សាលា​​រាជ​ធា​នី​​ នឹ​ង​​ផ្ដើ​ម​ដំ​ណើ​រ ​កា​រ​ម៉ា​ស៊ីន​កែ​ច្នៃ​សំ​រាម​ ​ទៅ​​ជា​ជី​ស​រី​រា​ង្គ​ ក្នុង​ខែ​​សី​ហា​

 
 

ភ្នំពេញ​៖ ​​សា​លា​រាជ​ធា​នី​ភ្នំពេញ​ បា​​ន​ប្រកាសថា ​នឹង​ចា​ប់ផ្តើម​បើ​ក​ដំណើរការ​អ​​នុវ​ត្ត​ ​គម្រោង​កែ​ច្នៃ​សំ​​រាម​ឱ្យ​ទៅ​​ជា​ជីសិ​រី​រា​ង្គ​ ​​នៅ​ក្នុង​ខែ​​សី​ហា​ ឆ្នាំ​២​​០១​៦​ខា​​ងមុ​ខ​នេះ ​ដើ​​ម្បី​ចូ​ល​រួម​ដោះ​ស្រា​យ​ ​ប​ញ្ហា​បំ​ពុ​ល​ផ្នែ​ក​ប​រិ​ស្ថា​​ន​​ និ​ង​​កា​ត់​ប​ន្ថ​យ​​កា​រ​កើ​ន​ឡើ​ង​ ​គំ​ន​រ​សំរា​ម​​ នៅ​​លើ​ទី​លា​ន​ចា​ក់​​សំ​រា​ម ​ក្នុ​ង​ពេ​ល​បច្ចុ​ប្ប​ន្ន​​នេះ​ ​។

យោងតា​ម​ទី​​ភ្នា​ក់​ងា​រ សារព័ត៌មានកម្ពុជា (AKP) បានដកស្រងសម្តីលោក លោក កែវ ចាន់ណារិទ្ធ ប្រធានគណៈគ្រប់គ្រង ទីលានចាក់សំរាមដង្កោ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ម៉ាស៊ីនកែច្នៃដែល មានតម្លៃជាង ៥០ម៉ឺនដុល្លារអាមេរិក បានដឹកមកដល់រាជធានី ភ្នំពេញហើយ ដែលបច្ចុប្បន្ននេះ ​អ្នកជំនាញ កំពុងតែដំឡើងម៉ាស៊ីន និងការសាងសង់រោងចក្រ ហើយគ្រោងនឹងបើកដំណើរការ នៅក្នុងខែសីហាខាងមុខនេះ ស្ថិតក្នុងទីលាន ចាក់សំរាមក្នុង ខណ្ឌដង្កោរ ។

លោកបានបន្តថា ម៉ាស៊ីនកែច្នៃនេះ ជាបច្ចេកវិទ្យាទំនើប ដែលអាចញែកសំរាមដោយខ្លួន ហើយកិន បំបែកសំរាម ផ្ទះបាយ ឬកម្ទេចកំទីបន្លែចេញពីគ្នា ដើម្បីផលិតជាជីកំបុស ឬជីសិរីរាង្គធម្ម ជាតិ ហើយក្នុងមួយថ្ងៃៗ មាស៊ីនកែច្នៃនេះ មានសមត្ថភាព កែច្នៃ សំរាមបានចន្លោះ ពី១០០តោន ទៅ១៥០តោន។ លោក កែវ ចាន់ណារិទ្ធ បានបន្ថែមថា គម្រោងនេះ ពិតមានសារៈសំខាន់ណាស់ ដោយមិនត្រឹមតែជួយកាត់ បន្ថយគំនរ សំរាមនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយលើកកម្ពស់ វិស័យកសិកម្មតាម រយៈការ ប្រើប្រាស់ ជីសិរីរាង្គធម្មជាតិ ដែលកសិករប្រើប្រាស់មិនប៉ះពាល់ ដល់សុខភាព និងសុវត្ថិភាពអ្នក បរិភោគផងដែរ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រសិនបើគម្រោង សាកល្បងនេះទទួលបាន ជោគជ័យ សាលារាជធានីភ្នំពេញ នឹងបញ្ជារទិញម៉ាស៊ីន កែច្នៃសំរាមចំនួន២ គ្រឿងបន្ថែមទៀត ដើម្បីឈានទៅកាត់បន្ថយ បរិមាណសំរាមនៅទីលាន ឱ្យបានកាន់តែច្រើន ។

លោកបានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញក៏ នៅតែត្រូវការដៃគូវិនិយោគ បន្ថែមទៀត ក្នុងការកែ ច្នៃសំរាមឱ្យទៅជា ថាមពលអគ្គីសនី ខណៈដែលរណ្តៅ សំរាមនៅក្នុងខណ្ឌដង្កោ តំបន់អា និងបេចាប់ ផ្តើមពេញណែន​ លើសចំណុះ ។

តាមរបាយការណ៍ សាលារាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះទីលាន ចាក់សំរាម ដង្កោ បានផ្ទុកសំរាមលើសពីជាង ៤លានតោន ស្របពេលដែលក្នុងមួយថ្ងៃៗ សំរាមចេញពីរាជ ធានីភ្នំពេញ ដឹកទៅកាន់ទីលានចន្លោះពី ១៨០០តោន ទៅជាង២០០០តោន ៕

ប្រភព ៖ ដើមអម្ពិល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម