ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រកាសធ្វើការពន្យា ពេលដង្ហែសពលោក កែម ឡី ដោយគ្មានពេលកំណត់
(ភ្នំពេញ)៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រកាសធ្វើការពន្យាពេលការដង្ហែសពលោក កែម ឡី តាមការសំណូមរបស់ញាតិញោម ដោយថ្ងៃនៃការដង្ហែពិតប្រាកដ នឹងត្រូវប្រកាសនៅពេលក្រោយ នេះយោងតាមព្រះសង្ឃដែលកំពុងគង់នៅក្នុងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅមុននេះបន្តិច។
តាមគម្រោងសពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះបានប្រកាសពន្យាពេលដោយគ្មានកំណត់ថ្ងៃ។
សូមជំរាបថា សពលោក កែម ឡី បានប្តូរមកដាក់លើគ្រែទឹកកក នៅវេលាម៉ោង១៖៤៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានរៀបចំរួចរាល់ នៅវេលាម៉ោង៤៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់ លោក កែម ឡី៕
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ថា កម្លាំងសមត្ថកិច្ចរបស់លោក មានវីដេអូរូបភាពពី Camera ដែលថតពីទិដ្ឋភាព នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុង Star Mart ស្ថានីយ៍ប្រេងកាល់តិចទាំងអស់នៅកន្លែងកើតហេតុ ទាំងទិដ្ឋភាពនៅខាងក្នុង និងនៅខាងក្រៅ តែវាមិនទាន់ដល់ពេលប្រាប់ និងបង្ហាញជាសាធារណ: ដល់មហាជន ក៏ព្រោះតែករណីឃាតកម្មនេះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។
ការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយ និងការលើកឡើងផ្សេងៗ នៅតាមបណ្តាញសង្គម Facebook ថា Camera នៅកន្លែងកើតហេតុនោះថតមិនបានពីសកម្មភាពនោះទេ ដោយសារតែពេលនោះដាច់ភ្លើង ហើយមតិខ្លះទៀតបានលើកឡើងថា សមត្ថកិច្ចយក Memory Card របស់ Camera ពុំបានពីទិដ្ឋភាព នៃការបាញ់ប្រហារនេះឡើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលកំពុងដឹកនាំកម្លាំងជំនាញស៊ើបអង្កេតករណីឃាតកម្មដ៏សាហាវមួយនេះ បានបញ្ជាក់ថា «យើងយកបានរូបភាពវិដេអូ (Camera) តែទាំងអស់ហ្នឹង មានទាំងនៅខាងក្នុង Star Mart របស់កាល់តិច និងនៅខាងក្រៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តែពេលនេះយើងមិនអាច បង្ហាញបានទេ ពីព្រោះវាកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ នៅឡើយ ហើយបើការស៊ើបអង្កេតត្រូវបានបញ្ចប់ពេលនោះ យើងនឹងបង្ហាញលទ្ធផលហើយ»។
នាយឧត្តមសេនីយ៍បានបន្តទៀតថា សម្រាប់ Camera ដែលយើងទទួលបាននោះ គឺថតបានពីសកម្មភាព អ្នកបើកម៉ូតូឌុប ជនដៃដល់មកបាញ់ប្រហារ ហើយចាប់បាននៅពេលជនដៃដល់ រត់ចេញមកក្រៅ ក្រោយពេលបាញ់រួច គឺយើងមានទាំងអស់ តែយើងកំពុងស្រាវជ្រាវថា តើមានអ្នកពាក់ព័ន្ធណាខ្លះទៀត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំនួន២គ្រាប់ នៅក្នុង Star Mart ស្ថានីយ៍ប្រេងកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!