បុក​ពីក្រោយ​រថយន្ត​ចៅហ្វាយនាយ ដួល​របួស​ធ្ងន់ធ្ងរ

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​និយាយ​ថា គឺជា​អង្គរក្ស ហើយ​បាន​ជិះ ម៉ូតូ​១​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន តាម​ការពារ​ពីក្រោយ​រថយន្ត ចៅហ្វាយនាយ​របស់​ខ្លួន ហើយ​ខណៈ​ដែល​រថយន្ត​មេ​របស់​ខ្លួន វាក់​ជាមួយ​រថយន្ត​ដែល​កំពុង បើក​ឆ្លងផ្លូវ​នៅ​ខាង​មុខ ក៏​បាន​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ អង្គរក្ស​ម្នាក់​នោះ​ជាន់​ហ្វ្រាំង​មិន​ទាន់ គេច​ចេញ​ក៏​មិន​ទាន់ ក៏​បាន​បុក​ពីក្រោយ រថយន្ត​មេ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់ រង​របួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​ស្តូកស្ដឹង​តែ​ម្ដង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​ជា​អង្គរក្ស​ម្នាក់​នោះ ឈ្មោះ នៅ ល​ក្ខ័ អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជុំរំ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បុរស​នោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក NOUVO ពណ៌​ក្រហម​លាយ​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ ព្រោះ​ត្រូវ​បាន​មិត្តភក្ដិ បុរស​នោះ​យក​កន្សែង​គ្រប​ពីលើ​ជិត ក្នុង​បំណង​មិន​ចង់​ឲ្យ ក្រុម​អ្នក​សារព័ត៌មាន​មើលឃើញ និង​ថតរូប​ជាប់​ឡើយ​។

នៅ​មុន​ពេល​កើតហេតុ បុរស នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​នោះ តាម​ការពារ​ពីក្រោយ​រថយន្ត​មេ របស់​ខ្លួន​ម៉ាក TUNTRA មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះដល់​ចំណុច​ខាងលើ មាន​រថយន្ត​១​គ្រឿង​កំពុង​បើក​ឆ្លងកាត់​ផ្លូវ ធ្វើ​ឲ្យ​រថយន្ត​មេ​វាក់​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ហើយ​បាន​ធ្វើ​ឲ្យ​រថយន្ត​អង្គរក្ស​នោះ​វាក់​ដែរ ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ និង​គេច​ចេញ​ក៏​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ចៅហ្វាយនាយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​ សន្លប់​ស្ដូកស្ដឹង​។

បន្ទាប់​មក​រថយន្ត​ មេ​បាន​បន្តដំណើរ​ទៅ​មុខ បាត់​ស្រមោល នៅ​សល់​តែ​បុរស​នោះ ត្រូវ​បាន​គេ​បញ្ជូន​ តាម​រថយន្ត​សង្គ្រោះ​ របស់​អង្គភាព​ ៧១១​ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ រីឯ​ម៉ូតូ​ក៏​ត្រូវ​បាន​មិត្តភក្ដិ​ដឹក​តាម​ រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កាលពីខែមុននេះ រថយន្ដស៊េរីទំនើបមួយគ្រឿង ដែលគេស្គាល់ថាជារបស់ឯកឧត្តមម្នាក់​ ចតស្ងៀមមុខផ្ទះ​ ត្រូវបានជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ​ ជិះម៉ូតូបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ​ ចំណែកម៉ូតូ​ និងរថយន្តរងការខូចខាត​ ខ្លាំងផងដែរ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦​ កន្លងទៅ តាមបណ្ដោយផ្លូវលេខ៣៨៨​ ក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្ដរបស់ឯកឧត្តមម្នាក់​ នោះ ម៉ាកLuxes570 ពាក់ស្លាកលេខភ្នំពេញ2AA-5959 បានចតស្ងៀមនៅមុខ​ ស្រាប់តែមានជនជាតិចិនម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ​ បានជិះម៉ូតូម៉ាក​Click បុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យរងរបួសខ្លួនឯងធ្ងន់ធ្ងរ​ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ។

ក្នុងហេតុការណ៍នេះ​ដែរ ភាគីខាងម្ចាស់រថយន្ដ​ មិនបានទាមទារសំណងអ្វីទាំងអស់​ គ្រាន់សុំសមត្ថកិច្ចយករថយន្ដចូលផ្ទះ ដើម្បីបញ្ចប់រឿង​៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម