វាសនាម៉ាស្សាផ្កាចន្ទ័ បង្កប់សេវាផ្លូវភេទ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ជួញដូរមនុស្ស និងការពាអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ផ្ទះកោសជប់ និងម៉ាស្សា មួយកន្លែងដែលមានការសង្ស័យថា មានបង្កប់សេវាបម្រើផ្លូវភេទ ហើយបានឃាត់ស្ត្រីដែលបម្រើការនៅក្នុងនោះ៤នាក់រួមជាមួយម្ចាស់ផ្ទះម្នាក់ទៀតផងដែរ ព្រមទាំងបានរកឃើញ វត្ថុតាងមួយចំនួន ដែលមានការពាក់ព័ន្ធការបំរើផ្លូវភេទ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ ផ្កាច័ន្ទ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាលបានឲ្យដឹថា ស្ត្រីដែលត្រូវឃាត់ខ្លួននោះ ១- ឈ្មោះ សុខ ហយ អាយុ២១ឆ្នាំ ២-ឈ្មោះ ជួន ស្រីណា អាយុ២៣ឆ្នាំ ៣-ឈ្មោះ ជួប ពិសី អាយុ១៨ឆ្នាំ ៤-ឈ្មោះ ខ្លី ស្រីម៉ៅ អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់នេះ មានមុខរបរកោសជប់ម៉ាស្សា ស្នាក់នៅក្នុងហាងខាងលើ ៥-ឈ្មោះ ប៊ិន ឃឿន ភេទស្រីអាយុ២៥ឆ្នាំ ជាម្ចាស់ផ្ទះកោសជប់ម៉ាស្សា ផ្កាច័ន្ទ នោះតែម្ដង។
នៅក្នុងខណៈនោះកម្លាំង សមត្ថកិច្ចខាងលើបានរកឃើញ សៀវភៅ កំណត់ត្រាអំពីភ្ញៀវដែលចូលទីនោះ១ក្បាល ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួន និង ស្រោមប្រើប្រាស់រួច មួយចំនួនទៀត និងត្រូវរឹបអូសយកជាវត្ថុតាង។
បន្ទាប់មកបាននាំទាំងនារី៥នាក់នោះ ទៅកាន់ការិយាល័យជួញដូរមនុស្ស ដើម្បីសាកសួរ និងកសាងសំណុំរឿង ព្រោះមានករសង្ស័យថា មានជាប់ពាក់ព័ន្ធម៉ាស្សាកោសជប់ បង្កប់សេវាបម្រើផ្លូវភេទ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ទាក់ទងនងករណីដូចគ្នានេះដែរ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ សមត្ថកិច្ចរាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក សំសារ៉េត បានចុះបង្ក្រាបជាក់ស្តែង ហាងម៉ាស្សាមានឈ្មោះ ម៉ាស្សា សម្រួលសរសៃរ ស្ថិតនៅផ្ទះលេខ ២០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជួយ សង្គ្រោះបាននារីរងគ្រោះចំនួន ៥នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
ជនសង្ស័យ ទី១. ឈ្មោះ សាង សេងហ៊ន ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងទី២. ឈ្មោះ អ៊ីន អឿន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកក្មេកជនសង្ស័យ។
សូមបញ្ជាក់ថា គណៈកម្មការដែលបានចូលរួមបង្ក្រាបនោះ រួមមាន លោកវរសេនីយ៍ឯក សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោកវរសេនីយ៍ទោ ឆាន វ៉ុត នាយកការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស, លោក អនុសេនីយ៍ឯក សាន ប៉ែត នាយប៉ុស្តិ៍កាកាប, លោកិវរសេនីយ៍ទោ ជិន ដា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ, លោក សុខ ចាន់ដារ៉ា ក្រុមប្រឹក្សាសង្កាត់កាកាប និងលោក គួក ឆន មេភូមិត្រពាំងល្វា។
ស្ត្រីដែលជួយសង្គ្រោះបានរួមមាន ទី១. ឈ្មោះ អាត ស្រីនី អាយុ ១៧ ជនជាតិខ្មែរ, ទី២. វ៉ាន់ ស្រីនិច អាយុ១៩ឆ្នាំ, ទី៣. ហៀង គីមមួយ អាយុ២៣ឆ្នាំ, ទី៤. ជា ស្រីពេជ្រ អាយុ១៨ឆ្នាំ និងទី៥. វ៉េត ធីតា អាយុ២៦ឆ្នាំ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!