រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ ​អប់រំ​ សំ​​​ណេះ​សំណា​​ល ​អ​ត្ត​ព​លិ​កមុន​​ទៅ​ ​ប្រ​កួត The 8th ASEAN School Games នៅថៃ

 
 

ភ្នំពេញ៖​ ​លោ​​ក​​ប​ណ្ឌិ​ត ​ហ​ង់ ​​ជួ​ន​ ណា​រ៉ុន រ​ដ្ឋម​ន្រ្តី​ក្រសួ​​ង​អ​ប់​រំ ​យុ​វ​ជន​​ និង​កី​​ឡាបា​ន​​អ​ញ្ជើញ​ជួ​ប ​សំ​ណេះ​សំ​ណា​ល​ ​និ​ងផ្តាំ​ផ្ញើ​រដ​ល់​កី​ឡា​ក​រ​-​កី​ឡា​កា​រិនី​ ​ដែ​​ល​ទៅ​ចូល​រួ​ម​ ​កា​រ​ប្រ​កួ​ត​កី​ឡា​ សិ​​ស្ស​អា​ស៊ាន​​ លើ​កទី៨ (The 8th ASEAN School Games) ដែលប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុងឈៀងម៉ៃ ប្រទេសថៃ នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៦ នៅទីស្តីកាក្រសួង។

ព្រឹត្តិការណ៍នោះ កម្ពុជាបានបញ្ជូន ៥ប្រភេទកីឡារួមមាន៖ កីឡាវាយកូនឃ្លីលើតុ អត្តពលកម្ម វាយកូនបាល់ ហែលទឹក និងកីឡាវាយសី ដែលមានថ្នាក់ដឹកនាំ តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំតំណាង អគ្គនាយកដ្ឋានកីឡា នាយបេសកកម្ម នាយរងបេសកកម្ម មន្រ្តីរដ្ឋបាល មន្រ្តីពេទ្យ មន្រ្តីហិរញ្ញវត្ថុ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី សរុបចំនួន៣៩នាក់។

លោក បណ្ឌិតបានមានប្រសាសន៍ថា សូមឱ្យកីឡាករ-កីឡាការិនីទាំងអស់ ថែរក្សាសុខភាពបានល្អ គេង បានត្រឹមត្រូវ ហូបចុកបាន គ្រប់គ្រាន់ ធ្វើដំណើរទៅឲ្យបាន ទៀងទាត់ និងរក្សានូវសេចក្តីថ្លៃថ្នូរ ដល់ខ្លួនឯង និងប្រទេសជាតិ ចំណែកកីឡាករ-កីឡាការិនី ដែលទៅចូលរួមប្រកួត នៅប្រទេសថៃធ្វើយ៉ាងណាខិតខំ ប្រឹងប្រែងដណ្តើមយកមេដាយ ជូនជាតិមាតុភូមិយើង៕

ប្រភព ៖ ដើមអម្ពិល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម