តណ្ហាឡើងដល់.ក ទប់លែងបាន ចាប់នាងខារ៉ាអូខេ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ចូលទៅផឹកស៊ី និងច្រៀងខារ៉ាអូរខេក្នុងហាងយីហោ «រាជនី KTV» បន្ទាប់ពីស្រវឹងធ្លាក់ភ្នែក ក៏បានធ្វើសកម្មភាពចាប់រំលោភនារីខារ៉ាអូខេម្នាក់រហូតបានសម្រេចនៅក្នុងបន្ទប់ រួចហើយព្យាយាមរត់ចេញក្រៅក្នុងបំណងគេចខ្លួន ប៉ុន្តែរត់មិនរួច ត្រូវនាងរងគ្រោះស្រែកផ្អើលឆោឡោក៏ត្រូវចាប់ខ្លួនបាន ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កាកាបភ្លាមៗតែម្ដង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រចូលថ្ងៃទី១៥ កក្កដា ២០១៦ ស្ថិតក្នុងហាងខារ៉ាអូខេយីហោ
«រាជនី KTV» មានទីតាំងក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា នារីរងគ្រោះអាយុ១៨ ជាបុគ្គលិកខារ៉ាអូខេ ។ ដោយឡែកជនសង្ស័យឈ្មោះទិត្យ សុធា អាយុ២៥ឆ្នាំ ជាជាងដែកស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិជម្រៅ ឃុំជម្រៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
បើតាមនារីរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ រួមនិងមិត្តភក្តិម្នាក់ទៀតបានចូលទៅផឹកស៊ី និងច្រៀងខារ៉ាអូខេនៅទីនោះ ដោយហៅនាងទៅអង្គុយកំដ ។ ចំណែកមិត្តភក្ដិម្នាក់ទៀតទៅជាមួយនោះ មិនបានហៅស្រីអង្គុយកំដរទេ ។
ខណៈនោះ ពួកគេបានផឹកស្រាបៀរអស់១កេស បន្ទាប់មកបានគិតលុយ និងចាកចេញទៅបាត់ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែនាំគ្នាចូលទៅម្តងទៀត ។ ដោយលើកនេះ បានហៅស្រាបៀរបន្ថែម១កេះទៀត និងបានហៅនាងឱ្យទៅអង្គុយកំដម្ដងទៀត ។ ក្រោយពេលផឹកអស់ស្រាប្រហែលអស់១០កំប៉ុង មិត្តម្នាក់ទៀតឈ្មោះមាន វិចិត្រ អាយុ៣៤ ជាជាងដែកដូចគ្នា បានស្រវឹងខ្លាំងសន្លប់ដេកស្តូកមិនដឹងខ្លួន ។
ប្រភពដដែលបន្តទៀតថា នៅសល់តែនាងនិងបុរសនោះ ព្រមទាំងមេការខារ៉ាអូខេម្នាក់ទៀតប៉ុណ្ណោះ និងបានផឹកបន្តទៀត ។ លុះ ក្រោយមក មេការក៏បានចេញទៅក្រៅបាត់ទៀត ដែលជាហេតុធ្វើឱ្យជននោះ មានឱកាសបិទទ្វារជិតរួចបានចាប់នាងរំលោភ ហើយទោះជាខំស្រែកយ៉ាងណា ក៏គ្មាននរណាឮដែរ នាងត្រូវជនខាងលើរំលោភរហូតបានសម្រេចតាមបំណង ។ បន្ទាប់ពីបានឡើងឋានសួគ៌ហើយ បុរសនោះបានរត់ចេញក្រៅក្នុងបំណងគេចខ្លួន ប៉ុន្តែរត់មិនរួចដោយត្រូវនាងស្រែកបង្កឱ្យមានការភ្ញាក់ផ្អើល ហើយអ្នកនៅទីនោះ ជួយចាប់ខ្លួនប្រគល់ទៅឱ្យនគរបាលបុស្ដិ៍កាកាបចាត់ការតាមច្បាប់ ។
ប្រភព ៖ កោះសន្ដិភាព
កំណត់ត្រាខ្មែរឡូត៖
យ៉ាងណាមិញ ក៏មានករណីបែបនេះកើតឡើងផងដែរ កាលពីរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ ដែលបុរសល្មោភកាមម្នាក់ បានចាប់ទាញដៃក្មេងស្រីអាយុ១០ឆ្នាំ ចូលទៅក្នុងបន្ទប់ខ្លួន រួចរំលោភទាំងបង្ខំបានសម្រេច៥ដង ហើយថែមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង បើសិនហ៊ានទម្លាយរឿងនេះ ឲ្យឪពុកម្តាយ និងអ្នកដទៃដឹង។
ប៉ុន្តែទង្វើដ៏ថោកទាបនេះ ត្រូវបានបែកធ្លាយដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ហើយប្តឹងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗតែម្តង។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅផ្ទះជួលភូមិតាងួន សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះទ ដ ល អាយុ១០ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតភូមិចេកឃុំចេកស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ដោយឡែកជនសង្ស័យឈ្មោះ ដា ៣០ជាង រស់នៅផ្ទះក្បែរគ្នា។
កុមារីរងគ្រោះបានឲ្យដឹងថា នៅពេលព្រឹកខណៈដែលម្តាយនិងបងៗចេញទៅធ្វេីការអស់បុរសល្មោភកាមខាងលេីបានចាប់ខ្លួនចូលទៅក្នុងបន្ទប់ រួចចាប់រំលោភសម្រេចបាន៥ដង និងគំរាមសម្លាប់នាងបេីហ៊ានប្រាប់គេ។
នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!