រើប្រាស់ទឹកខ្ពុលមាត់យ៉ាងតិច ២ ដងក្នុងមួយថ្ងៃ ដើម្បីសម្លាប់មេរោគ ដែលបង្កអោយរលាកអញ្ចាញធ្មេញ ជាពិសេសជួយអោយខ្យល់ ដកដង្ហើមស្រស់ថ្លា
-ជួបទន្តបណ្ឌិត ដើម្បីពិនិត្យពិគ្រោះ អំពីបញ្ហាសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានទៀងទាត់ ៦ខែម្តង។ លើសពីនេះលោកអ្នកក៏ត្រូវធ្វើការសំអាតធ្មេញ (Scaling) យ៉ាងហោចណាស់ ៦ខែម្តង៕
រៀបរៀងដោយ៖ ទន្តបណ្ឌិត ម៉ី វីរៈ
មន្ទីរព្យាបាលធ្មេញបស្ចិម សូរិយា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!