អស់ទាស់! គ្រាន់តែផ្កាស្រស់តុបតែងមង្គលការមួយរោងចំណាយអស់ជិត៣០០០០ដុល្លារ
ក្នុងចំណោមសេវាកម្មជាច្រើន ប្រមាណជាង១៥០ស្តង់ ដែលកំពុងតែមានវត្តមានក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ នៅអគារកោះពេជ្រកាលពីម្សិលមិញនេះ មានសេវាកម្មមួយដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលទៅទស្សនា នោះគឺសេវាកម្មតុបតែងផ្កាស្រស់ នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ដែលត្រូវចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ។
ប្រិយមិត្តជឿអត់ថា អាពាហ៍ពិពាហ៍នៅទីក្រុងភ្នំពេញខ្លះសព្វថ្ងៃ គ្រាន់តែផ្កាស្រស់សម្រាប់តុបតែងមួយចប់កម្មវិធីត្រូវចំណាយអស់ប្រាក់រហូតដល់២៨០០០ដុល្លារឯណោះ។
លើកឡើងពីបញ្ហានេះ អ្នកនាង សុផល លីកា ជាអ្នកគ្រប់គ្រង់ទូទៅនៃ ក្រុមហ៊ុន សុភមង្គល ដែលមានផ្តល់សេវាកម្មអាពាហ៍ពិពាហ៍គ្រប់ប្រភេទ បានបង្ហើបប្រាប់ឲ្យដឹងថា កន្លងមកខាងក្រុមហ៊ុនគាត់ធ្លាប់បានទទួលការកុម្ម៉ង់ឲ្យរៀបចំសេវាកម្មផ្កាស្រស់នេះ នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ ដែលមានតម្លៃរហូតដល់ជិត៣០០០០ដុល្លារឯណោះ។
អ្នកគ្រប់គ្រង់កម្មវិធីអាពាហ៍ពិពាហ៍ដដែលរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា៖ “មូលហេតុដែលសេវាកម្មផ្កាស្រស់នេះ មានតម្លៃខ្ពស់ដូច្នេះ ដោយសារតែផ្កាស្រស់ដែលយកមកតុបតែងនៅក្នុងកម្មវិធី សុទ្ធតែជាផ្កាដែលប្លែកៗ និងថ្លៃ នាំចូលមកពីក្រៅប្រទេស និងមិនមាននៅក្នុងប្រទេសយើងទេ”។
ការតុបតែងលម្អផ្កានេះទៀតសោត គឺខាងគាត់រៀបចំតាំងពីនៅក្នុងផ្ទះកូនក្រមុំ និងនៅហាងញ៉ាំ ជាពិសេសក្លោងទ្វារត្រូវប្រើផ្កាច្រើនជាងគេ៕
ប្រភព;sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!