អ្នកវិទ្យាសាស្ត្ររកឃើញភពថ្មី ដែលមានព្រះអាទិត្យ ដល់ទៅ៣ដួង!
បរទេស៖ ថ្មីៗនេះអ្នកវិទ្យាសាស្ដ្របានរកឃើញភពថ្មីមួយចំនួន នៅក្នុងប្រព័ន្ធផ្កាយរណបគឺ HD131399Ab ដែលវាមានគន្លងធំជាង២ដងនៃភពភ្លុយតុង ហើយនៅលើនោះក្នុងមួយ រដូវត្រូវចំណាយអស់រយៈពេលវែងជាង៣00ឆ្នាំ។
កាលពីនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅវេបសាយWilmington របស់ ប្រទេសអង់គ្លេសបានបង្ហាញឱ្យដឹងថា ការរកឃើញថ្មីនេះគឺជាភពដែលមានឧស្ម័ន តិច តែអាចឱ្យរបស់មានជីវិតរស់នៅបាន និងមានអាយុប្រហែល ១៦ លានឆ្នាំ ហើយ វាមានម៉ាស់ធំជាងភពព្រហស្បតិ៍ចំនួន៤ ដងនៅក្នុងមួយគន្លង និងនៅឆ្ងាយពីប្រព័ន្ធ ព្រះអាទិត្យ៣៤៩ដង។
ចំពោះទីតាំងនៃភពផែនដីដែលត្រូវគោចរនៅជុំវិញភពដែលមានសណ្ឋានជាផ្កាយនេះ តែម្តងគត់ និងប្រហែលជាធ្វើដំណើររប្រមាណជា២ដងនៃចម្ងាយរវាងព្រះអាទិត្យនិង ភពភ្លុយតុង។ ហើយក៏មានភពផ្កាយថ្មីពីរទៀតដែលនៅជិតគ្នានោះគឺដែរ HD 131399B និង HD131399C មានគន្លងឆ្ងាយជាងប្រមាណ ៨-១០ ដងនៃចម្ងាយ រវាងព្រះអាទិត្យនិង ភពភ្លុយតុង ហើយវានៅរៀងគ្នាទាំង៣តែម្តង។
បើទោះនេះមិនមែនជាលើកដំបូង ដែលអ្នកស្រាវជ្រាវបានរកឃើញភពថ្មីដោយប្រព័ន្ធ ផ្កាយរណបក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលផងដែរ គឺដោយសារតែ ចម្ងាយនៃភពទាំង៣នេះ មិនធ្លាប់បានរកឃើញនៅក្នុងប្រព័ន្ធផ្កាយររណបកន្លងមក។ ពួកគេបានចាត់ទុកថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលអាចនិយាយបានថាភពទាំង៣នេះ អាចមានលទ្ធភាព បង្ហាញរូបសណ្ឋានដូចជាព្រះអាទិត្យ៣ដួង យ៉ាងដូច្នោះដែរ នៅមុនពេលដែលវាបានចាប់ផ្តើម ផ្លាស់ប្តូរគន្លងរបស់ខ្លួនម្តងៗ។
ហើយប្រសិនបើមនុស្សយើងអាចទៅរស់នៅលើភពនោះបាន យើងនឹងអាច មើល ឃើញពីទស្សនីយភាពនៅលើមេឃ ដែលមានភាពខុសគ្នានៅលើភពផែនដី ទាំងមូល។ នោះយើងនឹងអាចឃើញពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃហើយមួយថ្ងៃៗ ជាប់គ្នាគឺមានរយៈ ពេលវែងទៀតផង ព្រោះភពថ្មីនេះប្រៀបដូចជា ព្រះអាទិត្យមួយ បានលិចទៅហើយ ក៏មានមួយទៀតនឹងរះជំនួស ខណៈពេលដែលមួយរដូវកាលនៅ លើភពនេះ មានរហូតទៅដល់ ៣00 ឆ្នាំឯណោះ៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!