ឪពុកម្ដាយធ្វេសប្រហែស កូនអាយុ២ឆ្នាំលង់ទឹកស្លាប់
ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់អាយុទើបតែបាន២ឆ្នាំ បានលង់ទឹកស្លាប់ នៅក្នុងស្រះទឹកមួយកន្លែងនៅក្បែរផ្ទះចម្ងាយប្រហែលជា ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិចុងកាល់
ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្មេងប្រុសរងគ្រោះឈ្មោះ គ្រឿន មករា អាយុ ២ឆ្នាំ ហើយឪពុកកុមាររងគ្រោះឈ្មោះ ប៉ាត គ្រឿន អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធា ចំណែកឯម្តាយឈ្មោះ តុល ភាត់ អាយុ២៦ឆ្នាំ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ហេតុការណ៍ដែលបានរកឃើញសាកសពកុមាររងគ្រោះ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បើតាមរៀបរាប់ពីស្ត្រីជាម្ដាយបានឱ្យដឹងថា នៅមុនកើតហេតុកុមាររងគ្រោះ នឹងមានក្មេងជាច្រើនផ្សេងទៀត បានលេងទឹកនៅក្បែរផ្ទះ។
ខណៈមេឃកំពុងតែភ្លៀង ហើយខ្លួនជាម្ដាយ កំពុងជាប់រវល់ធ្វើកិច្ចការងារផ្ទះ ចំណែកឯឪពុក ជាប់រវល់ទៅបន្ទាយទាហាន ដោយសំអាងកូនរបស់ខ្លួន កំពុងតែលេងទឹកភ្លៀងជាមួយក្មេងៗ ក្នុងភូមិ នៅក្បែរផ្ទះ មិនបានចាប់អារម្មណ៍។ នៅពេលរកកូនប្រុស ដើម្បីបញ្ចុកបាយ ក៏ស្រាប់តែបាត់ ហើយបានសួរទៅក្មេងដែលលេងជាគ្នា ក៏រកមិនឃើញ ហើយថែមទាំងបានដើររកនៅតាមទឹកថ្លុក និងទឹកពាងនៅក្បែរផ្ទះ ក៏រកមិនឃើញទៀត។
ពេលនោះសាច់ញាតិ និងអ្នកជិតខាង ក៏ជួយរកដែរ ដោយមានការសង្ស័យ ក៏ទៅរកនៅស្រះ ដែលមានចម្ងាយពីផ្ទះប្រហែលជា ៥០ម៉ែត្រ ហើយពេលទៅដល់ក៏ឃើញសពកុមាររងគ្រោះអណ្តែតចេញពីទឹក ឪពុកម្ដាយ និងអ្នកជិតខាងឃើញសភាពបែបនេះមានក្ដីតក់ស្លុតបំផុត។
ភ្លាមៗនោះខ្លួនជាម្តាយបានរាយការណ៍ដល់សមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សព ឳ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានប្រទះឃើញ សាកសពក្មេងប្រុស អណ្តែតទឹកស្រះ នៅចំណុច (ដើមស្រល់ របស់ក្រុមហ៊ុនហ្គោលឌិន) ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។
គរបាលការពារព្រំដែន៩១១ បានឲ្យភ្នាក់ងារ Fresh News ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្មេងប្រុសខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវរកឪពុកម្តាយភ្លាមៗ សាកសពឈ្មោះ កក្កដា ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ ឪពុកម្តាយ រស់នៅមណ្ឌល២ ស្ថិតភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បើតាមឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនេះបានបាត់ខ្លួនតាំង ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ ខណៈកុមារារងគ្រោះខាងលើមកលេងជាមួយឪពុកមារ និងម្តាយមីងនៅចំណុចនេះ ហើយបានចុះលេងទឹកស្រះរួចក៏បាត់ខ្លួនតែម្តង ។
បច្ចុប្បន្ននេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសពក្មេងប្រុស មិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងឃាតកម្មទេ សពក្មេងប្រុសនេះពិតជាលង់ទឹកពិតប្រាកដមែន។
សមត្ថកិច្ចបានប្រគល់សពក្មេង ទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!