ញាក់សាច់ ! ស្មាន​តែ​បាន​ក្រេបទឹក​ឃ្មុំ បែរជា​បាន​ទឹកខ្មេះ​ទៅ​វិញ

 
 

រាជធានី​ភ្នំពេញ ៖ គូសង្សារ​១​គូ​ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ខណ្ឌ​៧​មក​រា​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​ល្បិច លួងលោម​ស្នេហា​ ដោយ​អន្ទង​ស្រី​ស្អាត​ម្នាក់​ ឲ្យ​ជួប​គ្នា​នៅ​សណ្ឋាគារ​រួច​ចាប់​ចងដៃ​ចងជើង​ប្លន់​យក​ទូរស័ព្ទ គ្រឿងអលង្ការ និង​ប្រាក់​អស់ពី​ខ្លួន ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​ឈ្មោះ ថេ​ង សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក និង​ម្នាក់​ទៀត​ឈ្មោះ ច័ន្ទ ស្រី​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​នារី​ខារ៉ាអូខេ (​ពីរ​នាក់​ជាស​ង្សា​គ្នា​) ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ប៊ អាយុ​២០​ឆ្នាំ ជានា​រី​បម្រើ​ខារ៉ាអូខេ​ដែរ ។


សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​ បាន​បង្ហើប​ឲ្យ​ដឹង​ជា​ជំ​ហ៊ាន​ដំបូង​ថា កាលពី​ថ្ងៃ​ទី​១៨​កក្កដា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​និង​នារី​សង្ស័យ​បាន​បង្កើត​វ៉ា​ត់​អាប់​(WhatsApp) ឆាត​លេង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រោយមក​ មិត្ត​ស្រី​នារី​រង​គ្រោះ​ បាន​ឲ្យ​លេខ​ទូរ​សព្ទ័ និង​ឆាត​លេង​ជាមួយ​ ប្រុស​ស្នេហ៍​របស់​គេ​បន្ត ។

សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ពេល​សង្សារ​មិត្ត​ស្រី​ជន​រង​គ្រោះ​ ឆាត​ឆ្លង​ឆ្លើយ​ទៅ​នារី​រង​គ្រោះ​ មិនមែន​សាសង​សេ្ន​ហា​លេង​ៗ​ទេ គឺ​គេ​មានគំនិត​ទុច្ចរិត​លួងលោម​បោកប្រាស់​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ក្រោយ​ពេល​ឆាត​លេង​ច្រើន​ដង ជនសង្ស័យ និង​នារី​រង​គ្រោះ​ បាន​ណាត់គ្នា​មក​ជួប​ ក្រេបទឹក​ឃ្មុំ​នៅ​សណ្ឋាគារ​ស ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​អូរ​ឫស្សី​៤ ខណ្ឌ​៧​មក​រា ដោយ​សន្យា​ថា នឹង​ឲ្យ​ប្រាក់​ទៅ​ខាង​ស្រី​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក ។

នារី​រង​គ្រោះ​អាច​និយាយ​ថា ចាញ់ល្បិច​លួងលោម​ចង់ បាន​ប្រាក់​ពី​ជនសង្ស័យ​ផង ក៏​សម្រេចចិត្ត​មក​តាម​ ការ​ណាត់ជួប​ខាង​ប្រុស​ នៅ​បន្ទប់​មួយ​នៃ​អតីត​ សណ្ឋាគារ​ស​តែ​ម្តង ។ លុះ​ពេល​នារី​រង​គ្រោះ​ទៅ​ដល់​សណ្ឋាគារ ស្រាប់តែ​លេច​ចេញ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ ៤​ ទៅ​ ៥​ នាក់​បាន​ចាប់​នារី​រង​គ្រោះ​បិទ​មាត់ និង​ចងដៃ​ចងជើង ប្រមូល​យក​ទូរស័ព្ទ​ដៃ គ្រឿងអលង្ការ និង​ប្រាក់​មួយ​ចំនួន ហើយ​ដាក់​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ​នោះ ។ បន្ទាប់​ពី​ជនសង្ស័យ​បាន​ ធ្វើ​សកម្មភាព​ចងដៃ​ចងជើង​ ជន​រង​គ្រោះ​ប្លន់​យក​ទ្រព្យសម្បត្តិ​ហើយ ពួក​គេ​បាន​នាំ​គ្នា​គេ​ខ្លួន​បាត់​អស់ ។

ប្រភព​បញ្ជាក់​ថា នៅ​ពេល​ពួក​គេ​ចុះ​ចេញពី​ សណ្ឋាគារ​គេចខ្លួន​មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ៤-៥​ នាក់​បាន​ខ្សិ​ប​ប្រាប់​អ្នកបម្រើ​នៅ​ទីនោះ​ថា ឲ្យ​ប្រញាប់​ឡើង​ទៅ​សម្អាត​បន្ទប់​ដែល​គេ​ជួល​ដេក​នោះ​ផង ។

ម្នាក់​នោះ​ប្រាប់​ អ្នកបម្រើ​សណ្ឋាគារ​ដូច្នេះ ព្រោះ​គេ​ខ្លាច​នារី​រង​គ្រោះ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ស្រប​ពេល​នោះ​ដែរ ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ បាត់​សមាជិក​មួយ​យប់​បាន​ទៅ​សួរ​រក​តាម​រយ​:​ម៉ូតូឌុប ទើប​ដឹង​ថា នារី​រង​គ្រោះ​ស្នាក់​នៅ​បន្ទប់​មួយ​ក្នុង​សណ្ឋាគារ​នោះ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​អន្តរាគមន៍​ឡើង​ទៅ​រំដោះ​នារី​រង​គ្រោះ​ដែល​កំពុង​ជាប់​ចំណង ។

បន្ទាប់​ពី​រំដោះ​ នារី​រង​គ្រោះ​បាន​ហើយ សមត្ថកិច្ច​បាន​សហការ​ ជាមួយ​នារី​រង​គ្រោះ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ជា​សង្សារ​១​គូ​នេះ ខណៈ​ពេល​ពួក​គេ​ កំពុង​សេព​គ្រឿងញៀន​ នៅ​ច្រក​ផ្លូវ​ខាងក្រោយ​សណ្ឋាគារ​នោះ ។

ក្រោយ​ពេល​ចាប់ខ្លួន​ ជនសង្ស័យ​ជា​សង្សារ​មួយគូ​នេះ សមត្ត​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​កំពុង​ សាកសួរ​យក​ចម្លើយ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​បក្សពួក​បន្ត​ទៀត ៕



ប្រភព ៖ កោះសន្តិភាព

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម