ប៉ុស្តិ៍ទូរទស្សន៍ថៃមួយ ត្រូវបានផាកពិន័យជិត ១,៥០០ដុល្លារ ក្រោយពីបញ្ចាំងរឿងភាគ «កល្យាណមិត្តប្រែជាសត្រូវ» មានលាយឈុត... (មានវីដេអូ)
ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប៉ុស្តិ៍ទូរទស្សន៍មួយ ដ៏ល្បីប្រចាំប្រទេសថៃ ត្រូវបានរងការផាកពិន័យយ៉ាងចាស់ដៃ ក្រោយពីបានបញ្ចាំងខ្សែភាពយន្តភាគថៃមួយ ត្រង់ឈុតប្រើប្រាស់ហិង្សា យ៉ាងព្រៃផ្សៃទៅលើស្ត្រីភេទ។
យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ GMM 25 ដែលគេស្គាល់ថាជាក្រុមហ៊ុន ផ្សព្វផ្សាយការកម្សាន្តដ៏ធំបំផុតមួយក្នុងប្រទេសថៃ ហើយក៏ជាប៉ុស្តិ៍ទូរទស្សន៍ដែលមានប្រជាប្រិយភាពខ្លាំងផងដែរ មានអ្នកទស្សនារាប់លាននាក់។ ថ្មីៗនេះត្រូវបានរងការផាកពិន័យ ពីក្រសួងពាក់ព័ន្ធក្នុងរង្វង់ទឹកប្រាក់ ៥០,០០០បាត (ប្រហែលជាជិត ១,៥០០ដុល្លារអាមេរិក) ក្រោយពីស្ថានីយទូរទស្សន៍មួយនេះ បានបញ្ចាំងខ្សែភាពយន្តភាគថៃ មានចំណងជើងថា “Puen Rak, Puen Rai” និងជាភាសាអង់គ្លេស "The Fault, Dear Friend2" ឬមានន័យជាភាសាខ្មែរថា "កល្យាណមិត្តប្រែជាសត្រូវ" ដែលមានការចូលរួមសម្តែង ពីសំណាក់តារាប្រុសស្រី ស្រស់ស្អាត និងស្រស់សោភាជាច្រើនដួង ដូចជា នាង Gybzy Wanida លោក Bie KPN នាង Apinya លោក Golf ជាដើម ខណៈមានឈុតមួយ ដែលក្នុងខ្សែភាពយន្តភាគមួយនេះសម្តែងឡើង ដោយមានឈុតឆាកវាយប្រហារ ប្រើអំពើហិង្សារំលោភបំពាន ទៅលើតួអង្គស្រីយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។
រូបភាព៖ ទិដ្ឋភាពក្នុងការសម្តែង ឈុតឆាកចាប់រំលោភ ក្នុងរឿង The Fault, Dear Friend2
ប្រភពបន្តថាក្រោយជំនួបប្រជុំសមាជិក នៃគណៈកម្មាធិការជាតិផ្សព្វផ្សាយ (NBC) រួចមក បានចេញសេចក្តីសម្រេចថា ប៉ុស្តិ៍ទូរទស្សន៍មួយនេះបានរំលោភបំពានលើមាត្រាទី៣៧ ដែលមានចែងក្នុងច្បាប់ប្រទេសថៃ។ សាច់រឿងមួយនេះ បានបង្ហាញឡើងមិនសមរម្យទាល់តែសោះ ប្រឆាំងទៅនឹងក្រមសីលធម៌យ៉ាងខ្លាំង។
គួរឲ្យដឹងថា ឈុតឆាកពិសេសដែលបានបង្កឲ្យមានភាពចម្រូងចម្រាសឡើង រួមបញ្ចូលត្រង់ឈុតឆាក តួអង្គប្រុសម្នាក់បានចាប់រំលោភសេពសន្ថវៈ ទៅលើតួអង្គស្រី ខណៈមានបក្សពួក ឬតួអង្គ ៣នាក់ទៀត កំពុងតែនាំគ្នាសើចឈរមើល និងថែមទាំងទាញកាម៉េរាទូរស័ព្ទថតសកម្មភាព ដ៏ព្រៃផ្សៃនោះថែមទៀតផង។
លើសពីនេះទៅទៀត មានឈុតឆាកផ្សេងទៀតផងដែរ ដូចជាតួអង្កប្រុសម្នាក់ទៀត បានប្រើហិង្សាវាយធ្វើបាប ទៅលើតួអង្គស្រីដដែល (តួអង្គស្រីដែលធ្លាប់ត្រូវបានគេចាប់រំលោភ) ធ្វើឲ្យខូចផ្ទៃមុខរបស់នាង ដែលបណ្តាលមកពីប៉ះជាមួយនឹងបំពង់ស៊ីមាំងម៉ូតូ។
គូសបញ្ជាក់ដែរថា គណៈកម្មាធិការជាតិផ្សព្វផ្សាយ ឬហៅកាត់ថា NBC បានធ្វើការកែតម្រូវ នូវរាល់សាច់រឿងទាំងអស់ ធ្វើយ៉ាងណាមិនឲ្យលើសហួសហេតុពេកឡើយ មានន័យថាសមរម្យសម្រាប់គ្រប់វ័យ។
ជាមួយគ្នានេះដែរ ប៉ុស្តិ៍ GMM 25 ជាធម្មតាចាក់ផ្សាយរឿងភាគនៅម៉ោង ៨យប់តទៅ និងមានការផ្សាយទៅតាមម៉ោងផ្សេងៗទៀតផងដែរ ប៉ុន្តែតម្រូវឲ្យកាត់ចោល ឈុតឆាកក្តៅសាច់ ឬសកម្មភាពសម្តែងមិនគួរគប្បី ដើម្បីសមរម្យសម្រាប់ អ្នកទស្សនាគ្រប់មជ្ឈដ្ឋាន ហើយសម្រាប់រឿង "The Fault, Dear Friend2" ឬ "កល្យាណមិត្តប្រែជាសត្រូវនេះ" ស្ថានីយទូរទស្សន៍ GMM 25 បានធ្វើការចាក់ផ្សាយតាំងពីខែមេសា មកម៉្លេះ៕
ទស្សនាវីដេអូ [Trailer] ទាំងអស់គ្នា៖
រូបភាព៖ តារាសម្តែងស្រី នាង Gybzy Wanida
រូបភាព៖ តារាសម្តែងប្រុស លោក Bie KPN
រូបភាព៖ តារាសម្តែងស្រី នាង Apinya
រូបភាព៖ តារាសម្តែងប្រុស លោក Gold
ប្រភព ៖ Bangkok.Coconuts
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!