បុ​ស្បា ប៉ាន់ ចង់ឲ្យប្រជាជនខ្មែរ យល់ច្បាស់ពីតូរ្យតន្ត្រី របស់ បស្ចិមប្រទេស

 
 

ភ្នំពេញ៖ បុ​ស្បា ប៉ាន់ និងលោក អ៊ឹង ជិនណារី សាស្ត្រាចារ្យខាងតូរ្យតន្ត្រីខ្មែរ និងជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានមកដល់ទឹកដីកម្ពុជា នៅវេលាម៉ោងប្រមាណ ១១៖៣០នាទី នៅព្រលាន យន្តហោះអន្តរជាតិ ពោធិ៍ចិនតុង ។

សម្រាប់ដំណើរមកកាន់ ប្រទេសកម្ពុជា របស់អ្នកទាំងពីរ គឺមានរយៈពេល តែពីរសប្តាហ៍តែប៉ុណ្ណោះ ។ សូមជម្រាប់ថា កញ្ញា បុស្បា ប៉ាន ដែលជាកុលបុត្រខ្មែរមួយរូប ដែលមានសម្រស់ ស្រស់សោភា ព្រមទាំងមាន ទេពកោសល្យ ខាងតូរ្យតន្ត្រីផងដែរ​នោះ បានមកដល់ទឹកដីកម្ពុជា បន្ទាប់ពីកញ្ញា បានចេញទៅសិក្សាផ្នែកតូរ្យតន្ត្រី អស់រយៈពេល ៤ឆ្នាំ នៅសហរដ្ឋអាមេរិក ។

កញ្ញា បុស្បា ប៉ាន បានប្រាប់អ្នកសារព័ត៌មានថា ការមកកាន់ទឹកដីកម្ពុជាលើកនេះ ក្នុងគោលបំណង ចង់ពង្រឹងនូវតូរ្យតន្ត្រីខ្មែរ និងធ្វើការផ្លាស់ប្តូរគ្នា ទៅវិញទៅមក នូវតូរ្យតន្ត្រី របស់ពួកបស្មឹមប្រទេស ជាមួយមរតតូរ្យតន្ត្រីខ្មែរ នឹងចង់ផ្តល់ឱកាសឲ្យ ​ក្មេងៗជំនាន់ក្រោយ បានយល់ច្បាស់ពីតូរ្យតន្ត្រី របស់ពួកបស្ចឹមប្រទេស ។

ជាមួយគ្នានេះដែរ លោកសាស្ត្រចារ អ៊ឺន ជិនណាវី បានមានប្រសាសនន៍ថា លោកមានគម្រោងបង្កើតសាលាតូរ្យតន្ត្រី សម្រាប់បង្រៀនតូរ្យតន្ត្រី ទៅដល់ក្មេងៗ ជំនាន់ក្រោយ ជាពិសេសសម្រាប់អ្នកមាន ទេពកោសល្យ និងចំណង់ចំណូលចិត្ត ផ្នែកតូរ្យតន្ត្រី ហើយលោកបានបញ្ចាក់ថា ឥឡូវនេះលោកមានកូនសិស្ស ចំនួន ៨នាក់រួចមកហើយ ដែលមកពីបណ្តាប្រទេសដទៃ ក្នុងនោះក៏មាន កញ្ញា បុស្បា ប៉ានមួយរូបផងដែរ ។

គួរបញ្ចាក់ផងដែរថា កញ្ញា បុស្បា ប៉ាន នឹងបង្កើតការប្រគុំតន្ត្រីមួយ នៅថ្ងៃទីពុធ ទី ២៧ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទឹកដីក្រុងអង្គរ ខេត្តសៀមរាប​ ដែលសុទ្ធសឹងតែជា បទចម្រៀង ដែលកញ្ញា និពន្ធតាកតែឡើងដោយខ្លួ​ឯង នឹងកូនសិស្សដទៃទៀតរបស់ លោកសាស្រ្តាចារ្យ អ៊ឺន ជិនណាវី ដែលមកកាន់ ទឹកដីកម្ពុជាទាំងអស់ ដើម្បីរៃអង្គាសថវិការ សម្រាប់មន្ទីពេទ្រ កុមារកំព្រារខេត្តសៀមរាប ៕

ប្រភព ៖ ដើមអម្ពិល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម