និស្សិតគ្រប់គ្រង​ឡើង​គ្រែ​មិន​អស់​ចិត្ត​​នៅ​​ផ្គើន​ភ្នែក​​​​​​គេ​​ បើក​​ឲ្យ​​​យុវវ័យ​​​​គក់​​​ទ្រូង​អនិច្ចា​សីលធម៌​ខ្មែរ ​

 
 

គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ បាន​ដុត​រោល​អារម្មណ៍​អ្នក​លេង​​ហ្វេសប៊ុក ដោយ​ការ​បង្ហោះ​កម្រង​​រូប​ភាព​​ក្ដៅ​សាច់ គឺ​​​​ទាំង​កំពុង​ឡើង​គ្រែ​ផ្អែម​​​​​ល្ហែម​​ និង​ ​​បន្ត​​ឱប​គ្នា​ស្អិត​ដូច​តាំង​ម៉ែ​​ទាំង​ននលគក​​​​។ ប្រភព​ខ្លះ​អះអាង​ថា​យុវតី​ក្នុង​រូប​​ជា​និស្សិតផ្នែក​គ្រប់គ្រង​ទៀត​ផង​។

​​រូបភាព​ដែល​​​​គណនី​នារី​វ័យ​ក្មេង​​​បង្ហោះ​ ​មាន​ទាំង​ឃ្លា​អត្ថាធិប្បាយ​​ធ្វើ​ដូច​ហី​នេះ ​​​បាន​​​​ស្វាគមន៍​ដោយព្យុះ​​​​ព្រនង់​នៃ​ការ​ស្ដី​បន្ទោស​​គ្មាន​បន្ធូរ​​​មាត់​​​ទេ ​​ពី​ចង្កោម​​​​​​មិត្តភ័ក្ដិ ​ដែល​ស្គាល់​នាង​ និង​​សាធារណជន​ទូទៅ​​។

​កញ្ញា ​ណារី ដែល​​ឃើញ​រូប​ភាព​ថ្មី​ៗ​ទាំង​នេះ ​បាន​តិះដៀល​​​គូស្នេហ៍​ ​មួយ​នេះ​ថា​​​ខ្វះ​​សីលធម៌ និង​​​នាំ​​​ឲ្យ​​ប្រពៃណី​​ខ្មែរ​​ ខូច​ខាត។ ​ណារី​ ថា​ហូស​ចិត្ត​ដែល​​យុវតី​ខ្មែរ​​ម្នាក់​ហ៊ាន​ទៅ​សំញែង​​​សកម្មភាព​អត់​ខ្មាស​បែប​នេះ ជា​បើក​ចំហ​លើ ហ្វេសប៊ុក ទី​ដែល​​មនុស្ស​​​អាច​ចែក​ចាយ​បន្ត​គ្មាន​ដែន​កំណត់​​។ “​​ទៅ​ធ្វើ​អី​​ក៏​ទៅ​ៗ បើ​យើង​វា​អីចឹង​ទៅ​ហើយ។ ​ចាំ​បាច់​​​​អី​បង្ហោះ​​​ប្រាប់​គេ​​​​ឯង​ អត់​អាណិត​គ្រួសារ ម៉ាក់​ប៉ា​ អត់​ស្រណោះ​ខ្លួន​ជា​ស្រី​​សោះ​​​។ ខ្ញុំ​ហួស​ចិត្ត​​​ មិន​ដឹង​ថា​ម៉េច​”។ កញ្ញា​បន្ថែម​​ពី​គូស្នេហ៍​​យក​ឈុត​ក្ដៅ​ ដូច​យក​ Like យ៉ាង​ដូច្នេះ​​​​។


រី​ឯ បូរិន ក៏​ជា​​​អ្នក​​​លេង​​​ហ្វេសហ៊ុក​​​ម្នាក់​ដែរ​​​​​ ​និង​​ថែម​ទាំង​បាន​​ចែក​ចាយ​រូបភាព​​អស់​​នេះ​លើ​ Wall ខ្លួន​ទៀត ដែល​ បូរិន គិត​ថា​ដើម្បី​​ដៀលត្មះ​គូស្នេហ៍​នេះ​ថា គេ​មិន​គាំទ្រ​​​សកម្មភាព​ចង់​ឡើង​កូដ​លើ ហ្វេសប៊ុក​នេះ​ទេ តែ​​​ប្រជាជន​ខ្មែរ​​ស្អប់​ មិន​គាំទ្រ​ទេ​​​។ ​និស្សិត​​ឆ្នាំ​ទី​៣​​ដដែល​ ​ថា​យុវជន​ខ្មែរ​មិន​ត្រូវ​​យក​គំរូ​តាម​​សកម្មភាព​​បែប​នេះ​​​ដាច់​ខាត​​ តែ​ត្រូវ​​រិះគន់​​កុំ​សំចៃ​​ ព្រោះ​​វា​​ដង្កូវ​​ក្នុង​សាច់​​នៃ​​ប្រពៃណី​វប្បធម៌​ខ្មែរ​​ ដែល​ធ្លាប់​តែ​ផូរផង់​​​។​ បូរិន បន្ថែម​ពុំ​នោល​៖​ “​ខ្ញុំ​​ខ្លាច​ដែរ​ ដល់​តា​អីចឹង​​។ ​ខ្លួន​ស្រី​ផង ចុះ​ម៉ែឳ​ បងប្អូន​គ្នា​យក​មុខ​ទៅ​​ចោល​នៅ​ណា?”

មិត្តភ័ក្ដិ​​​​​​យុវតី​​​ម្ចាស់​គណនី​​បង្ហោះ​រូប​​​ឱប​គ្នា​​​អត់​ខោ​អាវ​មួយ​នេះ​​​ ​មួយ​ចំនួន​​មាន​ទាំង​ស្រី​ប្រុស​​​បាន​ចូល​ទៅ​ Comment ​ជេរ​ស្ដី​​​ជា​ហូរហែ​។ ខ្លះ​ថា​ខក​ចិត្ត​ដែល​មាន​​ មិត្តភ័ក្ដិ​​បែប​ហ្នឹង។ ខ្លះ​ទៀត​ថា​ជា​គំរូ​ដ៏​អាក្រក់​​ធ្វើ​ឲ្យ​ខូច​បង់​ ប្រពៃណី​ខ្មែរ​។

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម