មាន សូនីតា បង្ហាញវីដេអូថ្មី ក្រោយរងការរិះគន់ ថាសិចស៊ីពេលហែលទឹក (មានវីដេអូ)

 
 

ភ្នំពេញ៖ តារាសម្តែងស្រីស្អាត ដែលមានរហ័សនាមថា " រាជនីក្រមា" កញ្ញា មាន សូនីតា បានបង្ហាញវីដេអូថ្មីមួយបង្ហាញ ពីការហួសចិត្តដោយកញ្ញា ស្លៀកពាក់ខោជើងវែង និងអាវដៃវែង ប្រុងចុះហែលទឹក ។

មូលហេតុដែលកញ្ញា មាន សូនីតា បង្ហាញវីដេអូសម្តែងបែបនេះ គឺធ្វើឡើងបន្ទាប់ពី កញ្ញា កាលពីពេលកន្លងទៅថ្មីៗនេះ បានទទួលរងការរិះគន់ ថាស្លៀកឈុតហែលទឹក បញ្ចេញសាច់ស៊ិចស៊ី ។

ដូច្នេះចង់ដឹងថាវីដេអូដែល កញ្ញា មាន សូនីតា បង្ហោះនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៕



ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា សម្រាប់តារាសម្តែងស្រី មាន សូនីតា គឺអាចនិយាយបានថា ជាតារាម្នាក់ កម្របញ្ចេញភាពស៊ិចស៊ី ស្លៀកខើចលើខើចក្រោម ដូចតារាស្រីឯទៀតណាស់។

ស្រាប់តែកញ្ញា មាន សូនីតា បានបង្ហាញសម្រស់ប្លែកមិនធ្លាប់ឃើញពីមុន ជាមួយនឹងឈុតបីគីនី បញ្ចេញសាច់ដើមទ្រូងដ៏សខ្ចី ក្នុង អាងហែលទឹក នៅឯរីសតមួយកន្លែង។ ចំពោះរូបថត២ ៣សន្លឹក ដែលរូបនាងបានបង្អួតសាច់ក្នុងឈុតប៊ីគីនីនេះ គឺបានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ និងមិនចង់ជឿថា តារាស្រីក្នុងដួងចិត្តរបស់ពួកគេ ហ៊ានលេងខ្លួនស៊ិចស៊ីដល់ម្លឹង។ ហើយរូបថតទាំងនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន ព្រោះមិនងាយបានឃើញសម្រស់របស់នាង ពេលតែងខ្លួនបែបនេះនោះទេ។

យ៉ាងណាមិញ រូបថតស៊ីអារម្មណ៍របស់ តារាស្រីរូបនេះ ក៏ត្រូវបាននាងលុបចោលវិញ គ្រាន់តែបង្ហោះមិនបានប៉ុន្មានថ្ងៃផង។ ចំពោះមូលហេតុដែល ធ្វើឲ្យកញ្ញា មាន សូនីតា សម្រេចចិត្តលុបរូប ដែលទទូលបានការចាប់អារម្មណ៍ច្រើនបែបនេះ ទំនងមានតែរឿងម្យ៉ាងប៉ុណ្ណោះ គឺរូបនាងខ្លាចរងការរិះគន់ពីមហាជន ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ដែលនាងខំបានសាងមកអស់រយៈពេលជាយូរឆ្នាំក៏អាចថាបាន៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម