តោះញ៉ាំ ផ្លែប៉េងប៉ោះCherry ទាំងអស់គ្នា បើអ្នកចង់បានស្បែកសស្អាត និងស្រស់ថ្លា!
ប៉េងប៉ោះជាប្រភេទផ្លែឈើ ដែលពេញនិយមបំផុតនៅលើពិភពលោក។ វាត្រូវបានគេស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន សម្បូរទៅដោយវីតាមីនចម្រុះ និងសារធាតុរ៉ែជាច្រើនដែលមានប្រយោជន៍ដល់រាងកាយ។
វីតាមីនទាំងនោះមានដូចជា វីតាមីនA វីតាមីនC វីតាមីនK វីតាមីនB1 វីតាមីន B2 កាល់ស្យូម ផូស្វ័រ និងជាតិដែកផ្សេងៗថែមទៀតផង ទើបប៉េងប៉ោះត្រូវបានគេចាត់ថ្នាក់ថាជាផ្លែឈើដែលមានលក្ខណៈសម្បត្តិដ៏អស្ចរ្យ និងប្រៀបប្រដូច ជាឱសថដែលល្អលើសគេ។
ប៉េងប៉ោះតាមការស្រាវជ្រាវបានបង្ហាញថា វាមានប្រយោជន៍ដល់រាងកាយ មានប្រសិទ្ធភាពបង្ការជំងឺមហារីក និងជាពិសេសថែរក្សាស្បែកឱ្យមានសុខភាពល្អ សភ្លឺរលោង ស្រស់ថ្លាបានមួយកម្រិតដែរ។
ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវប្រភេទផ្លែប៉េងប៉ោះ Cherry តូចៗ ដល់លោកអ្នកដើម្បីសាកល្បងទទួលទានវា លាយជាមួយបន្លែផ្សេងៗម្តងមើល៍ ព្រោះថាប៉េងប៉ោះនេះនឹងក្លាយទៅជា របស់ល្អមួយសម្រាប់សុខភាពស្បែករបស់អ្នក។ ក្នុងនោះ វាជួយជម្រះស្បែក ចេញពីភាពកង្វក់ពីខាងក្នុង អនុញ្ញាតឱ្យស្បែកអ្នកមានសំណើមជាប់ជានិច្ច មិនងាយនឹងស្ងួតបែកស្រការ ហើយសភ្លឺរលោងជាមួយនឹងការប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម ដែលជួយក្នុងការកាត់បន្ថយ និងពន្យាភាពចាស់ជាងវ័យទៀតផង។
ចំណែកឯវីតាមីន A វិញ វាជួយរក្សាភ្នែក និងស្បែកឱ្យមានមានសុខភាពល្អ វាជួយ ព្យាបាលការកើតមុនគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ បើអ្នកមិនចង់ ឬមិនចេះបរិភោគវា ស្រស់ៗលាយជាមួយនឹងបន្លែ អ្នកក៏អាចយកផ្លែប៉េងប៉ោះ Cherry នេះ មកចិតវាជា ចំណិតៗស្តើងៗ មកបិតនៅលើមុខរបស់អ្នកមុនពេលចូលគេង ឬពេលទំនេរ នោះវា នឹងជួយផ្តល់សំណើមដល់ផ្ទៃមុខជាប់ជានិច្ច ថែមទាំងជួយបំបាត់ភាពចាស់ជ្រីវជ្រួញ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ដឹងបែបនេះហើយប្រញាប់ទៅរកទិញ មកទទួលទានទាំងអស់គ្នាណា សម្រាប់អ្នកដែលស្រឡាញ់ស្បែកស្អាត ហើយបើមិនចេះញ៉ាំវាលាយជាមួយបន្លែ ឬញ៉ាំជាផ្លែគ្រាប់ស្រស់ៗទេ សូមសាកល្បងញ៉ាំជាទឹកផ្លែឈើ (ទឹកប៉េងប៉ោះ) វិញម្តងលមើល៍! ឬបើនៅតែមិនចេះញ៉ាំទៀត អាចសាកគិតថាវាគឺជាទឹកផ្លែឈើម្យ៉ាង ដែលអ្នកចូលចិត្តបំផុត ឬស្រមៃថាវា ជាអាហារសំណព្វរបស់អ្នក រួចទំពារ និងលេបវាចូលទៅក្នុងពោះចុះ នោះអ្នកនឹងមិនស្តាយក្រោយនោះទេ ចំពោះអត្ថប្រយោជន៍ដែលនឹងទទួលបានមកវិញ៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!