ស្រីស្អាតម្នាក់រវល់ចុចទូរស័ព្ទ​ បើករថយន្ដទំនើបមួយគ្រឿង​ បុករបាំងដែកអស់៣ផ្ទាំង​ រួចបន្ដទៅបុករថយន្ដ២គ្រឿងទៀត

 
 

(ភ្នំពេញ)៖ ស្រីស្អាតម្នាក់ បើករថយន្ដទំនើបមួយគ្រឿង បុករបាំងដែកចែកទ្រូងផ្លូវអស់៣ផ្ទាំង រួចបន្ដទៅបុករថយន្ដ២គ្រឿងផ្សេងទៀត បណ្ដាលឱ្យរថយន្ដខ្ទេចមុខ តែមិនមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

បើតាមសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់ បើករថយន្ដទំនើបមួយគ្រឿងម៉ាក Lexus GS300 ពាក់ស្លាកលេខភ្នំពេញ 2AA-9929 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ដោយសារតែនារីនោះ រវល់តែចុចទូរស័ព្ទផងនោះ ក៏បានរេចង្អូតបុករបាំងដែកអស់៣ផ្ទាំង ក្រោយមករថយន្ដបានបន្ដទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក Corolla ពាក់ស្លាកលេខភ្នំពេញ 2V-7338 ដែលបើកបរច្រាស់ទិសគ្នាបណ្ដាលឱ្យខ្ទេចមុន ខណៈពេលនោះរថយន្ដមិនបានឈប់នោះទេ ស្រាប់តែបន្ដទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក Mercedes ពាក់ស្លាកលេខភ្នំពេញ2J-6966 បណ្ដាលឱ្យកំពិតទ្វារខាងស្ដាំផងដែរ ទើបរថយន្ដបង្កទៅមុខលែងរួច ប៉ុន្ដែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានមកធ្វើការវាស់វែង និងយករថយន្ដទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានស្រីស្អាតម្នាក់បើករថយន្ដ RangRover Mini មួយគ្រឿងមិនប្រយ័ត្នដល់ផ្លូវបែកជា៤ ស្រាប់តែទៅបុករថយន្ដមួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឱ្យរងការខូចខាតផ្នែកស្ដាំ ប៉ុន្ដែគ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតចិន តាមបណ្ដាលផ្លូវម៉ៅស៊ីទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AB-3334 ដែលបើកបរដោយនារីស្រស់ស្អាតម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជាផ្លូវបែកជា៤ ហើយមានភ្លើងស្ដុបផងនោះ ក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2AI-1725 បើកក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែបានបុកចំហៀងខាងស្ដាំរថយន្ត បណ្ដាលឱ្យរថយន្ដកំពិត រួចរថយន្ដក៏បានជ្រុលទៅបុករបងហាងមួយដែលនៅក្បែរនោះ បាក់អស់មួយផ្ទាំងផងដែរ ប៉ុន្តែមិនមានអ្នកណាម្នាក់រងគ្រោះនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បានស្រុះស្រួល ដោយមិនបានរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ៕  

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម