កម្លាំងអាវុធហត្ថក្រុង សហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះឆែកឆេរបន្ទប់ជួលមួយកន្លែង រកឃើញថ្នាំញៀន ជិតមួយគីឡូក្រាម និងកាំភ្លើងខ្លីមួយដើម
(ភ្នំពេញ)៖ កម្លាំងអាវុធក្រុងភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថក្រុង និងលោក ជឹម រីទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌ ព្រមទាំងមានការ សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នៅម៉ោង៩៖២០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះឆែកឆេរ បន្ទប់ជួលមួយកន្លែងស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់ធំ ទម្ងន់ជិត មួយគីឡូក្រាម អាវុធខ្លីមួយដើម គ្រាប់៦គ្រាប់ និងសម្ភារៈមួយចំនួនទៀត ចំណែកជនជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានរត់គេចខ្លួនមុនពេលកម្លាំង អាវុធហត្ថទៅដល់។
បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុក និងដើម្បីធ្វើការស្រាវជ្រាវរក ក្រុមជនសង្ស័យមកផ្ដន្ទាទោស តាមច្បាប់៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀតកាលពីលើកមុនកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្ដែង នូវករណីជួញដូរគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់ និងម៉ូតូ១គ្រឿងផងដែរ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
ប្រតិបត្តិការចាប់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចសហការរវាងកម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ខណៈកំពុងយាមល្បាត ក្នុងភូមិសាស្ត្រ ស្ថិតនៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការបង្ក្រាប និងឃាត់ខ្លួនករណីជួញដូរ គ្រឿងញៀននេះ ត្រូវបានអនុវត្តន៍ដោយបង្ក្រាបជាក់ស្ដែង ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានយើង បានបន្តសហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ ឈរជើងយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦អា។ ពេលកំពុងចុះល្បាតនោះ ស្រាប់តែប្រទះជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ក៏ឃាត់សួរនាំព្រមទាំងធ្វើការត្រួតពិនិត្យ បានរកឃើញ ថ្នាំញៀនជាប្រភេទម៉ាទឹកកក ដែលជននេះ បានរក្សាទុកចំនួន១៦កញ្ចប់ ដើម្បីយកទៅធ្វើសកម្មភាពចរាចរណ៍ ជួញដូរដោយខុសច្បាប់។
ជាមួយគ្នានោះ សមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ចាម 1P-0629 ពីជនត្រូវសង្ស័យដែលជិះ ធ្វើសកម្មភាពផងដែរ។
លោក ឯក សេរីវុធ បានបន្តថា ជនត្រូវឃាត់ខ្លួន-ឈ្មោះ សា គីរីន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម ស្នាក់នៅផ្លូវលំ ភូមិកំពង់ក្របី ឃុំកក្វារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ជនត្រូវសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿង ញៀនរួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរ បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!