ដោយសារមានជំងឺលើសឈាម ជិះម៉ូតូដួលស្លាប់មុនមកដល់ពេទ្យ
រាជធានីភ្នំពេញ ៖ បុរសជាអ្នកបេះត្រកួនម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងឌុបប្អូនថ្លៃ និងប្រពន្ធទៅលេងផ្ទះបងថ្លៃ បន្ទាប់ពីជិះបានពាក់កណ្តាលផ្លូវដួលម៉ូតូរងរបួសធ្ងន់ ហើយបានស្លាប់ខណៈពេលបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសុមៈ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៦ កក្កដា ២០១៦ ស្ថិតតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចមុខដីឡូគ្មានលេខ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះ យូ ឈុនលី ហៅជ័យ ភេទប្រុស អាយុ៤៧ឆ្នាំ មានជំងឺលើសឈាម៣ទៅ៤ឆ្នាំមកហើយ មានប្រពន្ធឈ្មោះ សៀក រា ភេទស្រី អាយុ៤៨ឆ្នាំ អ្នកពីរនាក់មានមុខរបរលក់ត្រកួន មានកូនប្រុសស្រីចំនួន៤នាក់ ប្រុសម្នាក់ ស្រី៣នាក់ រស់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃកន្ទុង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ គ្រួសារនេះមានជីវភាពមានក្រីក្រណាស់ រកបានព្រឹកខ្វះល្ងាច ដោយប្តីកាលនៅរស់ដើរដកក្រអៅឈូក និងបេះត្រកួនឱ្យប្រពន្ធលក់នៅផ្សារសាំហាន់ និងផ្សារទំនប់ ដើម្បីចិញ្ចឹមកូនចំនួន៣នាក់ក្នុងបន្ទុក។ ចំណែកកូនស្រីច្បងមានប្តី ហើយទៅរស់នៅជាមួយខាងប្តី ។
បើតាមប្រភពព័ត៌មានពីឈ្មោះ ឈុន សុភក្កិ ហៅរឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរដូចគ្នា ស្នាក់ជាមួយគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ នឹងបងស្រី ព្រមទាំងបងថ្លៃបានជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា៣នាក់ ទៅលេងផ្ទះបងប្អូននៅជិតគ្នា ពេលជិះតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែរអិលដួលម៉ូតូទាំង៣នាក់ បណ្តាលឱ្យជនរងគ្រោះសន្លប់នៅកន្លែងកើតហេតុ ភ្លាមៗនោះរូបគាត់ នឹងបងស្រីបានដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីរពេទ្យព្រកុសុមៈ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមុនពេលបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ជនបរទេសម្នក់ បានជូនប្រពន្ធទៅផ្សារ ហើយក៏នាំគ្នាដើរចូលផ្សារ ក៏ស្រាប់តែដួលភ្លាមៗ តែម្តងធ្វើឲ្យមាន ការឆោរឡោពេញផ្សារ ហើយក៏អាជីករក្នុងផ្សារ បានទូរសព្ទ័ហៅឡានពេទ្យបង្អែក ដើម្បីមកជួយសង្គ្រោះបន្ទាន់ ។
លុះក្រោយមករថយន្តសង្គ្រោះ បានមកដល់យកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែក ខេត្តតែអកុសល ជនរងគ្រោះជាជន បរទេសនេះ ក៏បានស្លាប់បាត់បង់ ជីវិតហើយ។ ដោយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ព្រឹក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ។
សមត្ថកិច្ចបានប្រាប់ថា សពឈ្មោះ ZHEVAKIN SERGEY ភេទប្រុស អាយុ60ឆ្នាំ ជនជាតិរុស្ស៊ី សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន លេខ458560138 សុពលភាព 17.7.2019 បានរួមរស់ជាមួយប្រពន្ធឈ្មោះ ជ័យ ស៊ីណា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម០1 ភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!