ឡើងចឹង! ចង់លក់ដូរដាច់ ស្លៀកពាក់ឲ្យកូនឆ្កែយ៉ាងឡូយ ល្បីពេញអីុនធឺណែត
តៃវ៉ាន់៖ ធ្លាប់តែឃើញគេជួលដូចជាស្រីស្អាត ប្រុសសង្ហារ ចូលខ្លួនមកលក់ដូរ ក្នុងអាជីវកម្មរកស៊ី ដើម្បីទទួលបានអតិថិជនច្រើន ប៉ុន្តែនេះចម្លែកអី សូម្បីតែសុនខមួយក្បាលនេះ ក៏ចេះជួយម្ចាស់លក់ដូរ បានដាច់ៗអស់ផងដែរ។
ថ្មីនេះៗរូបភាពជាច្រើនសន្លឹក កំពុងតែល្បីរីកសុះសាយដូចផ្សិត នៅលើបណ្តាញសង្គមចិន នៃទិដ្ឋភាពកូនឆ្កែមួយក្បាល ចេះអង្គុយលក់ដូរផ្លែឈើ នៅតាមដងផ្លូវ មើលទៅពិតជាគួរឲ្យទាក់ទាញ ដល់អ្នកទិញមែនទែន។
នេះបើតាមប្រភពបានឲ្យដឹងថា កូនឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល មានអាយុ៧ឆ្នាំ ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះឲ្យថា Xiaopi កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីម្ចាស់របស់វាស្លៀកពាក់ និងថែមទាំងតុបតែងខ្លួនលម្អទៅដោយផ្លែឈើផ្សេងៗយ៉ាងឡូយប្លែកគ្រប់ស្ទាយ ដើម្បីទាក់ទាញចិត្តភ្ញៀវ ឲ្យចូលទិញផ្លែឈើរបស់គាត់ ដែលដាក់លក់តាមដងផ្លូវនោះ។
ប្រភពបន្តថា ម្ចាស់របស់ Xiaopi គឺជាស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកស្រុករស់នៅក្នុងទីក្រុង Tainan កោះតៃវ៉ាន់។ បើតាមការឲ្យដឹងស្ត្រីចំណាស់រូបនេះ រៀបរាប់ប្រាប់ថា គាត់ចូលចិត្តស្លៀកពាក់ និងតុបតែងខ្លួនប្លែកៗឲ្យកូនឆ្កែជានិច្ច ដោយសារការធ្វើដូចនេះជួយឲ្យការលក់របស់គាត់ បានដាច់ច្រើនជាងមុនគួរឲ្យកត់សម្គាល់ផងដែរ។
ស្រ្តីរូបនេះបន្តទៀតថា កូនឆ្កែ Xiaopi ជួយលក់នូវផ្លែឈើជាច្រើន ប្រភេទខុសៗគ្នា ទៅតាមរដូវកាលផ្លែឈើដែលមានក្នុងមួយឆ្នាំៗ ហើយវាបានជួយលក់គាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ជាកស្តែងបើនៅខែក្តៅចឹងគាត់បានតុបតែងខ្លួនឲ្យ Xiaopi ពាក់សំបកផ្លែឪឡឹក និងសំបកផ្លែគូលែនជាដើម ដើម្បីឲ្យវាជួយលក់គាត់ និងជាភាពទាក់ទាញភ្ញៀវផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
តោះនៅចាំអីទៀត ទស្សនារូបភាពឃ្យូតៗរបស់ សុនកមួយក្បាលនេះទាំងអស់គ្នា៖
ប្រភព ៖ Shanghaiist
ចំណាប់អារម្មណ៍ខ្មែរឡូត៖
ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែកន្លងទៅនេះ នៅទីក្រុង Dongguan ប្រទេសចិន ស្ថិតក្នុងផ្សារទំនើបមួយកន្លែង បានរៀបចំដាក់តាំងអាហារ នៅលើចានគោមយក្សដ៏ធំមួយ ដែលស្វាគមន៍ដោយនារីម៉ូដែលស្រីវ័យក្មេង តុបតែងខ្លួនយ៉ាងស្រស់ស្អាត ហាក់បីដូចជានារីអាក្រាតកាយ ដោយមានគូរគំនូរជារូបបន្លែផ្លែឈើជាច្រើនប្រភេទ លើដងខ្លួនរបស់នាង គេងផ្អៀងផ្អង រង់ចាំភ្ញៀវមកភ្លក់អាហារឆ្ងាញ់ៗជាច្រើនប្រភេទ ហើយថែមទាំងបានទស្សនានូវចំណីចក្ខុថ្មីផងដែរ។
បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងដែរថា ម៉ាក ឬប្រភេទអាហារ មានចំនួន៨មុខផ្សេងៗគ្នា បានដាក់តំរៀបពេញលើចានគោមយក្ស ដែលតម្រូវឲ្យភ្លៀវគ្រប់មជ្ឈដ្ឋាន មានបំណងចង់ចូលសាកល្បងភ្លក់រសជាតិអាហារទាំងអស់នោះ ត្រូវតម្រង់ជាជួរៗ។ ដោយឡែកមានភ្ញៀវ និងអ្នកដំណើរជាច្រើននាក់ទៀត មិនថាក្មេងមិនថាចាស់ នាំគ្នាលើកទូរស័ព្ទថតរូបភាពនៃទិដ្ឋភាពក៏កម្រមាននេះផងដែរ។
គួរបញ្ជាក់ នេះមិនមែនជាលើកទីមួយដែលធ្លាប់កើតមាននៅក្នុងប្រទេសចិន ដែលមានការរៀបចំយ៉ាងដូច្នេះឡើយ។ ភាគច្រើនអ្នករកស៊ីជំនួញជាច្រើន តែងតែធ្វើបែបនេះ ដើម្បីទាក់ទាញអតិថិជនរបស់គេ ក៏ដូចជាបម្រើចំណីចក្ខុឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!