ហួសចិត្ត ! ប្រាប់ថាទៅយកខ្យល់អាកាសលើដំបូលផ្ទះ ប្រពន្ធឡើងទាន់កំពុង...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ ដោយសារស្ត្រីម្នាក់ជាប្រពន្ធបានប្តឹងសមត្ថកិច្ចចោមចៅ ឱ្យចាប់ខ្លួនបុរសជាប្តី បន្ទាប់ពីប្រទះឃើញកំពុងឈរនៅម្តុំរោងចក្រមួយកន្លែង ។
ការឱ្យចាប់ខ្លួន ក៏ព្រោះតែនាងខឹង ប្តីរូបនោះបានក្បត់ចិត្តនាង ទៅលួចរួមរ័កជាមួយក្មេងស្រីជាអនីតិជន (អ្នករស់នៅជិតខាង) នៅលើដំបូលផ្ទះជាន់ទី៤ ហើយត្រូវនាងទាន់ ក៏យកកាំបិតដេញកាប់ រហូតប្តីរត់រូបនោះ រត់បាត់តាំងពីយប់មកម្ល៉េះ ។
ហេតុការណ៍នេះផ្អើល កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១២ កក្កដា ២០១៦ ស្ថិតត្រង់ចំណុចជិតរោងចក្រក្បែរផ្ទះ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា បុរសជាប្តីឈ្មោះអ៊ុន ម៉ាប់ អាយុ២២ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្រពន្ធឈ្មោះអ៊ុយ ស្រស់ អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ ។ ចំណែកក្មេងស្រីរងគ្រោះជាអនីតិជន អាយុ១៤ឆ្នាំ ដោយទាំងប្រពន្ធនិងក្មេងស្រីរងគ្រោះ បានទៅពាក្យប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសជាប្តីកំហូចនោះ ។
ប្រភពបន្តថា កន្លងមក ធ្លាប់ស្រីម្នាក់ទៀតមកខ្សឹបប្រាប់ស្ត្រីប្រពន្ធដែរថា ប្តីកំពុងមានស្នេហាលួចលាក់ជាមួយក្មេងស្រីរូបនោះ តែត្រូវប្រពន្ធមិនជឿនោះទេ ។ លុះនៅវេលាម៉ោងជាង០៨យប់ថ្ងៃទី១១ កក្កដា ដោយប្រពន្ធបានប្តីយូរពេក ព្រោះប្តីប្រាប់ថា ឡើងទៅលើដំបូលយកខ្យល់អាកាស ។ ប្រពន្ធឆ្ងល់ម៉េច ហេតុអ្វីក៏បាត់រាប់ម៉ោងអ៊ីចឹង0x017d7 ក៏ឡើងទៅតាមប្តីដល់ជាន់ទី៤ ស្រាប់តែប្រទះឃើញប្តីកំពុងរួមរ័កជាមួយក្មេងស្រីអាយុ១៤ឆ្នាំនោះ ។
ធ្វើឱ្យនាងជាប្រពន្ធមិននិយាយមួយម៉ាត់ សុខចិត្តចុះមកក្រោមវិញ ហើយហៅឪពុកម្តាយឱ្យជួយទៅមើល តែពេលនោះភ្លើងកំហឹងប្រពន្ធក៏បានផ្ទុះឡើងដែរ ក៏យកកាំបិតប៉័ងតោឡើងទៅដេញកាប់ ធ្វើឱ្យប្តីនោះផ្អើលរត់បាត់តែម្តង ។ គួរបញ្ជាក់ថា ប្តី-ប្រពន្ធរូបនេះ ទើបតែរៀបការបាន៤ឆ្នាំ ដោយមិនទាន់មានកូនទេ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលជុំនាញឃាត់ខ្លួន បន្ទាប់ពីរំលោពក្មេងស្រី អាយុ៨ឆ្នាំ នៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០១៦ កន្លងទៅ វេលាម៉ោង១៣៖៣០នាទី នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលមូលដ្ឋានបានឲ្យដឹងថា កករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយជនសង្ស័យ ឈ្មោះអ៊ុ សោភ័ណ្ឌ ហៅ ឌ័ន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង.ជនសង្ស័យស្រវីងស្រា ហើយជីះកង់ទៅផ្ទះ ឈ្មោះឃិ ចាន់វាសនា នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ពេលឃើញ ឈ្មោះប. រ ភេទស្រី អាយុ០៨ ឆ្នាំ (ត្រូវជាកូនម្ចាស់ផ្ទះ) នៅម្នាក់ឯងក៏បានឡើងទៅ លើផ្ទះចាប់ ឈ្មោះប.រ រំលោភ រហូតបានសំរេច ក្នុងខណះពេលឪពុកម្តាយ មិននៅផ្ទះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាម នីតិវិធីរសៀលថ្ងៃទី9ខែមេសានេះ។
ទន្ទឹមនឹងនោះ កាលពីពេលថ្មីៗកន្លងទៅនេះ កុមារីអភ័ព្វម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្ទះកំពុងសាងសង់មួយ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ស ស គ អាយុ៥ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ច ក្នុងពេលចុះទៅត្រួតពិនិត្យ បានប្រមូលវត្ថុតាង ដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ខោជើងខ្លីរូបតុក្កតា១ និងស្បែកជើងម្ខាង ពណ៌បៃតង។
សមត្ថកិច្ចបានបន្តថា «មុនពេលកើតហេតុកុមារីរងគ្រោះ បានដើរម្នាក់ឯង ចេញពីកន្លែងស្នាក់នៅ ទៅមើលទូរទស្សន៍ នៅរោងស្នាក់នៅក្បែរគ្នារបស់ម្តាយមីង ឈ្មោះ ឃុត មុំ ហើយម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ឃុត ងែត បានដើរទៅពីក្រោយដែរ តែពេលទៅដល់ បែរជាមិនឃើញ គាត់ក៏បានប្រាប់ប្តីរបស់គាត់ ឈ្មោះ សេង ស្រង់ ហើយនាំគ្នាដើរស្រែករកក្នុងការដ្ឋានសំណង់ ពេលទៅដល់ចំណុចកើតហេតុ ក៏ស្រាប់តែឮសម្លេងក្មេងស្រីរងគ្រោះស្រែកយំ ភា្លមនោះ ពួកគាត់ក៏បាននាំគ្នាចូលទៅមើល ហើយបានឃើញកុមារីរងគ្រោះ ត្រូវបានស្រាតខោ ថែមទាំងប្រដាប់ភេទមានហូរឈាម បន្ទាប់មកក្រុមគ្រួសារ ក៏បានបញ្ជូនកុមារីរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់ ចំណែកជនសង្ស័យគេចខ្លួនបាត់ស្រមោល»។
បច្ចុប្បន្ន សត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!