ស្រាបៀរលីអូ បន្តគាំទ្រកីឡាករប្រដាល់កម្ពុជា ក្នុងកម្មវិធី «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» រដូវកាលទី 4 នៅស្ថានីយទូរទស្សន៍បាយ័ន
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ស្រាបៀរលីអូ បានរៀបចំសន្និសីទកាសែតមួយ ស្តីពីការពីការឧបត្ថម្ភរបស់ខ្លួន ទៅលើកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ”រដូវកាលទី៤ ដែលបានរៀបចំធ្វើឡើង នៅស្ទូឌីយោទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ថ្លែងក្នុងសន្និសីទកាសែត លោក ព្រាប សុវណ្ណ ដែលជាអ្នកតំណាងស្រាបៀរលីអូ បានណែនាំកំពូលអ្នកប្រដាល់ចំនួនប្រាំបីរូប ដែលនឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះរួមមាន៖
១. ម៉ឺន ដា
២. ញ៉ៃ សិទ្ធ
៣. ធន់ ចាន់តាក់
៤. ហេង វាសនា
៥. ថន វាសនា
៦. រឿន សារ័ត្ន
៧. ម៉ន ព្រហ្មម៉ាញ
៨. ឯម សាវឿន ។
រូបភាពលោក៖ ព្រាប សុវណ្ណ តំណាងស្រាបៀរលីអូ
ជាមួយគ្នានេះដែរ ការឧបត្ថម្ភនេះបានបង្ហាញពីការប្តេជ្ញាចិត្ត របស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡាករ កម្ពុជា បន្ទាប់ពីបានបញ្ចប់កម្មវិធីជើងឯកបាល់ទះ LEO Cup National Volleyball 2016។
លោក ព្រាប សុវណ្ណ បានឲ្យដឹងថា «មិនថាតែកីឡាករបាល់ទះក្នុងកម្មវិធី LEO Cup National Volleyball 2016 ឬកីឡាករប្រដាល់ ក្នុងកម្មវិធីកំពូលអ្នក ប្រដាល់ស្រាបៀរលីអូនោះទេ យើងជឿជាក់ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការ តស៊ូ និងពូកែ ទាំងការប្រកួតថ្នាក់ជាតិ និងលើឆាកអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍ទាំងអស់នេះ បាននាំមកនូវការជួបជុំ កម្សាន្តសប្បាយក្នុងរង្វង់ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង និងមិត្តភក្តិថ្មីៗ» ។
លោកបន្តទៀតថា «កីឡានាំមកនូវការបង្រួបបង្រួមជាតិ និងភាពសប្បាយរីករាយក្នុងការ ទស្សនាកម្មវិធីកីឡា ដ៏អស្ចារ្យដូចជាកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” គឺថា ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល។ កំពូលអ្នកប្រដាល់ ដែលអ្នកចូលចិត្តអាច នឹងចាញ់នៅដំបូងទី តែគាត់ប្រហែលជាអាចវាយបក យកជ័យជំនះនៅទីបញ្ចប់។ នេះជាមូលហេតុដែលមនុស្សគ្រប់គ្នា ចូលចិត្តមើលកម្មវិធីកីឡា។ ហើយស្រាបៀរលីអូ នឹងនៅទីនោះ ដើម្បីចូលរួមជាមួយ អ្នកទាំងអស់គ្នាអបអរ រាល់ជ័យជំនះ ហើយយើងនឹង នៅទីនេះ ដើម្បីលើកទឹកចិត្តកីឡាករ ទោះបីជាគាត់បរាជ័យក៏ដោយ» ។
គូសបញ្ជាក់ដែរថា ការប្រកួតវគ្គដំបូងនៃកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរលីអូ” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកក្កដា នាសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ហើយការប្រកួតបន្ទាប់នឹង មានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង ៤ រសៀល ដល់ម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ ជាពិសេសក៏មានការប្រកួតប្រដាល់អន្តរជាតិចំនួនពីរគូ ជារៀងរាល់ខែផងដែរ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!