AirAsia ឈ្នះពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុត លើពិភពលោក ពី SkyTrax ជាលើកទី ៨!

 
 

AirAsia X ត្រូវបានផ្តល់ពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលមានកន្លែងអង្គុយល្អជាងគេ និងក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបដែលមានកៅអីអង្គុយល្អជាងគេជាលើកទី ៤

ចក្រភពអង់គ្លេស៖ AirAsia ត្រូវបានប្រសិទ្ធនាមជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើ ពិភពលោកជាលើកទី ៨ ជាប់ៗគ្នានៅក្នុងពិធីប្រគល់ពានរង្វាន់ 2016 Skytrax World Airline Awards នៅ Farnborough International Airshow ចក្រភពអង់គ្លេស ព្រមទាំងទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អ បំផុតនៅអាស៊ី ខណៈដែល AirAsia X ទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោក ដែលមានកន្លែងអង្គុយល្អជាងគេ និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុតលើពិភពលោក ដែលមានកៅអីអង្គុយល្អជាងគេជាលើកទី ៤ ជាប់ៗគ្នា។

ដោយត្រូវបានចាត់ទុកជា “ពានរង្វាន់អូស្ការក្នុងឧស្សាហកម្មអាកាសចរណ៍” ពានរង្វាន់ Skytrax គឺជាចំណុចគោលសកល នៃឧត្តមភាពអាការចរណ៍ ដែលបានធ្វើការស្ទង់មតិទៅលើអតិថិជនជាង ១៩ លាននាក់ ទូទាំងពិភពលោកដែលមាន ១០៤ សញ្ជាតិ ធ្វើការវាស់ស្ទង់តាមរយៈ សូចនាករសំខាន់ៗចំនួន ៤១ ពីផលិតផល និងសេវាកម្មសំខាន់ៗ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។

លោក Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិ លោកស្រី Aireen Omar នាយកប្រតិបត្តិ AirAsia Berhad (ម៉ាឡេស៊ី) និងលោក Tassapon Bijleveld នាយកប្រតិបត្តិ Thai AirAsia រួមជាមួយនាយកប្រតិបត្តិ ប្រចាំសាខាមកពី AirAsia Group ដទៃទៀតបានអញ្ជើញចូលរួមក្នុងពិធីទទួលពានរង្វាន់នៅ Farnborough International Airshow។

ក្នុងនាម AirAsia X, លោកស្រី Tan Sri Rafidah Aziz ដែលជានាយិកា AirAsia X Berhad ក៏បានបង្ហាញវត្តមានផងដែរ ខណៈដែលលោក Kamarudin Meranun ប្រធានក្រុមនាយកប្រតិបត្តិ AirAsia X Group ដែលមិនអាចអញ្ជើញចូលរួម បានមានប្រសាសន៍ថា “AirAsia X តែងតែធ្វើឱ្យកន្លែងអង្គុយ មានលក្ខណៈកាន់តែប្រសើរ ហើយពានរង្វាន់ទាំងនេះ បានបង្ហាញថាសេវាកម្មរបស់យើង មិនត្រឹមតែល្អផ្តាច់គេប៉ុណ្ណោះទេ តែក៏ដូចគ្នានឹងក្រុមហ៊ុន ដឹកជញ្ជូនដែលផ្តល់សេវាកម្មពេញលេញផងដែរ។”

AirAsia គឺជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបធំជាងគេនៅអាស៊ី ទាំងអ្នកដំណើរដែលបានដឹកជញ្ជូន និងចំនួនយន្តហោះ។ ក្រុមហ៊ុននេះក៏រួមបញ្ចូលទាំងសាខាដែលធ្វើប្រតិបត្តិការរយៈចម្ងាយជិតដូចជា AirAsia Berhad (airline code AK), Indonesia AirAsia (QZ), Thai AirAsia (FD), Philippines AirAsia (Z2) and AirAsia India (I5), and long-haul affiliates AirAsia X (D7), Thai AirAsia X (XJ) និង Indonesia AirAsia X (XT)។

ជាក្រុមហ៊ុនត្រួសត្រាយមួយលើវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យា AirAsia ដែលផ្តល់ជូននូវផលិតផល ប្រកបដោយការច្នៃប្រឌិត ដ៏សម្បូរបែបរួមមាន កម្មវិធីសម្រាប់ទូរសព្ទ ជម្រើសនៃការធ្វើសេវាកម្មដោយខ្លួនឯង ការប្រើ wifi ពេលកំពុងធ្វើដំណើរ ប្រព័ន្ធព័ត៌មានមគ្គុទេសក៍ សម្រាប់ការធ្វើដំណើរ កាហ្វេដ៏មានឱជារស អាហារដ៏ឆ្ងាញ់ពិសាពេលកំពុងធ្វើដំណើរ ការទិញផលិតផលរួចពន្ធ រួមជាមួយសេវាកម្ម Premium Flex និង Fly-Thru។

AirAsia ធ្វើប្រតិបត្តិការដោយប្រើយន្តហោះប្រភេទ Airbus A320 ដែលថ្មីចុងក្រោយបំផុតមួយនៅលើពិភពលោក ដោយមានអាយុកាលជាមធ្យម ៣ ឆ្នាំនៅគ្រប់សាខា ជាមួយនឹងការកុម្ម៉ង់ទិញ Airbus A320neoជាក់លាក់ជាង ៣០០ គ្រឿងដែលនឹងមកដល់នៅឆ្នាំ ២០២៨។ លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានគម្រោងពង្រីកផ្លូវហោះហើរ ដែលខ្លួនកំពុងមានស្រាប់ជាង ១០០ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ថែមដោយទិសដៅផ្សេងទៀត ដែលគ្រោងនឹងពង្រីកពាសពេញតំបន់អាស៊ាន និងតំបន់សំខាន់ៗផ្សេងៗទៀត។

សូមតាមដានព័ត៌មានថ្មីៗអំពី AirAsia និង AirAsia X តាមរយៈ Faceobok (facebook.com/AirAsia) និង Twitter (twitter.com./AirAsia)។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម