LG Smart Inverter ម៉ាស៊ីនត្រជាក់ប្រើ បច្ចេកវិទ្យាថ្មី Dual Inverter
ភ្នំពេញ៖ សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមាន ការប៉ះពាល់យ៉ាងខ្លាំង ទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុស្សគ្រប់រូប ដោយសារតែកំដៅផែនដី មានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើអោយពួកគាត់ បានស្វែងរកនូវផលិតផល បង្កើនភាពត្រជាក់ដើម្បីជាជំនួយសេចក្តីសុខរបស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុន LG Electronics តាមរយៈក្រុមហ៊ុន GGear ដែលជាអ្នកចែកចាយផ្តាច់ មុខផលិតផល LG ប្រចាំនៅប្រទេសកម្ពុជា បានណែនាំនូវម៉ាស៊ីនត្រជាក់ប្រភេទ LG Smart Inverter ស៊េរីថ្មី ដែលត្រូវបានបំពាក់មកជាមួយនូវ ជាបច្ចេកវិទ្យា Dual Inverter ដំបូងគេបង្អស់ដែលមាន ប្រព័ន្ធគ្រប់គ្រង់ថាមពលសន្សំសំចៃអគ្គីសនី ទេ្វរដង រហូតទៅដល់ 70% កាន់តែឆ្លាតវៃ ហើយមិនត្រឹមតែជួយសន្សំសំចៃតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវផាសុកភាព ដល់អ្នកប្រើប្រាស់ ថែមទៀតផង បូករួមជាមួយ ការរចនា រូបរាងស្អាតជាងមុន និងជា បច្ចេកវិទ្យា ចុងក្រោយ ដែលផ្ដល់ភាពត្រជាក់យ៉ាងឆាប់រហ័ស កាត់បន្ថយសំលេងរំខាន ផ្ដល់សំណើមដល់សែ្បកយ៉ាងមានប្រសិទិ្ធភាព និង មាន តម្រងការពារបាក់តេរី ( Anti-Bacteria Air Filter ) ។
បន្ថែមពីលើនេះ ម៉ាស៊ីនត្រជាក់ LG Smart Inverter ស៊េរីថ្មី ដែលត្រូវបានបំពាក់មកជាមួយ Dual Inverter នេះ ក៏បានបំពាក់នូវបច្ចេកវិទ្យា Skin Care ដែលមានអនុភាពខ្ពស់ក្នុងការបង្កើននូវសំណើមដល់ស្បែក, មុខងារ Fresh & Dry ដែលអាចកំចាត់សំណើមនៅក្នុងបន្ទប់បាន ។ សូមជំរាបថា ថ្វីត្បិតតែខែនេះ ជាខែភ្លៀង ក៏ប៉ុន្តែពេលខ្លះ អាកាសធាតុក្តៅហប់អួរអាប់ នៅតែជាបញ្ហាចម្បង ដែលធ្វើឲ្យលោកអ្នកមានការធុញទ្រាន់ និងពិបាកនៅក្នុង ការសម្រាកស្រួលផងដែរ បន្ទាប់ពីការងារហត់នឿយពេញមួយថ្ងៃ។ ដូច្នេះ គួតែជ្រើសរើសប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG Smart Inverter ប្រភេទ Dual Inverter ស៊េរីថ្មីនេះ ពិតជាមិនខកបំណងឡើយ ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ 023 888 199 / 023 222 699 ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!