នាងអីុត សង់វីឡាសម្រាប់រស់នៅក្នុង វ័យចំណាស់
រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងអីុត គ្រោងធ្វើវីឡាដ៏ប្រណីតមួយ នៅស្រុកកំណើតស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ផ្ទះវីឡាដែលនាងអីុត គ្រោងសាងសង់នេះ នឹងចេញជារូបរាងឡើង បន្ទាប់ពីរបងដែលនាងធ្វើព័ទ្ធជុំវិញរួចរាល់ ខណៈបច្ចុប្បន្នធ្វើបានប្រមាណជា៨០ភាគរយហើយ ។
នាងអីុត កាលពីពេល ថ្មីៗកន្លងមកប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកថា នាងមានគម្រោងសាងសង់ផ្ទះសមល្មមមួយនៅស្រុកកំណើត ដើម្បីរស់នៅជាមួយកូន និងឪពុកម្តាយរបស់នាង ។ គម្រោងសង់ផ្ទះនេះមិនទាន់ចេញជារូបរាងនៅឡើយទេ ខណៈពេលដែលនាងកំពុងតែសាងសង់របងព័ទ្ធជុំវិញសិនជិតរួចរាល់ហើយ ។
បើតាមនាងអីុត គម្រោងធ្វើផ្ទះរួមជាមួយរបងព័ទ្ធជុំវិញនេះនាងនៅមិនទាន់ហ៊ានសន្និដ្ឋានថា ត្រូវចំណាយប្រាក់អស់ប៉ុន្មានទេ ខណៈពេលគម្រោងធ្វើផ្ទះនេះអាចនឹងចាប់ផ្តើមឡើង បន្ទាប់ពីនាងវិលពីសម្តែងនៅអាមេរិកវិញ ព្រោះបើតាមគម្រោងនាងនឹងចេញទៅអំឡុងចុងឆ្នាំនេះ ។ គម្រោងធ្វើផ្ទះវីឡានេះ មិនត្រូវនាងអីុត បញ្ជាក់ឲ្យបានច្បាស់លាស់ទេ ទាំងទំហំ និងតម្លៃ ដោយសារតែនាងមិនហ៊ាននិយាយ មុនពេលដែលគម្រោងមិនទាន់ចាប់ផ្តើម ។ នាងអុីតមិនទាន់ហ៊ាននិយាយមុននេះ ព្រោះអ្វីៗមិនទាន់បានសម្រេចជាលទ្ធផលនៅឡើយ បើសិនជានិយាយ នាងខ្លាចមហាជនយល់ថានាងអួត ដូច្នេះនាងសុំមិននិយាយលម្អិត ឡើយ ។
មូលហេតុដែលនាងអីុតសម្រេចធ្វើផ្ទះនៅស្រុកកំណើត មិនធ្វើនៅភ្នំពេញត្រូវនាងអះអាងថា ស្រុកគងពិសី ខេត្តកំពង់ស្ពឺគឺជាស្រុកកំណើតរបស់នាង ហេតុនេះនាងចង់រស់នៅស្រុកកំណើតជាងនៅភ្នំពេញ នៅពេលនាងចូលវ័យចំណាស់ ហើយមួយទៀតឪពុកម្តាយរបស់នាងកំពុងតែរស់នៅទីនោះ ។
តារាកំប្លែងនាងសេន ចិន្តា ហៅអីុត បានលែងលះជាមួយស្វាមីកាលពីដើមឆ្នាំនេះ ។ នាងអីុតធ្លាប់លើកឡើងថានាងស្ទើរតែបាត់ អ្វីៗអស់ពីខ្លួនដោយសារការទាមទារពីស្វាមីជាថ្នូរនឹងការទទួលបានសិទ្ធិ ចិញ្ចឹមកូនផ្តាច់មុខ ។
ការលែងលះគ្នានោះនាងអីុត បញ្ជាក់ថា មិនដូចការចោទប្រកាន់លើរូបនាងថា ពេលទទួលបានភាពល្បីល្បាញបោះបង់ស្វាមីឡើយ ផ្ទុយទៅវិញគឺស្វាមីរបស់នាងនាងមិនស្មោះត្រង់ ក្នុងពេលដែលនាងប្រគល់ការគ្រប់គ្រងវង់ភ្លេង ។ នាងអីុត និយាយថា នាងតូចចិត្តខ្លាំងណាស់ ក្នុងពេលក្រតស៊ូត្រដាបត្រដួសទាំងប្ដីទាំងប្រពន្ធឌុបគ្នាទៅច្រៀងការទាំងលំបាក ប៉ុន្តែដល់ពេលមានបាន ស្រាប់តែថ្ងៃណាក៏ប្ដឹងទារលែង ហើយជជែកលើកណាក៏បំបាក់ទឹកចិត្តរបស់នាង ធ្វើឲ្យនាងទៅដល់ផ្ទះចង់ដួលសន្លប់រាល់លើក ព្រោះតែហត់នឿយកាយនឹងដើរកំប្លែង ហើយត្រូវហត់ចិត្តព្រោះស្វាមីទៀត ។
ស្វាមីរបស់នាងអីុត គឺជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តកំពង់ស្ពឺ ដោយអ្នកទាំងពីររៀបការជាមួយគ្នាកាលពីឆ្នាំ២០០៣ និងលែងគ្នាកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ។ អ្នកទាំងពីរមានកូនស្រីម្នាក់វ័យ១៣ឆ្នាំ បានចូលលេងកំប្លែងក្នុងក្រុម «លោកតា» របស់ស្ថានីយទូរទស្សន៍ CTN ផងដែរ ៕
