រថយន្តដឹកទំនិញពីវៀតណាម ក្រឡាប់កណ្តាលផ្លូវ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ អ្នកបើកគៀបស្លាប់យ៉ាងវេទនា
(ក្រចេះ)៖ រថយន្តយីឌុបមួយគ្រឿង ដឹកទំនិញពេញពីប្រទេសវៀតណាម ឆ្ពោះមករាជធានីភ្នំពេញ បានក្រឡាប់ដោយខ្លួនឯង នៅកណ្តាលផ្លូវបណ្តាលឲ្យផ្ទុះឆេះ ក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងភូមិ-ឃុំស្រែចារស្រុស្នួល ខេត្តក្រចេះ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាលឲ្យអ្នកបើករថយន្ត គៀបជាប់ជាមួយកាប៊ីនស្លាប់យ៉ាងវេទនា ខណៈព្រូរថយន្តបានរួចផុតពីសេចក្តីស្លាប់។
ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានដឹកនាំកម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ និងជួយសម្រួលចរាចរណ៍រហូតភ្លើងបានរលត់ទាំងស្រុង។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីទំហំ នៃការខូចខាតទំនិញសរុប នៅលើរថយន្តនោះទេ ប៉ុន្តែតាមការឲ្យដឹងពីសមត្ថកិច្ច គឺជាទំនិញប្រភេទកាវ ដឹកពីវៀតណាម ឆ្ពោះទៅភ្នំពេញ៕
ប្រភព ៖ Fresh News
កំណត់ត្រាខ្មែរឡូត៖
គួររំលឹកថា មានហេតុការណ៍ស្រដៀងនេះ ធ្លាប់កើតឡើងផងដែរ ដែលបានកើតឡើងនៅម៉ោង ១០៖១៥នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ បង្កឡើងដោយរថយន្តដឹកស៊ីទែនសាំង បុកជាមួយរថយន្តដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ មិនបណ្តាលឲ្យរងគ្រោះ ដល់អាយុជីវិតអ្នកបើកបរ រថយន្តទាំង២គ្រឿងនោះទេ ដោយពួកគេបានគេចខ្លួនផុតត្រឹមតែរងរបួស ស្រាលប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម ទាំងកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរផងដែរ បានជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចគល់ស្ពានក្អោង ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រវាងក្រុមហ៊ុនដឹកជញ្ជូនប្រេងតេលា មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកជែងរថយន្តដែលមានទិដៅស្របគ្នា ដល់ចំណុចកើតហេតុ ក៏ក្រឡាប់ពោងប្រេង ទៅក្បែររថយន្តដឹកញ្ជូនទំនិញ ដែលមានទិសដៅបព្រ្ចាស់ទិសគ្នា បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!