រំជួលចិត្ត! ៣នាក់បងប្អូននៅជាមួយសពឪពុក ព្រោះអត់ដឹងស្លាប់
ខេត្តរតនគិរី ៖ រឿងគួរឱ្យអនិច្ចាជាពន់ពេកទៅលើក្មេងកំព្រា៣នាក់បងប្អូន ត្រូវឪពុកដែលមានជំងឺបានស្លាប់ចោល តែកូនៗមិនបានដឹងថា ឪពុកស្លាប់នោះទេ រហូតដល់ធុំក្លិនស្អុយរលួយនៅក្នុងខ្ទមដ៏កម្សត់ ស្ថិតនៅភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយគ្មានអ្នកភូមិដឹង ។
ប្រភពឱ្យដឹងថា បុរសខាងលើបានស្លាប់យ៉ាងតិចពី៤ ទៅ៥ថ្ងៃមកហើយ ដោយកូនទាំង៣នាក់ចេះតែនាំគ្នាទៅឈរចិញ្ចើមថ្នល់ ដើម្បីអ្នកធ្វើដំណើរចូលមើល ប៉ុន្តែដោយសារខ្ទមមួយនេះនៅឆ្ងាយ ត្រូវអ្នកភូមិមិនចាប់អារម្មណ៍នោះទេ ។
ប្រភពបន្តថា កាលពីរសៀលថ្ងៃទី១២ កក្កដា ២០១៦ ដំណឹងនេះត្រូវប្រជាពលរដ្ឋដឹងក៏បានផ្អើលឈូឆ ទៅមើលសាកសពនៅក្នុងខ្ទមនោះ ។ បុរសដែលស្លាប់ឈ្មោះស៊ីន បូរ៉ា អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះសាន សុខុម ដែលទើបនឹងស្លាប់ចោលប្តី និងកូនប្រហែលជាង៤ ទៅ៥ខែមកនេះ ។
អ្នកភូមិឱ្យដឹងដែរថា ក្មេងកំព្រាទាំង៣នាក់បងប្អូននេះ កូនបងមានឈ្មោះរ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ, កូនទី២-ឈ្មោះរ៉ាវ វ៉ិត ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣-ឈ្មោះរ៉ា ស្រីម៉ៅ ភេទស្រី អាយុ៧ឆ្នាំ ដែលត្រូវម្តាយបានស្លាប់ចោលប៉ុន្មានខែមុន ។
មុនភ្ញាក់ផ្អើលនេះ គឺអ្នកភូមិគាត់បានទៅដកផ្សិតក្នុងព្រៃ ក៏ក្រឡេកទៅឃើញក្មេងទាំង៣នាក់អង្គុយទទូលតង់ ដែលមានចម្ងាយប្រមាណជា២០ម៉ែត្រពីខ្ទម ទើបគេចូលទៅសួរថា «ហេតុអ្វីទាំងអស់គ្នាមកអង្គុយក្រោមតំណក់ភ្លៀងបែបនេះ?» ។ ពួកគេ ក៏បានឆ្លើយថា ឪពុកខ្ញុំកំពុងឈឺខ្លាំងក្រោកមិនរួច មិននិយាយស្តីដណ្តប់ភួយ៤ ទៅ៥ថ្ងៃមកហើយ ។
បន្ទាប់ស្តាប់ហើយ អ្នកដកផ្សិតក៏ដើរទៅមើលទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរតែម្តង ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកកន្លងទៅនេះ ករណីមួយវិញទៀត បុរសក្រីក្រម្នាក់សង្សយ័ថា ជាមនុស្សអនាថាដើរសុំទាន បានដើរឆ្លងថ្នល់ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានបើកគេចខ្លួនបាត់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៧ មេសា ២០១៦ កន្លងទៅស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២២-២៣ មុខវត្តដីឥដ្ឋ ក្នុងភូមិដីឥដ្ធ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
ប្រភពឱ្យដឹងថា ជនរគ្រោះ គឺជាមនុស្សដើរសុំទាន គ្មានអ្នកណាស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ សម្បុរ.សរាងស្គម មានពាក់អាវដៃវែង ពណ៌ខ្មៅ ស្លៀកខោជើងវែងពណ៌ខ្មៅ ។
ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅពីក្បូងទៅជើង (ទិសដៅអ្នកលឿង-ភ្នំពេញ) មកដល់ចំណុចកើតហេតុ បានដើរឆ្លងផ្លូវ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្ដាលឱ្យស្លាប់តែម្ដង ។
ក្រោយកើតហេតុ ជំនាញបានចុះបន្តនីតិវិធី ដោយសហការជាមួយនគរបាលប៉ុស្ដិ៍ ធ្វើការស្រោវជ្រាវរកក្រុមគ្រួសារសព និងរថយន្តបង្កហេតុភ្លាមដែរ តែតាមមិនទាន់រកមិនឃើញ ព្រោះគ្មានអ្នកស្គាល់ម៉ាករថយន្ត និងស្លាកលេខនោះទេ ។
បច្ចុប្បន្ន សពត្រូវបានរក្សាទុកនៅក្នុងវត្តដីឥដ្ឋ រង់ចាំក្រុមគ្រួសារ ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!