ប្រភព ៖ កោះសន្ដិភាព
កំណត់ត្រាខ្មែរឡូត៖
គួររំលឹកថា កាលពីដើមខែមីនា ឆ្នាំ២០១៦ ទើបតែកន្លងផុតទៅនេះ នាងអីុត ក៏បានទទួលស្គាល់រឿងលែងលះស្វាមី ក្រោយពីមានពាក្យចចាមអារ៉ាមជាបន្ដបន្ទាប់។
តារាកំប្លែងស្រីល្បីឈ្មោះប្រចាំក្រុមនាយពែកមី នាងសេន ចិន្តា ហៅអីុត កាន់តែបោះជំហានខ្លាំងឡើងក្នុងពិភពសិល្បៈ រហូតចុងក្រោយនេះនាងប្រកាសឡើងតម្លៃខ្លួនសម្តែងខ្ពស់ជាងមុន ។ ទោះបីជាការងារសិល្បៈរបស់នាងអីុតជោគជ័យមែន ប៉ុន្តែដំណឹងពីស្រុកកំណើតរបស់នាងថា នាងបានសម្រេចចិត្តលែងលះជាមួយប្តីនិងរូបនាងផ្ទាល់កម្សត់កម្រជាគ្រូបង្រៀននោះហើយ ។
កន្លងទៅគេនៅចាំថាប្អូនស្រីរបស់នាយក្រូចគឺនាងអីុតតែងតែពោលជាប់មាត់ថា នាងនឹងមិនភ្លេចប្តី ភ្លេចកូនទេ ទោះបីនាងល្បីឈ្មោះ និងមានលុយកាក់ហូរហៀរក្តី ។ ប៉ុន្តែដំណឹង ថ្មីៗកន្លងមកពីអ្នកភូមិត្រាចកុះ ឃុំមហាឫស្សីស្រុកគងពិសី ខេត្តកំពង់ស្ពឺថា តារាស្រីរូបនេះបានសម្រេចចិត្តលែងលះប្តីដែលជាគ្រូបង្រៀនហើយ ក្រោយពីលេចចេញរឿងរ៉ាវ ចម្រូងចម្រាសមួយចំនួននៅក្នុងរង្វង់គ្រួសារ ។ រឿងរ៉ាវដែលនាំឲ្យចំណងស្នេហ៍ជាមួយស្វាមីឈានដល់ផ្លូវបំបែក គឺក្រោយពីនាងអីុតទទួលដំណឹងថាប្តីតែងតែដើរបាត់ពីផ្ទះញឹកញាប់គ្រានាងចេញទៅសម្តែង។ ដូច្នេះហើយនាងអីុតបានដាក់លក្ខខណ្ឌឲ្យប្តីឈប់ដើរហើរយប់ព្រលប់ច្រើនដែលធ្វើឲ្យស្វាមីមិនសប្បាយចិត្ត។ រឿងរ៉ាវចម្រូងចម្រាសកាន់តែខ្លាំងឡើងឈានដល់ការចែកផ្លូវគ្នា ។
ក្នុងជំនួបផ្ទាល់ក្នុងថ្ងៃថតបទចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្មសាន់ដេ នាងអីុតមិនបានបដិសេធអំពីដំណឹងបែកបាក់ជាមួយស្វាមីនោះ ប៉ុន្តែនាងមិនបកស្រាយច្រើនទេ ។ នាងអីុតបញ្ជាក់ថា «ខ្ញុំសុំមិនបញ្ជាក់អំពីរឿងនេះ គឺទុកឲ្យពេលវេលាជាអ្នកបញ្ជាក់ចុះ ។ បើមានឱកាសណាល្អនាងខ្ញុំនឹងលើកឡើងអំពីបញ្ហាគ្រួសារ ។ អ្វីដែលនាងខ្ញុំចង់គិតពេលនេះគឺពេលវេលារកប្រាក់ និងការងារសិល្បៈ ផ្សេងៗ ។ មិនចង់រំលឹកអំពីរឿងគ្រួសារទេ » ។ ពីមុននាងអីុតតែងតែបដិសេធរឿងបែកបាក់គូអាពាហ៍ពិពាហ៍ តែពេលនេះនាងមិនបដិសេធទៀតទេ ។
ប្រភពពីស្រុកកំណើតរបស់នាងអីុតលើកឡើងថា ពេលនេះកូនស្រីតែមួយវ័យ១៣ឆ្នាំរបស់នាងអីុត កំពុងរស់នៅជាមួយម្តាយឪពុករបស់នាង ហើយ យូរៗគេឃើញនាងទៅជួប មុខកូនម្តងព្រោះតែនាងជាប់ការងារសិល្បៈច្រើននៅភ្នំពេញ ។ ចំណងអាពាហ៍ពិពាហ៍នាងអីុតទំនងជាមិនអាចវិលរកសភាពដើមវិញទេ ខណៈដែលរឿងក្តីលែងលះបានចេញសាលក្រមពីតុលាការខេត្តកំពង់ស្ពឺរួចហើយ ។
នាងអីុតក្លាយជានារីមេម៉ាយកូនមួយដូចគ្នាទៅនឹងតារាកំប្លែងរួមក្រុមរបស់នាងដែរ គឺនាងខ្ញុង ។ បច្ចុប្បន្នគេសង្កេតឃើញនាងអីុតកាន់តែស្រស់ស្អាតជាងមុន ដោយគេដឹងថានាងបានទៅកែសម្រស់ ខ្លះៗដែរ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!