កន្លះឆ្នាំ ខេត្តព្រះវិហារ ទទួលបាន​​ភ្ញៀវ​ ១៥ ម៉ឺននាក់

 
 

ដើមអម្ពិល, ខេត្តព្រះវិហារ៖ ក្នុងរយៈ៦ខែ​​ដើមឆ្នាំ២០១៤ នេះ ភ្ញៀវទេសជាតិ និង​អ​ន្តរជាតិ បានទៅ​ទស្សនា​កម្សាន្ត នៅក្នុងខេត្ត ព្រះវិហារ ចំនួន ១៥៧.៣៨៩នាក់ បើប្រៀប​ធៀប​នឹង រយៈពេល​ដូចគ្នា ក្នុងឆ្នាំ ២០១៣ មាន​ចំនួន ១៣៦​.៧១៩នាក់ មានកើន​​ឡើង ៤០,៦៤ភាគរយ។
ប្រធានមន្ទីរទេសចរណ៍​ខេត្តព្រះវិហារ លោក គង់ វិបុល បានមាន​ប្រសាសន៍ថា ភ្ញៀវទេសចរ ដែលបាន​មកទស្សនា កម្សាន្តនៅក្នុង​ខេត្តព្រះវិហារ ក្នុងឆមាសទី១ នៃឆ្នាំ២០១៤ មានចំនួន ១៥៧.៣៨៩នាក់ ប្រៀបធៀបរយៈ ពេលដូចគ្នា ឆ្នាំ២០១៣ កើនឡើងចំនួន ៤០,៦៤% ក្នុងនេះភ្ញៀវ​ទេសចរ ជាតិ មានចំនួន ១៣៦.៧១៩នាក់ កើនឡើងចំនួន ៣៧​,៥៨% និងភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ២០.៦៧០នាក់ កើនឡើង​ចំនួន ៦៤.៩១ ភាគរយ។ នេះបើយោង​តាម​ការ ចុះផ្សាយរបស់ ទីភ្នាក់ងារ​ព័ត៌មាន AKP។
មន្ត្រីក្រសួងទេសចរណ៍ បានឲ្យ​ដឹងថា ខេត្តព្រះវិហារ​ជាគោល ដៅទេសចរណ៍​វប្ប ធម៌ និងធម្មជាតិ ដែលមាន​រម​ណីដ្ឋាន ប្រាសាទព្រះវិហារ ដែល ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក ដ៏ល្បីល្បាញ គឺជាគោលដៅ ទាក់ទាញភ្ញៀវ​ទេសចរ ឲ្យមកកម្សាន្តទាំង​សម្រាប់បច្ចុប្បន្ន និងទៅ អនាគត។ រាសាទព្រះវិហារ ត្រូវបាន​ដាក់បញ្ចូល ទៅក្នុងសម្បត្តិ​បេតិកភណ្ឌ ពិភពលោក​តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ។ គិតមកដល់​ពេលនេះ រយៈពេល ៦ឆ្នាំមកហើយ ដែល​កម្ពុជា​ដាក់បញ្ចូល ប្រាសាទ​ព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ។
គួរបញ្ជាក់ថា ខេត្តព្រះវិហារស្ថិត​នៅក្នុងភូមិសាស្រ្ត ភាគឧត្តរ​នៃព្រះរាជាណាចក្រ កម្ពុជា នៅឆ្ងាយពី​រាជធានីភ្នំពេញ ចំងាយ៣២០គម, ជាខេត្ត ស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រ​ដែលមាន ភាពទូលាយ សំបូរព្រៃឈើធំៗ ជាជំរកសត្វព្រៃ​គ្រប់ប្រភេទ រ៉ែ ធនធាន​ធម្មជាតិ និង សំនង់ប្រវត្តិសាស្ត្រ ប្រាសាទ​បុរាណ។ ខេត្តព្រះវិហារ មានព្រំប្រ​ទល់​ខាងជើង ទល់នឹងប្រទេសថៃ និងប្រទេស​ឡាវ ប៉ែកខាងត្បូង ទល់នឹង ខេត្តកំពង់ធំ ប៉ែកខាងលិច​ទល់នឹង ខេត្ត​សៀម​រាប និងឧត្តរមានជ័យ ប៉ែកខាង​កើត​ទល់នឹង ខេត្តស្ទឹង​ត្រែង៕



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម